គន្លឹះ និងល្បិចប្រើ iPhone មានប្រយោជន៍ ៩ចំណុចដែលអ្នកគួរស្វែងយល់
ដោយសារការមមាញឹក ពុំសូវមានពេលវេលាច្រើនក្នុងការស្វែងរក ឬដោយសារកម្រិតចំណេះដឹងពាក់ព័ន្ធបច្ចេកវិទ្យាស្មាតហ្វូនផងនោះ ទើបធ្វើឱ្យប្រិយមិត្តនៅតែពុំទាន់ស្វែងយល់អស់ជាមួយមុខងារដ៏ច្រើននោលើ iPhone។ ទំព័រនេះ យើងសូមលើកយកគន្លឹះ និងល្បិចប្រើ iPhone មានប្រយោជន៍ ៩ចំណុចដែលអ្នកគួរស្វែងយល់៖
១) សន្សំសំចៃថ្មនៅពេល iPhone ជិតអស់ថ្ម
នៅពេលថ្ម iPhone ជិតអស់ អ្នកអាចអនុវត្តតាមការកំណត់ខាងក្រោមនេះ ដើម្បីអាចជួយស្ដារថាមពលថ្ម ប្រើប្រាស់បានរយៈពេលយូរថែមមួយកម្រិតទៀត។ ការកំណត់ទាំងអស់នេះ ក៏នៅតែអាចឱ្យអ្នកទទួលការខល ផ្ញើសារចូល និងសូម្បីតែអនឡាញប្រើអ៊ីនធឺណិតក៏បាន។
Settings > Wi-Fi > Off.
Settings > Bluetooth > Off.
Settings > Privacy > Location Services > Off.
Settings > General > Cellular > Enable 3G > Off.
Settings > General > Cellular > Enable LTE > Off.
Settings > Sounds > Vibrate on Ring & Silent > Off.
Settings > Brightness & Wallpaper > Auto-Brightness > Off.
Settings > Mail, Contacts, Calendars > Fetch New Data > Off.
២) បញ្ឈប់តន្ត្រីដោយម៉ោងកំណត់
សម្រាប់អ្នកចូលចិត្តស្ដាប់តន្រ្តីនៅពេលមុនពេលចូលគេងយប់ឡើង មុខងារនេះ នឹងមានប្រយោជន៍ ព្រោះអាចកំណត់ម៉ោងឱ្យចម្រៀងឈប់លេងដោយស្វ័យប្រវត្តិបាន ដោយមិនចាំបាច់បិទ iPhone។ អ្នកអាចប្រើកម្មវិធី Timer ដើម្បីជួយបិទចម្រៀង។ ដើម្បីអនុវត្តត្រូវចូលទៅ៖
Clock → Timer → When Timer Ends រួចរំលិលចុះក្រោម ហើយចុច tap ត្រង់ Stop Playing បន្ទាប់មក កំណត់ម៉ោង timer (រយៈពេលដែលអ្នកចង់ឱ្យបិទស្វ័យប្រវត្តិ ឧទាហរណ៍ ៣០នាទី) ហើយចុចលើ Start. ឥឡូវនេះ អ្នកអាចលេង (play) ចម្រៀងបានធម្មតា ហើយរយៈពេល ៣០នាទីក្រោយវានឹងបិទដោយស្វ័យប្រវត្តិ។
៣) លុបលេខចុងក្រោយ (Last Digit) នៅក្នុងកម្មវិធី Calculator App
