​ប្រលាន​យន្តហោះ​ចំនួន​៣​របស់​រុស្ស៊ី​ ​ជាប់​ឈ្មោះ​ជា​ប្រលាន​យន្តហោះ​ល្អ​​បំផុត​​នៅ​អឺរ៉ុប​​



ប្រលានយន្តហោះ​ចំនួន​បី​របស់​រុស្ស៊ី​បាន​ជាប់ជា ​ប្រលានយន្តហោះ​ល្អ​បំផុត​នៅ​អឺរ៉ុប​​។ នេះ​បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់Airport Service Quality (ASQ)។ ​ ប្រលាន​យន្តហោះ​រុស្ស៊ី​​ដែល​បាន​ឈ្នះ​ពានរង្វាន់​ទាំង​បី​នោះ​​​មាន​​ដូច​ជា ​ទី១​​ Sheremetyevo ​ស្ថិត​ក្នុង​ទីក្រុង​មូស្គូ​ ​ទី២ Pulkovo​ស្ថិត​ក្នុង​ទីក្រុង​ St. Petersburg ​និង​ទី​៣​ប្រលានយន្តហោះ Sochi Airport​ស្ថិត​ក្នុង​ទីក្រុងAdler។​​​​​​​ ប្រលានយន្តហោះ​ Sheremetyevo ត្រូវ​បាន​ទទួល​ស្គាល់​ដោយ ASQ ជាប់​ជា​ចំណាត់​ថ្នាក់​ល្អ​បំផុត នៅ​អឺរ៉ុប​នៅ​ក្នុង​ឆ្នាំ ​២០១២-២០១៤ ។ នេះ​គឺ​ជា​លើក ដំបូង​បំផុត​ដែល​​ប្រលានយន្តហោះ​ពី​ទៀត​របស់​រុស្ស៊ី​​​ពីរ​​ទៀត​គឺ​មាន​ Pulkovo និង Sochi បាន​ជាប់​។ ​​សូម​បញ្ជាក់​ថា ​​ការ​វាយតម្លៃ​របស់​Airport Service Quality (ASQ) ​​នេះ​ ​គឺ​ធ្វើ​ឡើង​​តាមរយៈ​ការ​​ស្ទង់មតិ​​អ្នក​ដំណើរ​​​តាម​យន្តហោះ​ប្រមាណ​ ៥៥០​ ​០០០ ​នាក់​ ​នៅ​តាម​ប្រលាន​យន្តហោះ​​ចំនួន​៣០០ ​​ក្នុង​ប្រទេស​ចំនួន​៨០​ទូទាំង​ពិភពលោក​៕ ​ដោយ​៖ អ៊ឹង មួយយូ
X
5s