Huawei ​ទើប​ប្រកាស​ចេញ​ស្មាតហ្វូន Honor តម្លៃត្រឹមតែ $90 ​​សមត្ថភាព​គ្រាន់បើ​​ល្មម​ប្រើ​



ស្របពេល Huawei ប្រកាសចេញស្មាតហ្វូនទំនើបស៊េរីថ្មីត្រកូល Honor ម៉ូដែល Honor Note 8 សមត្ថភាពខ្ពស់ ក្រុមហ៊ុនថែមទាំងបានប្រកាសចេញ Honor 5 Play មួយម៉ូដែលទៀត ដែលមានតម្លៃធូរថ្លៃត្រឹមតែ ៩០ដុល្លារប៉ុណ្ណោះ។ បើតម្លៃមិនដល់ ១០០ដុល្លារផងនោះ តើស្មាតហ្វូន Honor 5 Play មានលក្ខណៈ សម្បត្តិកម្រិតណា?

gsmarena_002 (1)

  ស្មាតហ្វូន Honor 5 Play ត្រូវបានផលិតឡើងស្ថិតក្នុងចំណាត់ថ្នាក់ទូរស័ព្ទធុនទាប (low-end)។ វាបានបំពាក់មកជាមួយអេក្រង់ទំហំ ៥អ៊ីញកម្រិត 720p touchscreen, កាមេរ៉ាក្រោយ 8MP អមដោយភ្លើង Flash ពីរគ្រាប់, កាមេរ៉ាមុខ 2MP, មេម៉ូរី 16GB, កម្រិតថ្ម 2200mAh។ វាបានបំពាក់ដោយឈីប MediaTek MT6735 ល្បឿន 1.3GHz ប្រភេទ Quad-core Cortex-A53។ ពិសេសនោះ ស្មាតហ្វូនតម្លៃ ៩០ដុល្លារនេះ មានប្រព័ន្ធ 4G ងាយស្រួលប្រើអ៊ីនធឺណិតល្បឿនលឿន និងមានមុខងារ VoLTE ហើយប្រើស៊ីមកាតបាន២។ ស្មាតហ្វូនតម្លៃទាបនេះ ដើរដោយប្រព័ន្ធប្រតិបត្តិការ Android ប៉ុន្តែមិនច្បាស់ថា ជំនាន់អ្វីឱ្យប្រាកដ គ្រាន់តែដឹងថា វានឹងប្រើប្រាស់សូហ្វ៊េរ EMUI របស់ Huawei ផ្ទាល់។ Honor 5 Play គឺជាទាយាទថ្មីបន្ទាប់ពីម៉ូដែល Honor 4 Play ដែលមានសមត្ថភាពអង្គប្រតិបត្តិខ្ពស់ជាងមុន, RAM ធំជាងមុន អង្គផ្ទុកទិន្នន័យធំជាងមុន និងកម្រិតថ្មធំជាងមុន។ Honor Play 5 នឹងមានលក់នៅលើទីផ្សារប្រទេសចិនដំបូងជាមួយពណ៌ទឹកមាស ពណ៌ខ្មៅ និងពណ៌ស។ វានឹងមានលក់ចាប់ពីថ្ងៃស្អែកក្នុងតម្លៃប្រហែល ៩០ដុល្លារប៉ុណ្ណោះ៕
X
5s