រឿងរ៉ាវពិតទាំង ១២ ក្នុងជីវិតដែលគ្មាននរណាម្នាក់ប្រាប់អ្នក​ជីវិតមិនមែនចេះតែកើតឡើងទៅតាមការរំពឹងចង់បានរបស់អ្នកនោះទេ។ ការពិតជីវិតគឺមិនងាយស្រួលនោះទេ ពិបាកខ្លាំង ហើយជីវិតមិនអាចរំពឹងទុកមុនបាននោះទេ។ ពេលខ្លះអ្នកជួយរឿងមិនគួរឲ្យកើតឡើង ភាពពិបាក និងរឿងរ៉ាវជាច្រើនទៀតដែលមិនដឹង។ ខាងក្រោមនេះគឺជារឿងរ៉ាវពិតទាំង ១២ក្នុងជីវិតដែលមិនមាននរណាម្នាក់ប្រាប់អ្នក៖

១) ពេលវេលាពិបាកសំខាន់សម្រាប់ជីវិត៖ គ្មាននរណាម្នាក់ចង់ជួបភាពពិបាកក្នុងជីវិត ជួបរឿងមិនល្អ ភាពទុក្ខសោក ឬភាពឯកោនោះទេ។ ប៉ុន្តែរឿងរ៉ាវទាំងអស់នោះហើយដែលធ្វើឲ្យអ្នករឹងប៉ឹង ក្លាហាន មោះមុត ដើម្បីក្លាយដើរទៅកាន់ទីកន្លែងដែលអ្នកចង់ទៅ។ 

២) មនុស្សកាន់តែគ្រោះថា្នក់ខ្លាំងនៅពេលអ្នកស្រលាញ់ពួកគេកាន់តែខ្លាំង៖ សេចក្ដីស្រលាញ់គឺមានការផ្លាស់ប្ដូរគ្រប់ពេលវេលា។ នៅពេលអ្នកអនុញ្ញាតិឲ្យនរណាម្នាក់ស្ថិតក្នុងបេះដូងរបស់អ្នក នោះប្រៀបដូចជាអ្នកបង្កើតនូវអាវុធនៅក្នុងខ្លួនរបស់អ្នក។ ដូចនេះ អ្នកត្រូវប្រុងប្រយ័ត្នមនុស្សដែលអ្នកស្រលាញ់។

៣) កាន់តែធំអ្នកនឹងបានស្គាល់ក្លិនសេចក្ដីឈឺចាប់៖ នៅពេលអ្នកចាប់ផ្ដើមស្គាល់ការឈឺចាប់ពិត និងការបែកបាក់ អ្នកចាប់ផ្ដើមឆ្ងល់ថាពេលណារឿងទាំងនោះបញ្ចប់ និងពេលណាដែលអ្នកចាប់ផ្ដើមជីវិតជាថ្មីរបស់អ្នកម្ដងទៀត។ ការពិតសេចក្ដីឈឺចាប់មិនបញ្ចប់នោះទេ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើនោះគឺរៀនរស់នៅជាមួយការឈឺចាប់ក្នុងជីវិត។

៤) មនុស្សពាក់កណ្ដាលពិភពលោកតមអាហារ ខណៈពេលដែលពាក់កណ្ដាលទៀតខ្វះអាហារបរិភោគ៖ ពិភពលោកអយុត្តិធម៌។ នៅពេលអ្នកដឹងពីរឿងនេះ នោះអ្នកនឹងអាចសម្រេចចិត្តដើម្បីភាពល្អប្រសើរ។ អ្នកត្រូវចាំថា ជីវិតមិនយុត្តិធម៌នោះទេ។

៥) វង្វេងក្នុងអតីតកាល៖ មនុស្សរស់នៅពាក់កណ្ដាលនៃជីវិត និងរស់នៅពាក់កណ្ដាលនៃជីវិតទៀតក្នុងអ្វីដែលបាត់បង់ទៅហើយក្នុងអតីតកាល។ ប្រសិនបើអ្នកត្រួតពិនិត្រខ្លួនអ្នក នោះអ្នកបាត់បង់ជីវិតរបស់អ្នករាប់ឆ្នាំរស់នៅក្នុងអតីតកាល ជាជាងរស់នៅដើម្បីភាពរីកចម្រើនទៅមុខ។ 

៦) មនុស្សនឹងចាកចេញពីអ្នក៖ មិនយូរមិនឆាប់ មនុស្សដែលនៅជុំវិញអ្នកនឹងឆាកចេញពីអ្នក។ អ្នកត្រូវចងចាំអតីតកាលរបស់អ្នក ពីព្រោះមានតែអនុស្សាវរីយប៉ុណ្ណោះដែលរស់នៅជាមួយអ្នកអស់មួយជីវិត។ 

៧) មនុស្សនឹងត្រូវការអ្នក៖ អ្នកជាមនុស្សដែលមានតម្លៃសម្រាប់សង្គមជាតិរបស់អ្នក។ រៀនធ្វើឲ្យខ្លួនអ្នកមានតម្លៃ មានចំណេះ នោះមនុស្សជាច្រើននឹងត្រូវការអ្នក។

៨) ប្រាក់អាចធ្វើឲ្យអ្នករីករាយ៖ មិនថាអ្នកនិយាយបែបណានោះទេ ប្រាក់នៅតែជាគ្រឿងដែលអាចធ្វើឲ្យអ្នករីករាយបាន។ ដូចនេះ កុំបន្ទាបតម្លៃរបស់លុយ។

៩) អ្នកដទៃនឹងវាយតម្លៃអ្នក៖ អ្នកមិនអាចបញ្ឈប់អ្នកដទៃមិនឲ្យគិតអំពីអ្នកបាននោះទេ ប៉ុន្តែអ្នកអាចបញ្ឈប់ខ្លួនឯងមិនឲ្យខ្វល់អំពីសម្ដីអ្នកដទៃបាន។

១០) ភាពរីករាយគឺជាទំនួលខុសត្រូវរបស់អ្នក៖ មនុស្សតែងតែយកភាពរីករាយរបស់អ្នកទៅដាក់លើស្មាមិត្តភក្ដិឬមនុស្សជាទីស្រលាញ់របស់អ្នក។ ប៉ុន្តែអ្នកត្រូវចាំថាមនុស្សដែលអាចធ្វើឲ្យខ្លួនឯងរីករាយគឺមានតែអ្នកតែប៉ុណ្ណោះ។

១១) អ្នកចំណាយជីវិតរបស់អ្នកត្រឹមតែការស្រមៃ៖ កុំធ្វើឲ្យជីវិតរំលងផុតទៅ ពីព្រោះតែអ្នកចំនាយពេលច្រើនពេកក្នុងការគិតស្រមើស្រមៃ។ អ្វីដែលអ្នកត្រូវធ្វើគឺចេញទៅក្រៅហើយធ្វើវា។ 

១២) រូបរាងខាងក្រៅសំខាន់ៈ៖ មិនសូវមានមនុស្សច្រើនទេដែលប្រាប់អ្នកថាអ្វីដែលនៅក្នុងខ្លួនរបស់អ្នកសំខាន់ ប៉ុន្តែមនុស្សជាច្រើនកំពុងរស់នៅក្នុងពិភពលោកដែលឲ្យតម្លៃលើរូបរាងខាងក្រៅ។ មនុស្សនឹងវាយតម្លៃអ្នកនៅពេលគេឃើញអ្នក ដូចនេះអ្នកត្រូវឲ្យតែបង្ហាញអំពីរូបរាងដើម្បីឲ្យគេឲ្យតម្លៃ៕

ដោយ៖ លង់ វណ្ណៈ