សំណួរទាំង ៨ មានន័យបំផុតសម្រាប់អ្នកចង់បង្កើត Startup និងស្វែងរកសហស្ថាបនិកដែលល្អ​ហេតុផលដែលធ្វើឱ្យក្រុមហ៊ុនមួយដួលរលំ គឺមិនមែនមកពីការវិវត្តិតិច ឬច្រើននៃតិចណូឡូជី ឬ ទំហំទីផ្សារនោះទេ ប៉ុន្តែគឺមកពីការមិនចុះសំរុងគ្នា រវាងសហស្ថាបនិករបស់ក្រុមហ៊ុននីមួយៗ។ 

វាជាការពិតណាស់ដែលមនុស្សម្នាក់ៗ មានហេតុផលផ្សេងគ្នាក្នុងការបង្កើតក្រុមហ៊ុន។ មនុស្សមួយចំនួនមានគោលបំណងចង់ផ្លាស់ប្តូរពិភពលោក រីឯមនុស្សមួយចំនួនទៀត ចង់បង្កើតអ្វីដែលមានប្រយោជន៍ដល់មនុស្សរាប់លានជុំវិញពិភពលោក។

ពិតមែនហើយដែល ៩៩ ភាគរយនៃការចាប់ផ្តើម Startup បរាជ័យ។ វាអាចជាគំនិតល្អប្រសិនបើអ្នកអាចធ្វើការសហការណ៍ Startup ជាក្រុមបាន។ វាពិតជាសំខាន់ខ្លះណាស់ក្នុងការយល់ដឹងពីសហស្ថាបនិកឱ្យបានច្បាស់ មុនពេលដែលអ្នកប្តេជ្ញាថានឹងចំណាយ ១០ ទៅ ១២ ម៉ោង ក្នុងមួយថ្ងៃធ្វើការជាមួយសហស្ថាបនិកមួយនោះ រហូតដល់ ៣ ទៅ ៥ ឆ្នាំ។

នេះគឺជា សំណួរសំខាន់ៗសំរាប់សួរទៅកាន់សហស្ថាបនិកម្នាក់ទៀតមុនពេលចាប់ផ្តើមបង្កើត Startup៖

  1. តើ Startup នេះស្របជាមួយគោលបំណងផ្ទាល់ខ្លួនរបស់អ្នកយ៉ាងដូចម្តេច?
  2. ហេតុអ្វីបានជាអ្នកចង់បង្កើត Startup នេះដោយខ្លួនឯង?
  3. តើលទ្ធផលល្អនៃ Startup នេះគឺជាអ្វី ហើយអ្នករំពឹងថាវានឹងកើតឡើងពេលណា?
  4. តើគោលដៅធំបំផុតរបស់អ្នក នៅ ១០ឆ្នាំទៀតជាអ្វី ហើយ Startup នេះនឹងអ្នកឱ្យសម្រេចគោលដៅយ៉ាងដូចម្តេចខ្លះ?
  5. តើជីវិតយើងនឹងមានអ្វីផ្លាស់ប្តូរដែលរឺទេទៅលើការដំណើរការ Startup មួយនេះ?
  6. តើមានអ្វីដែលអាចជំរុញឱ្យអ្នកបញ្ឈប់ Startup មួយនេះដែរ ឬទេ?
  7. តើអ្នកមានចំណុចខ្សោយ និង ចំណុចខ្លាំងនៅកន្លែងណាខ្លះ?
  8. តើខ្ញុំគួរធ្វើដូចម្តេចដើម្បី ជួយអ្នកឱ្យសម្រេចគោលដៅ១០ឆ្នាំទៀតរបស់អ្នកបាន?

ការចាប់ផ្តើមក្រុមហ៊ុនមួយពិតជាពិបាកណាស់ ហើយទទួលរងផលប៉ះពាល់ច្រើនផងដែរ។ លោក Earl Martin Valencia បាននិយាយថា “ ខ្ញុំសង្ឃឹមថា អ្នកនឹងសួរសំណួរនេះទៅកាន់គ្នា ទៅវិញទៅមក មិនត្រឹមតែដើម្បីកុំឱ្យមានបញ្ហាថ្ងៃក្រោយនោះទេ ប៉ុន្តែវាថែមទាំងជួយឱ្យអ្នក ផ្តោតទៅលើការគ្រប់គ្រងក្រុមហ៊ុនជាជាង ការស្តាប់ការត្អូញត្អែររបស់សហស្ថាបនិកនោះ។

 

Source: e27

Translated by: ពិទូរ្យ

 

X
5s