Bill Gates នៅ​តែ​​ឈរ​លេខ​មួយ​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​សម្បត្តិច្រើន​ជាង​គេ​ក្នុង​លោក​​



លោក​ Bill Gates ​នៅ​តែ​ឈរ​នៅ​លេខ​រៀង​​ទី​មួយ​ដដែល​ក្នុង​បញ្ជី​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​ប្រមាណ​ ៨៧,៤​ពាន់​លាន​ដុល្លារ​​ ផ្អែក​ទៅ​តាម​​ទិន្នន័យ​ពី​ស្ថាប័ន​ Wealth-X។

​ក្រុមហ៊ុន​ Microsoft ​បាន​​​ប្រឡូក​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​នៅ​ឆ្នាំ​១៩៨៦​ ​ហើយ​ក្រុមហ៊ុន​នេះ​បាន​ចាប់​​ផ្ដើម​រីក​មុខមាត់​នៅ​​លើ​ឆាក​អន្តរជាតិ​យ៉ាង​​ឆាប់​រហ័ស។ ​ផ្អែក​ទៅ​តាម​​ប្រភព​ដដែល​ ​ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក​ Bill Gates ​លើ​មហាសេដ្ឋី​ឈរ​នៅ​លេខ​រៀង​ទី​ពីរ​ គឺ​លោក​ Amancio Ortega ​ប្រមាណ​ ២០​ពាន់​លាន​ដុល្លារ។

​​លោក​ Gate ​បាន​​លាលែង​​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​នៅ​ឆ្នាំ​២០០០​ ហើយ​លោក​ចាប់​ផ្ដើម​ងាក​មក​គិត​ពី​រឿង​មនុស្ស​ធម៌​ដែល​​ធ្វើ​នៅ​ជុំវិញ​ពិភពលោក។ ​លោក​ និង​ភរិយា​កំពុង​ដំណើរការ​អង្គការ​របស់​គាត់​ដែល​​មាន​មូលនិធិ​សរុប​ប្រមាណ​ ៤០​ពាន់​លាន​ដុល្លារ៕​ ដោយ៖ រតនៈ​វិភូ​

X
5s