និស្សិត​​​ឆ្នាំទី១ នៃ​សាកលវិទ្យាល័យកាណាដា UBC បែក​គំនិត ច្នៃ​ប្រឌិត​ពែង​កាហ្វេ​សាកថ្ម​ទូរស័ព្ទ​បាន ឈ្នះ​ប្រាក់រង្វាន់ ៥ម៉ឺន​ដុល្លារ​



និស្សិតស្រីនៃសាកលវិទ្យាល័យ British Columbia ដែលមានវ័យត្រឹម ១៨ឆ្នាំសោះ ប៉ុន្តែមានសមត្ថភាពខ្ពស់ ដោយបានបែកគំនិតច្នៃបង្កើតពែងកាហ្វេទំនើបអាចសាកថ្មស្មាតហ្វូនដោយប្រើប្រាស់កម្ដៅបានពីអង្គធាតុដែលផ្ទុកក្នុងពែងបាន។ ក្មេងស្រីឈ្មោះ Ann Makosinski នេះ បានឈ្នះប្រាក់រង្វាន់ចំនួន ៥០០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន Shell របស់កាណាដា។ https://youtu.be/9Vwq1pkrXNQ នាងបានបញ្ជាក់ថា នាងមានគំនិតច្នៃប្រឌិតពែងកាហ្វេអាចសាកថ្មទូរស័ព្ទបាន ដោយសារក្រោយពីបានកត់សម្គាល់ឃើញពីតម្រូវការប្រចាំថ្ងៃ មនុស្សមានការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើន ហើយប្រាកដជាអស់ថ្ម គ្មានប្រភពថាមពលក្បែរដៃ នៅពេលធ្វើដំណើរ។ គំនិតនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹង ការចូលចិត្តញុំាកាហ្វេ ដោយគេត្រូវរង់ចាំមួយខណៈពេលដើម្បីឱ្យកាហ្វេក្នុងពែង ចុះត្រជាក់ទើបអាចពិសាបាន។ ដោយសារបែបនេះ នាងបានច្នៃប្រឌិតពែងកាហ្វេ E-Drinnk នេះឡើងដើម្បី ប្រើប្រាស់ត្រូវចំគោលដៅទាំងពីរ ដោយអ្នកប្រើអាចសាកថ្មទូរស័ព្ទរបស់គេ ខណៈដែលគេកំពុងរង់ចាំឱ្យកាហ្វេចុះត្រជាក់នោះ។

Ann_Mak_20160225_Jeremy_Johnson-Silvers

ann-makosinski-flashlight

ដំណើរការរបស់ពែង E-Drink នេះ គឺវានឹងបម្លែងកម្ដៅដែលនឹងបាត់បង់បន្តិចៗពីអង្គធាតុដែលផ្ទុកក្នុងពែង ទៅជាថាមពលអគ្គិសនី ដើម្បីអាចប្រើសម្រាប់សាកថ្មទូរស័ព្ទ iPhone, iPod និងឧបករណ៍អេឡិចត្រូនិកផ្សេងៗបាន។

nn_10_hsm_inventor_140512

x240-B8g

វាជាលើកទី២ ហើយដែលនាង Makosinski បានបង្ហាញស្នាដៃគួរឱ្យភ្ញាក់ផ្អើល ដោយកន្លងទៅនាងធ្លាប់បានប្រើប្រាស់វិធីសាស្ត្រដូចគ្នា ដោយប្រើកម្ដៅនេះ បម្លែងទៅជាថាមពលអគ្គិសនីដើម្បីប្រើប្រាស់នៅលើអំពូលពាក់នឹងក្បាល និងពិលជាដើម។ ហើយនាងក៏ធ្លាប់បានឈ្នះប្រាក់រង្វាន់ក្នុងពិព័រណ៍ Google Science Fair តាមរយៈពិល Flashlight របស់អ្នកផងដែរ៕
X
5s