លោក Richard Branson មហាសេដ្ឋី​អង់គ្លេស៖ ​​​អនុវត្ត​​ក្បួន​​ទាំង​៥​​នេះ​ ​​ដើម្បី​​​ក្លាយ​ជា​​សហគ្រិន​ជោគជ័យ​​ម្នាក់​​



លោក​គឺ​ជា​ អ្នក​វិនិយោគ​សញ្ជាតិ​អង់គ្លេស​​ដ៏​ជោគជ័យ​​ហើយ​មាន​ការ​ស្រមើ​ស្រមៃ​ខ្ពស់​ម្នាក់​។ ហើយ​ក៏​​ជា​ស្ថាបនិក​ Virgin Group ដែល​មាន​រហូត​ដល់​ទៅ​៤០០​ក្រុមហ៊ុន។ លោក​មាន​គំនិត​ចង់​រកស៊ី​តាំង​តែ​ពី​តូច​មក​ម្ល៉េះ។ ​​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​លោក​ចង់​ប្រាប់​ដល់​អ្នក​រាល់​គ្នា​​ឱ្យ​អនុវត្ត​តាម​គាត់​ផង​ដែរ​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី ​addicted2success.com​ រួម​មាន៖

១) ធ្វើ​អ្វី​ៗឲ្យសាមញ្ញ៖ គាត់​អាច​ទទួល​បាន​ប្រាក់​ចំណូល​រហូត​ដល់​ទៅ​៤​ពាន់​លាន​ដុល្លារ។ តើ​អ្នក​គិត​ថា​ ​គាត់​ធ្វើ​ការងារ​អោយ​ស្មុគស្មាញ​ឬ ​​ទើប​ទទួល​បាន​ប្រាក់​ច្រើន​បែប​នេះ? អ្នក​ត្រូវ​គិត​ថា​កិច្ចការ​ណា​ក៏​មិន​ពិបាក​សម្រាប់​អ្នក​ដែរ​​ លុះ​ត្រា​តែ​អ្នក​មិន​ចង់​ធ្វើ។ ត្រូវចាំថា ​មិនគួរធ្វើអ្វីៗឲ្យស្មុគស្មាញពេកនោះទេ ​ពោលគឺត្រូវសម្រួលអារម្មណ៍ ​និង ​ព្យាយាមធ្វើអ្វីៗឲ្យសាមញ្ញា ដែលមិនផ្តល់ការស្មុគស្មាញដល់ខ្លួន និង មនុស្សជុំវិញខ្លួន។

២) ត្រូវ​ហ៊ាន​សាកល្បង​៖ មិន​ចាំបាច់​ចំណាយ​ពេល​យូរ ​ក្នុង​ការ​គិតពេក​នោះ​ទេ។ បើ​អ្នក​មិន​ធ្វើ​តាម​អ្វី​ដែល​អ្នក​កំពុង​គិត​​ អ្នក​នឹង​គ្មាន​ថ្ងៃ​ដឹង​ពី​លទ្ធផល​ទាំង​នោះ​ឡើយ។ សាក​ល្បង​​ចំពោះ​គំនិត​ថ្មី​ៗ​របស់​អ្នក ទោះ​បី​បរាជ័យ​ក៏​វា​គ្មាន​បញ្ហា​ធំ​សម្រាប់​អ្នក​ដែរ ព្រោះវាជាមេរៀនដ៏សំខាន់ដែលពិបាករក។

៣) រៀន​ធ្វើ​ជា​អ្នក​ដឹក​នាំ៖ ជំនាញក្នុងការដឹកនាំនេះ គឺជារឿងសំខាន់បំផុតសម្រាប់មនុស្សណាដែលចង់ជោគជ័យ​ក្នុងជីវិត ជាពិសេស​ក្នុងមុខជំនួញតែម្តង។ ការដឹកនាំ មិនមែនប្រើអំណាច ដើម្បីដាក់សម្ពាធ​អ្នកនៅក្រោមបង្គាបនោះទេ ​ប៉ុន្តែជាការធ្វើឲ្យមនុស្សគ្រប់រូបក្នុងក្រុម ​អាចធ្វើការងារប្រកបដោយសក្តានុពលខ្ពស់។

៤) មិន​ត្រូវ​ចុះ​ចាញ់៖ នៅ​ខាង​មុខ​ប្រាកដ​ជា​មាន​ឧបសគ្គ។ ដើម្បី​សម្រេច​គោល​ដៅ​​តើ​អ្នក​គួរ​​ដើរ​ទៅ​មុខ​ឬ​ ក៏​ចង់​ឈប់​ត្រឹម​ហ្នឹង? អ្នក​ជំនួញ​ជោគជ័យ​គឺ​តែង​តែ​ជម្នះ​រាល់​ឧបសគ្គ រៀន​ពី​ភាព​បរាជ័យ​ តស៊ូ​ទៅ​មុខ​ និង​មិន​ងាក​​ក្រោយ​ជា​ដាច់ខាត។

៥) ត្រូវ​គោរព​អ្នក​ដទៃ​អោយ​បាន​ល្អ៖ តើ​អ្នក​អាច​ឡើង​​ដល់​កំពូល​បាន​ទេ​ប្រសិន​បើ​​​​អ្នក​គ្មាន​ភាព​​មេត្តា​ដល់​អ្នក​ដទៃ? ​

លោក​ Branson ​បាន​បង្ហាញ​ថា៖ «ប្រសិន​បើ​អ្នក​មិន​គោរព​អ្នក​ដទៃ​អោយ​បាន​ល្អ​ទេ​ វា​ហាក់​ដូច​ជា​អ្នក​ខ្លួន​ឯង​កំពុង​តែ​ដុត​បំផ្លាញ​ស្ពាន​ទៅ​រក​ភាព​ជោគជ័យ​ដូច្នេះ​ដែរ​៕»

ដោយ៖ ព្រំ​ សុវណ្ណកណ្ណិកា

X
5s