Huawei បង្ហើប​​កំពូល​ទូរស័ព្ទ Mate 9 ​មុន​​សម្ពោធ​ថ្ងៃ​​ទី៣ វិច្ឆិកា​ខាង​មុខ គឺ​នឹង​មាន RAM6GB, Memory 256GB និង Dual Camera កម្រិត 4x Optical Zoom​



វាអាចជាឧបសគ្គសម្រាប់ Xiaomi ក្នុងការវាយលុកទីផ្សារផេប្លេតដោយប្រើកំពូលទូរស័ព្ទ Mi Note 2 អេក្រង់កោងរបស់ខ្លួន ព្រោះថា Huawei ក៏នឹងមិនបង្អង់យូរ គឺត្រៀមសម្ពោធកំពូលទូរស័ព្ទ Mate 9 នៅដើមខែវិច្ឆិកាក្រោយផងដែរ។ ប្រិយមិត្តប្រហែលនៅចាំបានកំពូលស្មាតហ្វូនកូនកាត់ថេប្លេត Huawei Mate 8 រួចមកហើយ ដែលមានសមត្ថភាពខ្ពស់ ថ្មកាន់បានយូរបំផុត។ ចំណែក Mate 9 ក៏នឹងរឹតតែត្រូវ Huawei បញ្ចូលមុខងារថ្មីពិសេសៗបន្ថែមពីលើជំនាន់មុន។ ចំណុចលេចធ្លោ Mate 9 គឺនឹងមានកាមេរ៉ាភ្លោះ សមត្ថភាព 4x Optical Zoom និងមាន RAM ដល់ 6GB។

gsmarena_002

Mate 9 នឹងត្រូវចែកចេញជាពីរស៊េរីផ្សេងគ្នាទៅតាមទំហំអេក្រង់។ ក្នុងនោះនឹងមានម៉ូដែល Huawei Mate 9 Pro ជាស៊េរីខ្ពស់បំផុត អមជាមួយអេក្រង់កោង curved QHDរីឯម៉ូដែល Huawei Mate 9 គឺមានអេក្រង់រាបស្មើធម្មតា និងកម្រិតត្រឹម FullHD ប៉ុណ្ណោះ។

gsmarena_004

gsmarena_003

លក្ខណៈសម្បត្តិសំខាន់ៗមាននៅលើកំពូលផេប្លេតស៊េរីថ្មីនេះ គឺ Kirin 960, RAM ពីរជម្រើសគឺ 4GB និង 6GB និងមានមេម៉ូរី ៣ទំហំ គឺ 64GB/128GB/256GB។ លក្ខណៈពិសេសផ្សេងទៀតគឺទៅលើកាមេរ៉ាដែលមាន 4x optical zoom ហើយនឹងប្រើបច្ចេកវិទ្យាកាមេរ៉ា Leica ដូចនៅលើកំពូលស្មាតហ្វូន Huawei P9/P9 Plus ដែរ៕
X
5s