Leica និង Huawei ​ចាប់ដៃ​សហការ​គ្នា​យូរអង្វែង​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ (R&D Center)​



ថ្មីៗនេះ ក្រុមហ៊ុនដែលមានឯកទេសខាងផលិតកាមេរ៉ា Leica និងក្រុមហ៊ុនទូរស័ព្ទខ្នាតយក្ស Huawei បានសម្រេចចិត្ត សហការគ្នាលើកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាទូរស័ព្ទថ្មីៗ ដើម្បីរឹតតែប្រកួតប្រជែងទីផ្សារស្មាតហ្វូនទំនើបនាពេលអនាគត។ បច្ចេកវិទ្យាកាមេរ៉ា Leica តាមពិតត្រូវបានបំពាក់ប្រើនៅលើកំពូលស្មាតហ្វូន Huawei P9 និង P9 Plus រួចមកហើយ ដែលធ្វើឱ្យកាមេរ៉ាមានសមត្ថភាពខ្ពស់។

download

download-9

download-8

ការសហការគ្នានេះ នឹងលេចចេញជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗសម្រាប់យកទៅបំពាក់នៅលើស្មាតហ្វូន Huawei ជំនាន់ក្រោយៗ។ ទីតាំងមជ្ឈមណ្ឌល R&D ដែលជាកិច្ចសហការគ្នានឹងលេចរូបរាងឡើងក្នុងទីស្នាក់ការរបស់ក្រុមហ៊ុន Leica ស្ថិតនៅ ទីក្រុង Wetzlar នៃប្រទេសអាល្លឺម៉ង់។ អ្វីដែលគេចង់ឃើញជាលទ្ធផលរវាងការសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ គឺជាសមិទ្ធផលបច្ចេកវិទ្យាកាមេរ៉ាអស្ចារ្យដែលនឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងពេលអនាគត។

download-6

download-7

download-5

ក្រុមហ៊ុនទាំងពីរនឹងរួមសហការគ្នាទាំងផ្នែក Hardware និង Software ដែលអាចនឹងផលិតចេញឧបករណ៍ AR និង VR។ សូមបញ្ជាក់ថា ក្រុមហ៊ុន Huawei បានផលិតចេញឧបករណ៍ VR នៅឆ្នាំ២០១៦ នេះរួចមកហើយ ខណៈ ដែលប្រធានក្រុមហ៊ុន Huawei លោក Richard Yu បានអះអាងថា វាជា VR-friendly 2K ។ កាមេរ៉ានៅលើស្មាតហ្វូន Huawei P9 គឺប្រើប្រាស់បច្ចេកវិទ្យា Leica អមមកជាមួយមុខងារ SUMMARIT ជាមួយ H1:2.2/27 ASPH ទំហំ 12MP កម្រិត 3968x2976px។ វាប្រើប្រាស់មុខងារ Leica Nocilux 50mm f/0.95 និងមាន aperture setting ពេញ៕
X
5s