អ្នក​ប្រើ iPhone 7 ខ្លះ ​រាយការណ៍​ថា មាន​សំឡេង​ប្លែក​លាន់​ឮ​​​ចេញ​ពី​ទូរស័ព្ទ​របស់​ពួក​គេ (Voice)​



ទូរស័ព្ទម៉ាក iPhone ពិតជាមានឈ្មោះល្បីល្បាញជុំវិញពិភពលោក ដោយសារបច្ចេកវិទ្យាទំនើប ព្រមទាំងរចនាបថទាន់សម័យ។ ចំណែក iPhone 7 ក៏រឹតតែ ទទួលបានការពេញនិយមជាមួយការច្របាច់បញ្ចូលបច្ចេកវិទ្យាថ្មីៗ ដំណើរការលឿនជាងមុន ពិសេសនៅត្រង់កាមេរ៉ាភ្លោះនៅលើ iPhone 7 Plus តែម្ដង។ អំឡុងពេលជិតចេញលក់នៅតាមបណ្ដាទីផ្សារខ្លះ គេសង្កេតឃើញមានអតិថិជនជាច្រើនឈរតម្រង់ជួររង់ចាំទិញទូរស័ព្ទទំនើបនេះឱ្យបានមុនគេ។ ចំណែកពេលនេះ មានអ្នកប្រើប្រាស់ខ្លះ បានរាយការណ៍ថា iPhone 7/ 7 Plus របស់គេ មានសំឡេងប្លែកចេញពីទូរស័ព្ទ។

main

ការសន្និដ្ឋានជំហានដំបូងឱ្យដឹងថា សំឡេងលាន់ឮចេញពី iPhone 7/ 7 Plus អាចឮសូរចេញពីបន្ទះឈីបជំនាន់ថ្មី Apple A10។ អ្នករាយការណ៍ Stephen Hackett មកពីគេហទំព័រ 512 Pixels បានអះអាងបញ្ហានេះ ដំបូងគេ ហើយក្រោយៗមក ក៏មានអ្នកប្រើដទៃទៀតអះអាងជាបន្តបន្ទាប់ថា ពិតជាមានសំឡេងចេញពី iPhone 7 របស់ពួកគេ។

https://youtu.be/ogs_g9BlGQc លោក Hackett បាននិយាយថា នៅពេលគាត់ប្រាប់ទៅដល់ក្រុមបុគ្គលិក AppleCare អំពីបញ្ហានេះ គាត់ត្រូវបានគេណែនាំឱ្យផ្លាស់ប្ដូរទូរស័ព្ទថ្មីតែម្ដង។ មកដល់ពេលនេះ យើងមិនទាន់ដឹងច្បាស់នៅឡើយថា តើសំឡេងដែលលាន់ឮចេញពី iPhone 7 នឹងបង្កទៅជាបញ្ហាអ្វីនៅពេលខាងមុខ នោះឡើយ។

untitled-2

ក្រៅពី Speaker និង Earphone គឺគ្មានអ្វីជាប្រភពបញ្ចេញសំឡេងនោះឡើយ។ មានការសន្និដ្ឋានខ្លះថា សំឡេងនេះអាចចេញពីឈីប RF transmitter ឬប្រព័ន្ធសំឡេង speaker។ យ៉ាងណា ពេលនេះក្រុមហ៊ុន Apple មិនទាន់ចេញមុខបញ្ជាក់ទៅលើការសង្ស័យនេះនៅឡើយ៕
X
5s