តើអ្នកធ្លាប់ មានពេលវាយបញ្ចូលលេខខុស នៅក្នុងកម្មវិធីគិតលេខ (Calculator) ដែរឬទេ? ជំនួសឱ្យការចុចលើប៊ូតុង Clear [C] អ្នកអាចគ្រាន់តែចុចអូស (swipe) ម្រាមដៃរបស់អ្នកទៅឆ្វែង ឬទៅស្ដាំ នៃលេខ ដើម្បីលុបចោលលេខ (digit) ចុងក្រោយ។ ការអូសម្ដង គឺនឹងលុបចោលតួលេខចុងក្រោយ (last digit) មួយ ធ្វើដដែលៗរហូតដល់ទៅជាសូន្យ (0) បាន។ ៤)កំណត់លេខកូដជាអក្សរ ដើម្បីបន្ថែមស្រទាប់ការពារសុវត្ថិភាពមួយជាន់ទៀត នៅលើ iPhone របស់អ្នក អ្នកអាចប្រើលេខកូដសម្ងាត់ (Passcode) ជាអក្សរបាន។ ដើម្បីបើកមុខងារនេះ ត្រូវចូល Settings → General → Passcode Lock។ បិទ (Turn Off) ត្រង់ Simple Passcode ហើយអ្នកនឹងតម្រូវឱ្យបញ្ចូលលេខកូដជាំអក្សរ (alphanumeric password) បាន។ ៥) ប្រើខ្សែកាស ដើម្បីថតរូប ញ័រដៃ នឹងធ្វើឱ្យអន់គុណភាពរូបថត ដូច្នេះក្នុងការថតរូបដើម្បីងាយស្រួល អ្នកអាចប្រើខ្សែកាស ដើម្បីថតបាន។ ដើម្បីថតរូបដោយខ្សែកាស អ្នកគ្រាន់តែចុចលើប៊ូតុងបន្ថយសំឡេង ឬបន្ថែមសំឡេងតែប៉ុណ្ណោះ។ ៦) ថតរូបឱ្យបានផ្ទៃធំទូលាយតាមមុខងារកាមេរ៉ា Panorama ចុចលើ Panorama mode ដើម្បីប្ដូរការថតរូបធម្មតា ទៅជារូបមានផ្ទៃធំទូលាយបាន។ ដើម្បីធ្វើការថតរូបដោយប្រើមុខងារ Panorama អ្នកត្រូវចុចថតដោយបង្វិលកាមេរ៉ាពីឆ្វេងទៅស្ដាំ ឬពីស្ដាំទៅឆ្វេង។ ៧) ស្វែងរកពាក្យ ឬឃ្លានៅលើវែបសាយ ការស្វែងរកពាក្យ ឬឃ្លានៅលើវែបសាយ តាមកម្មវិធី Safari គឺមានលក្ខណៈងាយស្រួលដោយគ្រាន់តែវាយបញ្ចូលពាក្យនៅក្នុងរបារស្វែងរក (search bar) ដែលស្ថិតនៅផ្នែកខាងលើបំផុត និងខាងស្ដាំ រួចហើយចុច Search។ នៅក្នុងទំព័រលទ្ធផល អ្នកនឹងឃើញចំនួនពាក្យទាំងប៉ុន្មាន ដែលបានស្វែងរក។ ៨) Undo ការសរសេរអក្សរខុស ដោយគ្រាន់តែចាប់គ្រវី iPhone មានពេលខ្លះ អ្នកសរសេរខុសពាក្យ ឬអក្សរ ដូច្នេះអ្នកប្រាកដជាត្រូវលុបចោលវិញ ប៉ុន្តែ iPhone មានមុខងារគ្រវីដើម្បី Undo បាន ងាយស្រួលដល់លោកអ្នកលុបពាក្យខុសដែលទើបបានសរសេរនោះចេញ បានរហ័ស។ ៩) ប្រើរូបសញ្ញា Emoji ដោយប្រើ Shortcuts ប្រសិនអ្នកចូលចិត្តប្រើរូប Emoji នៅក្នុងការសរសេរសារ ប៉ុន្តែខ្ចិលប្ដូរទៅប្រើ virtual keyboard អ្នកអាចសាកល្បងជាមួយវិធិសាស្ត្រវាយបញ្ចូលដោយប្រើអក្សរជា Shortcuts បាន។ ដើម្បីអនុវត្ត៖ -ចូលទៅ Settings > General > Keyboard > Keyboards > Add New Keyboard > Emoji. -ចូលទៅ Settings > General > Keyboard > Add New Shortcut…រួចហើយបញ្ចូលរូបសញ្ញា Emoji ដែលអ្នកត្រូវការប្រើញឹកញាប់ -បញ្ចូលអក្សរ នៅក្នុង Shortcut ដែលនឹងត្រូវបានប្រើសម្រាប់បម្លែងទៅជារូប Emoji