មូលហេតុនៃតារា​ល្បី​ៗ​លំដាប់​ថ្នាក់​ពិភពលោក​ទាំង​៩រូប​​ ​​ដែលមាន​អាយុ​ខ្លី​



តារាល្បីៗទាំងប្រុសទាំងស្រី ដែលបាន​ប្រឡូក​ក្នុងវិស័យសិល្បៈទទួលបាន​ភាពល្បីល្បាញទូទាំង​ពិភពលោក តែគួរអោយស្តាយពួកគាត់បានទទួលមរណភាព​នៅក្នុងអាយុនៅតិចនៅឡើយ តែ​កេរ្តិ៍ឈ្មោះ​បស់ពួកគាត់នៅតែត្រូវបានគេចងចាំ រហូតដល់បច្ចុប្បន្ន។

១)  Jean Hardow(1911-1937) ៖ ជាជនជាតិអាមេរិក នាងជាតារាសម្តែង។ Jean Hardow ជា​តារា​សម្តែងស្រីដែលទទួលបានជោគជ័យនិងមានភាពសិចស៊ី នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៣០។ នាង​បាន​សម្តែងនៅក្នុងរឿង Hell’s Angels, Red Dust, និងរឿង Suzy ។ នាងទទួលមរណភាពនៅអាយុ២៦ឆ្នាំ ដោយសារជំងឺមហារីកខួរក្បាល។  

២) James Dean (1931-1955) ៖ ជាជនជាតិអាមេរិក គាត់ជាតារាសម្តែង​ប្រុសដែលមាន​ភាព​ល្បីល្បាញ និង​មានភាពលេចធ្លោនៅក្នុងឧស្សាហកម្មភាពយន្តនៅទសវត្សរ៍ ៥០។ James Dean បាន​សម្តែងក្នុងរឿង East of Eden, Rebel without a Cause, និងរឿង Giant។ គាត់បានបាត់បង់ជីវិតនៅអាយុ២៤ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។  

៣) Marilyn Monroe (1926-1962) ៖ ជាជនជាតិអាមេរិក Marilyn Monroe ជា​តារា​​សម្ដែង តារា​បង្ហាញ​ម៉ូត និង​ជា​តារា​ចម្រៀង​ផង​ដែរ​។ នាង​ត្រូវ​បាន​គេ​ចាត់​ទុកថា ជា​តារាស្រី​ដែល​មានភាព​សិចស៊ី​បំផុត​ប្រចាំនៅហូលីវូត។ Marilyn Monroe ធ្លាប់បានសម្តែងក្នុងរឿង Like Gentlemen Prefer Blondes, The Seven Year Itch, និង រឿង Some Like it Hot។ Marilyn Monroe បាន​ស្លាប់​នៅ​អាយុ៣៦ឆ្នាំ ដោយកោសល្យវិច័យបង្ហាញថានាង​បានស្លាប់ដោយសារ​ការ​ប្រើប្រាស់ថ្នាំជ្រុល។  

៤) Bruce Lee (1940-1973) ៖ គាត់ត្រូវបានខ្មែរយើងហៅថា លីស៊ាវឡុង ជនជាតិចិនហុងកុង។ លីស៊ាវឡុង បានទទួលភាពល្បីល្បាញក្នុងការសម្តែងរឿងដូចជា Fist of Fury, Enter the Dragon, និង​រឿង Way of the Dragon។ លីស៊ាវឡុង ទទួលមរណភាពនៅអាយុ៣២ឆ្នាំ ដោយ​សារ​ជំងឺ​មហារីកខួលក្បាល។  

៥) ​Heath Ledger (1979-2008) ​៖ ជាជនជាតិអូស្រ្តាលី គាត់ជាតារាសម្តែង និងជាអ្នកដឹកនាំ​ការ​សម្តែងតន្រ្តី។ Heath Ledger ធ្លាប់បានសម្តែងក្នុងរឿង The Patriot, Brokeback Mountain និង ​រឿង Joker in the Dark Knight។ គាត់បានស្លាប់នៅអាយុ២៨ឆ្នាំ ដោយ​ការ​ប្រើប្រាស់​ថ្នាំ​លើស​កំណត់​របស់វេជ្ជបញ្ជា។  

៦) ​Brittany Murphy (1977-2009) ៖ ជាជនជាតិអាមេរិក នាងជាតារាសម្តែង និងជាតារាចម្រៀង។ Brittany Murphy ធ្លាប់បានសម្តែងក្នុងរឿង Clueless, 8 mile, Sin City ជាដើម។ នាង បាន​ទទួល​មរណភាពនៅអាយុ៣២ឆ្នាំ ដោយសារជំងឺរលាកសួត។  

៧) ​Gary Coleman (1968-2010) ៖ ជាជនជាតិអាមេរិក គាត់ជាតារាសម្តែង និងជាតារាកំប្លែង។ Gary Coleman បានបង្កើតកម្មវិធីទូរទស្សន៍មួយដ៏ល្បី ដែលមានឈ្មោះថា Diff’rent Strokes ។ គាត់បានទទួលមរណភាពនៅអាយុ៤២ឆ្នាំ ដោយសារ​ឧប្បត្ទវហេតុ ធ្លាក់ពីលើកាំជណ្តើរ។  

៨)​ Paul Walker (1973-2013) ៖ ជាជនជាតិអាមេរិក គាត់ជាតារាសម្តែង នៅក្នុងខ្សែភាពយន្តដ៏ល្បី គឺ​រឿង Fast and Furious ។ Paul Walker បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីគាត់ស្លាប់ទៅរឿងដែលគាត់សម្តែង​ចុងក្រោយ គឺរឿង Fast and Furious 7 ត្រូវ​បានចាក់បញ្ចាំងនៅខែមេសា ឆ្នាំ២០១៥។  

៩) Phillip  Seymour Hoffman (1967-2014) ៖​ ជាជនជាតិអាមេរិក គាត់ជាតារាសម្តែង ផលិតករ និងជាអ្នកដឹកនាំរឿងផងដែរ។ Phillip Seymour Hoffman ធ្លាប់បាន​សម្តែងក្នុងរឿង Charlie Wilson’s War, Doubt, The Master, និងរឿង The Hunger Game ហើយគាត់ទទួល​បាន​ពានរង្វាន់ជាច្រើន ក្នុងនោះមានពានតារាសម្តែងល្អ​បំផុតទៀតផង។ Phillip Seymour Hoffman បានស្លាប់នៅអាយុ៤៦ឆ្នាំ ដោយសារ​ការប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត​៕​

 ប្រែសម្រួល៖ សុខា​ នីកា

ប្រភព៖ newszoom.com

X
5s