ត្រឹម​រយៈពេល​៤​ម៉ោង​ Alibaba​​រក​បាន​ ​៣,៩ពាន់​លាន​ដុល្លារ​​អាមេរិក​នៅ​ថ្ងៃ​​បុណ្យ​​​អ្នក​នៅ​ទំនេរ​​ «The Singles's Day»​



ក្រុមហ៊ុន Alibaba​របស់​លោក​Jack Ma ទទួល​បាន​ចំណូល​ប្រមាណ ៣,៩ពាន់​លាន​ដុល្លារ​​អាមេរិក​​ក្នុង​រយៈពេល​៤​ម៉ោង​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​បុណ្យ​​​អ្នក​នៅ​ទំនេរ​​ «The Singles's Day) របស់​ចិន​នៅ​ថ្ងៃ​ទី ១១ ខែ​ វិច្ឆិកា​នេះ​។ ​​​តួលេខ​នេះ​ ​គឺ​កើនឡើង​ទ្វេដង​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ ​កាល​ពី​ឆ្នាំ​​២០១៤​កន្លង​ទៅ​ ​ដែល​​ទទួល​បាន​ចំណូល​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក​​។ ​​សូម​បញ្ជាក់​ថា ថ្ងៃ​បុណ្យ​​​អ្នក​នៅ​ទំនេរ​​ «The Singles's Day)​គឺ​ជា​ថ្ងៃ​បុណ្យ​ដ៏​ពេញ​និយម​មួយ​នៅ​ប្រទេស​ចិន​ ​ដែល​រៀបចំ​ឡើង​សម្រាប់​អ្នក​ដែល​​នៅ​ទំនេរ​មិន​ទាន់​មាន​គូរ​ ​ហើយ​​ពួកគេ​តែង​​រៀបចំ​ពិធី​​ផ្សេងៗ​​ ​ដើម្បី​រាប់អាន​មិត្ត​ថ្មី​។ ដូច្នេះ​ហើយ​ជា​ទូទៅ​ថ្ងៃ​នេះ​គឺ​​ជា​ថ្មី​ពិសេស​ផង​ដែរ​សម្រាប់​ក្រុម​ហ៊ុន​ ​ជាពិសេស​ទីផ្សារ​អេឡិចត្រូនិក​៕ ដោយ​៖ រតនា​ ​វិចិត្រ​ ប្រភព៖ www.bbc.com & www.bloomberg.com
X
5s