ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានព្យាករណ៍ថានឹងខាតបង់ទឹកប្រាក់ជាង​២៩ពាន់លានដុល្លារដោយសារ...​ក្រុមហ៊ុនអាកាសចរណ៍នឹងខាតបង់ទឹកប្រាក់ប្រមាណ ២៩,៣ពាន់លានដុល្លារនៃប្រាក់ចំណូលរបស់ខ្លួនដោយសារតែការផ្ទុះវីរូសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិន។ នេះបើយោងតាមសមាគមដឹកជញ្ជូនអាកាសចរណ៍អន្តរជាតិ (International Air Transport Association) ដែលចុះផ្សាយដោយ CNN។

សមាគមដឹកជញ្ជូនអាកាសចរណ៍អន្តរជាតិ (IATA) បានព្យាករណ៍ថាតម្រូវការការហោះហើរផ្លូវអាកាសនឹងមានការធ្លាក់ចុះលើកដំបូងក្នុងរយៈពេលជាច្រើនក្នុងរយៈពេលជាមួយទសវត្សរិ៍នេះ។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងត្រូវគេមើលឃើញថានឹងបាត់បង់ប្រាក់ចំណូលប្រមាណ ២៧,៨ពាន់លាន ក្នុងឆ្នាំ២០២០ ខណៈដែលក្នុងតំបន់អាស៊ីត្រូវព្យាករណ៍ថានឹងបាត់បង់ ១,៥ពាន់លានដុល្លារ។ ក្នុងតួលេខនេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសចិននឹងបាត់បង់ប្រាក់ចំណូលប្រមាណ ១២,៨ ពាន់លានដុល្លារ ក្នុងប្រទេសចិនតែមួយ។

ក្នុងសេចក្ដីប្រកាស លោក Alexandre de Juniac អគ្គនាយកសមាគមដឹកជញ្ជូនអាកាសចរណ៍អន្តរជាតិ បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនកំពុងធ្វើការសម្រេចចិត្តដ៏តឹងតែងក្នុងការកាត់ជើងហោះហើររបស់ខ្លួន។ នេះគឺជាឆ្នាំដ៏ពិបាកមួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍»។ 

ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលីបានបានប្រកាសថាការផ្ទុះវីរុសក្នុងប្រទេសចិនអាចនឹងប៉ះពាល់ដល់ប្រាក់ចំនូលរបស់ខ្លួនចាប់ពី ១០០លានដុល្លារ ដល់ ១៥០លានដុល្លារអូស្ត្រាលី ក្នុងឆ្នាំនេះ ដោយសារការការផ្អាកជើងហោះហើរមួយចំនួន។

ក្រុមហ៊ុន Air-France KLM  របស់អ៊ឺរ៉ុបព្យាករណ៍ថាវីរុសកូរ៉ូណានឹងធ្វើឲ្យខ្លួនខាតបង់ទឹកប្រាក់ ១៥០លានអ៊ឺរ៉ូ ដល់ ២០០លានអ៊ឺរ៉ូ គិតចាប់ពីខែកុម្ភះ ដល់ខែមេសា៕