ស្ថាបនិក​ Facebook ​​​លោក​​ ​Mark Zuckerbergឡើង​តំណែង​​​ជា​មហាសេដ្ឋី​លេខ​​ ៤​​​មាន​ជាង​គេ​​លើ​លោក​​​



នៅ​ថ្ងៃ​អង្គារ​ ​សប្ដាហ៍​នេះ​ លោក​​ Mark Zuckerberg ​ស្ថាបនិក​ក្រុមហ៊ុន​ Facebook ​បាន​ក្លាយ​ជា​​មហាសេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​​លេខ​ ៤​ក្នុង​លោក ដោយ​សារ​តែ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​កើន​ឡើង​ខ្លាំង។ សហគ្រិន​វ័យ​ ៣១​ឆ្នាំ​រូប​នេះ​​​​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ ៥០​ពាន់​លាន​ដុល្លារ​​បន្ទាប់​ពី​បិទ​បញ្ចប់​ការ​ជួយ​ដូរ​​នៅ​ទីផ្សារ​ភាគហ៊ុន​ក្រុង​ New York។ ​ក្នុង​សន្ទស្សន៍​មហាសេដ្ឋី​ដែល​រៀប​ចំ​ដោយ​​ Bloomberg ​​បង្ហាញ​ថា​ លោ​ក​បាន​នាំ​មុខ​​  Carlos Slim និង​​ស្ថាបនិក​ Amazon លោក​ Jeff Bezos។ ក្រុមហ៊ុន​ Amazon ​បាន​​ជួប​ការ​ធ្លាក់​ចុះ​​​ ១៨%​ឆ្នាំ​នេះ​ដែល​​ធ្វើ​ឱ្យ​ទ្រព្យ​សម្បត្តិ​​របស់​លោក​​ Jeff Bezos ​ថយ​ចុះ​អស់​ប្រមាណ​  ១០,៦​ពាន់​លាន​ដុល្លារ។ ដោយ​ឡែក​ លោក​ Slim បាន​បាត់បង់​អស់​ ៣,៣​ពាន់​លាន​ដុល្លារ​ឆ្នាំ​ដោយ​សារ​តែ​សេដ្ឋកិច្ច​ប្រេស៊ីល​មាន​វិបត្តិ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន America Movil របស់​លោក។ សូម​បញ្ជាក់​ថា​ ​ក្នុង​ចំណោម​មហាសេដ្ឋី​កំពូល​ទាំង​​១០​រូប​ក្នុង​លោក​ មាន​ ៥​នាក់​រក​ស៊ី​ផ្នែក​បច្ចេកវិទ្យា៕​ ដោយ​៖ រតនៈ​វិភូ ​​​
X
5s