​កង​កម្លាំង​​ពិសេស​ទាំង​ ៥​​ដែល​ខ្លាំង​ក្លា​បំផុត​ក្នុង​លោក​​



នៅ​លើ​ពិភពលោក​​នេះ​ មាន​កង​កម្លាំង​​ពិសេស​​​របស់​បណ្ដា​ប្រទេស​ផ្សេង​ៗ​មិន​តិច​​នោះ​ទេ​ ក៏​ប៉ុន្តែ​កង​កម្លាំង​​ពិសេស​បំផុត​​មាន​ក៏​មិន​ច្រើន​ណាស់​ដែរ។ ​ថ្ងៃ​នេះ​ Business Khmer សូម​បង្ហាញ​កង​កម្លាំង​ពិសេស​​ចំនួន​ប្រាំ​ដែល​ Business Insider ​ចាត់​ថ្នាក់​ថា​ជា​កង​កម្លាំង​ពិសេស​បំផុត​ក្នុង​លោក។ ​​ ​ក្រុម​ប្រតិបត្តិការ​ពិសេស​នៅ​អាហ្វហ្គានីស្ថាន៖ Special Services Group ជា​​ក្រុម​ប្រតិបត្តិការ​ពិសេស​មួយ​​ដែល​អាច​ដើរ​ព្យុហយាត្រា​បាន​ ៦០​គីឡូម៉ែត្រ​​ក្នុង​រយៈ​ពេល​តែ​ ១២​ម៉ោង។

Afganistani

កង​​កម្លាំង​ជើង​ទឹក​​​ប្រយុទ្ធ​ពិសេស​​អេស្ប៉ាញ​ ​​​​អ្នក​ដែល​​ចង់​ប្រឡង​ចូល​​​អង្គភាព​នេះ​ គឺ​ប្រឈម​​នឹង​អត្រា​ធ្លាក់​​ចន្លោះ​ពី​ ៧០​ ទៅ​ ៨០%។

Spanish-Naval-Special-Warfare-11

កង​កម្លាំង​ពិសេស​​រុស្ស៊ី​ SPETSGRUPPA “A” (ALPHA GROUP) ជា​អង្គភាព​​ប្រឆាំង​ភេរវកម្ម​​ពិសេស​ដែល​បង្កើត​ឡើង​ដោយ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​​ KGB នៅ​ឆ្នាំ​១៩៧៤។

russia

​​កង​អន្តរាគមន៍​​អាវុធហត្ថ​​ជាតិ​បារាំង៖ National Gendarmerie Intervention Group កង​កម្លាំង​នេះ​ត្រូវ​បាន​បណ្ដុះបណ្ដាល​ពិសេស​លើ​ជំនាញ​រំដោះ​ចំណាត់​ខ្មាំង

french

​កង​កម្លាំង​ពិសេស​អាមេរិក​ Navy SEALS ជា​កង​កម្លាំង​ពិសេស​បំផុត​ក្នុង​លោក​ ដែល​​សមាជិក​ត្រូវ​បាន​ហ្វឹកហាត់​លើ​ជំនាញ​​ប្រយុទ្ធ​ច្រើន​យ៉ាង​ និង​យ៉ាង​ពិសេស៕​

Navy-seals

ដោយ៖ រតនៈវិភូ
X
5s