Huawei ​ប្រកាស​កុំព្យូទ័រ​ស៊េរី​ថ្មី MateBook ​ភ្ជាប់​ប៊ិច MatePen Stylus ទំនើប​នៅ​សមាជ MWC 2016​



​នៅ​ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា MWC ​2016 ​ដែល​កំពុង​ប្រារព្ធ​ឡើង​នៅ​ទីក្រុង Barcelona ​នេះ ​ក្រៅពី Samsung និង LG ទើប​ប្រកាស​ចេញ​កំពូល​ស្មាតហ្វូន​ទំនើប ចំណែក Huawei ​ក៏​មាន​របស់​ថ្មី​សម្រាប់​បង្ហាញ​ជូន​សាធារណជន​ផង​ដែរ នោះ​គឺ ​កុំព្យូទ័រ​យួរដៃ​ថ្មី MateBook ភ្ជាប់​អេក្រង់ LCD ១២អ៊ីញ។ អេក្រង់ MateBook ​មាន Resolution ទំហំ 2160x1440px ​និង​មាន​ដង់ស៊ីតេ​ភិចហ្សែល 216px ​ហើ​បំពាក់​ដោយ​ឈីប​អង្គ​ប្រតិបត្តិ Core M ​និង​ជា Laptop មាន​តម្លៃ​ធូរ​ថ្លៃ។ MateBook ​ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 Home ឬ Windows 10 Pro មក​ជា​ស្រេច មាន​ជម្រើស RAM 4GB/8GB ​ហើយ​អង្គ​ផ្ទុក​ទិន្នន័យ 128GB/512GB។ លក្ខណៈ សម្បត្តិ​ផ្សេង​ទៀត​នៅ​លើ MateBook គឺ​មាន​ភ្ជាប់​ជាមួយ​ប៊ិច MatePen Stylus ​ដែល​មាន​មក​ជាមួយ​ឆ្នាំង​សាក​ថ្ម​របស់​វា និង​ថ្ម​ជំនួយ ហើយ​មាន​តំណភ្ជាប់​ប្រភេទ USB Type-A, USB Type-C, micro USB, Ethernet។ កុំព្យូទ័រ MateBook ​នឹង​មាន​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី ៦៩៩ដុល្លារ ទៅ ​៧៩៩ដុល្លារ ​សម្រាប់​ម៉ូដែល​លក្ខណៈ​សម្បត្តិ​ទាប ចំណែក​លក្ខណៈ​សម្បត្តិ​ខ្ពស់​បំផុត​អាច​ស្ថិត​នៅ​ចន្លោះ​ពី ១៥៩៩ដុល្លារ ទៅ ១៦៩៩ដុល្លារ។ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Huawei
X
5s