កម្មវិធីទូរស័ព្ទ Android ល្អ​បំផុត​ចំនួន ៦ ប្រចាំ​ខែ​កក្កដា​



ស្របពេលកម្មវិធីស្មាតហ្វូន (mobile app) កំពុងរីកដូចផ្សិត និងប្រកបដោយមុខងារឆ្លាតវៃ ផ្ដល់ប្រយោជន៍ដល់អ្នកប្រើ ទំព័រនេះយើងសូមណែនាំប្រិយមិត្តនូវកម្មវិធី Android ល្អបំផុតចំនួន ៦ ប្រចាំខែកក្កដានេះ។ ១) Prisma (ឥតគិតថ្លៃ)

1.1

គឺជាកម្មវិធីពេញនិយមមួយនៅលើ iOS ដែលអាចឱ្យគេកែរូបថតប្លែកៗ ធ្វើឱ្យរូបថតមានលក្ខណៈដូចជារូបគំនូរគូរដោយដៃ។ អ្នកអាចជ្រើសរើសស្ទីលរូបថតខុសៗគ្នា និងមានលក្ខណៈប្លែកៗបាននៅក្នុងកម្មវិធី Prisma បាន។ ២) Swiftmoji (ឥតគិតថ្លៃ) ត្រូវបានបង្កើតដោយអ្នកអភិវឌ្ឍកម្មវិធី Swiftkey ដែលជាកម្មវិធីក្ដារចុចពេញនិយមបំផុតលេខ៣ ក្នុងពេលបច្ចុប្បន្ន។ Swiftmoji គឺជា keyboard អាចជួយអ្នកក្នុងការស្វែងរករូប emoji បានត្រឹមត្រូវ ទៅតាមអ្វីដែលអ្នកត្រូវការ។ វាមានលក្ខណៈសាមញ្ញក្នុងការប្រើប្រាស់ ដោយធ្វើការណែនាំរូប emoji ពីក្នុង library ផ្អែកទៅលើអ្វីដែលអ្នកបានសរសេរចេញ។ រូប emoji មានច្រើន និងចែកទៅតាមក្រុមរបស់វាដូចជា រូប smileys, animals, food, activity, travel ជាដើម។ ៣) Sunshine (ឥតគិតថ្លៃ)

3.1

គឺជាកម្មវិធីព្យាករណ៍អាកាសធាតុ ដែលអាចដឹងអំពីអាកាសធាតុក្ដៅ និងត្រជាក់សម្រាប់អ្នកប្រើ ហើយនឹងប្រាប់ដល់អ្នកយ៉ាងត្រឹមត្រូវអំពីអាកាសធាតុដែលនឹងនៅជាមួយអ្នកពេញមួយថ្ងៃ។ រៀងរាល់ព្រឹក កម្មវិធីនេះនឹងប្រាប់អំពីសីតុណ្ហភាព ដើម្បីងាយស្រួលដល់អ្នកត្រៀមសំលៀកបំពាក់សម្រាប់អាកាសធាតុ ក្ដៅឬ ត្រជាក់។ ៤) Dials Calendar (ឥតគិតថ្លៃ)

4.1

កម្មវិធីនេះ អាចឱ្យអ្នករៀបចំពេលវេលាបានត្រឹមត្រូវសម្រាប់ពេលវេលាមួយថ្ងៃពេញរបស់អ្នក។ វាអាចឱ្យអ្នកមើលឃើញនូវចន្លោះពេលរវាងកិច្ចការដែលត្រូវធ្វើ និងព្រឹត្តិការណ៍ផ្សេងៗ។ ៥) Battery GO (តម្លៃ ០,៩៩ដុល្លារ)

5.1

កម្មវិធីនេះ នឹងអាចឱ្យអ្នកសន្សំសំចៃថ្មបានមួយកម្រិត ដែលស្រដៀងទៅ នឹងមុខងារ power-saving ដែរ។ ដូច្នេះវាមានប្រយោជន៍ខ្លះដែរសម្រាប់អ្នកចូលចិត្តលេងហ្គេម Pokemon Go។ ៦) Flytube (ឥតគិតថ្លៃ)

6.1

កម្មវិធីនេះអាចឱ្យអ្នកមើលវីដេអូ YouTube ដែលអណ្ដែតលើផ្ទៃអេក្រង់ទូរស័ព្ទបានងាយស្រួល មានលក្ខណៈជា always-on-top។ លក្ខណៈនេះ នឹងផ្ដល់ភាពងាយស្រួលប្រើកម្មវិធីផ្សេងៗខណៈ ពេលកំពុងមើលវីដេអូ YouTube បានងាយស្រួល៕
X
5s