​Microsoft បោះ​មួយ​ជំហាន​ដ៏​ធំ ប្រលូក​ចូល​ទីផ្សារ​កុំព្យូទ័រ all-in-one ​អេក្រង់​២៨អ៊ីញ​ គឺ Surface Studio យ៉ាង​ទំនើប តម្លៃ​ចាប់ពី ៣០០០ដុល្លារ​



ជាសករាជថ្មីសន្លាងមួយសម្រាប់ Microsoft ដែលទើបបានប្រឡូកចូលទីផ្សារកុំព្យូទ័រលើតុ ឬហៅថា Desktop កុំព្យូទ័រ ដោយទើបប្រកាសសមិទ្ធផលដំបូងមានឈ្មោះថា Surface Studio។ Microsoft Surface Studio ត្រូវបានផលិតឡើងយ៉ាងទំនើប ពោរពេញដោយសមត្ថភាពដ៏ខ្ពស់ ប្រភេទកុំព្យូទ័រ all-in-one desktop។ ក្រុមហ៊ុន Microsoft មានបំណងចង់ប្រែក្លាយតុធម្មតារបស់អ្នក ក្លាយទៅជាកន្លែងស្ទូឌីយោយ៉ាងទំនើបពេញដោយបច្ចេកវិទ្យាខ្ពស់ មុខងារសំបូរបែបសម្រាប់កិច្ចការទាំងឡាយរបស់លោកអ្នក។

dsc-9450-1

dsc-9473-1

dsc-9464-1

Surface Studio មានអេក្រង់ថ្លាត្រជាក់ភ្នែក ព្រោះត្រូវបានបញ្ចូលកម្រិតភិចហ្សែលរហូតដល់ 4500x3000px បង្ហាញរូបម៉ត់ កូល័រដិតច្បាស់ ស័ក្ដិសមកិច្ចការឌីហ្សាញរបស់លោកអ្នក ដែលប្រិយមិត្តអាចទស្សនាវីដេអូបង្ហាញនៅក្នុងព្រឹត្តិការណ៍សម្ពោធបាន។ ពិសេសទៀតនោះ Surface Studio ត្រូវបានឌីហ្សាញឡើង ដោយយោងទៅលើតម្រូវការប្រើប្រាស់ជាក់ស្ដែងរបស់មនុស្សសព្វថ្ងៃ ដែលវាមានជើង អាចបត់ច្រើនទម្រង់ ងាយស្រួលអ្នកប្រើប្រាស់បញ្ជាដោយចុច touchscreen សូម្បីកុំព្យូទ័រ iMac របស់ Apple គ្មានសមត្ថភាពដូច។

dsc_9488

dsc-9506-1

dsc_9497-1

អេក្រង់ធំ ២៨អ៊ីញទៀតសោតនឹងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការសរសេរអក្សរដោយ Touchscreen។ បើមើលលើឈុតបង្ហាញរូបរាង និងលក្ខណៈសម្បត្តិក្នុងការប្រើប្រាស់ នោះលោកអ្នក នឹងលាន់មាត់សរសេរពីបច្ចេកវិទ្យាកុំព្យូទ័ររបស់ Microsoft មិនខាង។ ដូច្នេះកុំឱ្យខាតពេល តោះសូមទស្សនាវីដេអូខាងក្រោម៖ https://youtu.be/BzMLA8YIgG0 លក្ខណៈសម្បត្តិរបស់ Surface Studio ៖ +អេក្រង់ ២៨អ៊ីញប្រភេទ PixelSense Display Resolution: 4500x3000p (192 DPI) ដែនកំណត់លើពណ៌៖ Adobe sRGB, DCI-P3 និង Vivid Color Profiles, Individually color calibrated Touch: 10-point mutli-touch -អង្គប្រតិបត្តិ Quad-core ជំនាន់ទី៦ Intel Core i5 ឬ i7 -ក្រាហ្វិក NVIDIA GeForce GTX 965M ទំហំ 2GB ប្រភេទ GDDR5 memory ឬ NVIDIA GeForce GTX 980M 4GB GPU GDDR5 memory -ទំហំផ្ទុកទិន្នន័យ Rapid hybrid drive options: 1TB ឬ 2TB -RAM ទំហំ 8GB/16GB និង 32GB -តំណភ្ជាប់ Wi-Fi 802.11ac, Wi-Fi wireless network IEEE 802.11 a/b/g/n compatible និង Bluetooth 4.0, រន្ធ USB 4.0 ចំនួន៤, Full-size SD card reader, Mini Display Port, រន្ធកាស 3.5mm និងអាចជាមួយ Surface Dial ទម្រង់ onscreen interaction -កាមេរ៉ាមុខទំហំ 5MP កម្រិត 1080p HD Windows Hello2 -វិមាត្រអេក្រង់ ៦៣៧,៣៥x៤៣៨,៩x១១,៤ មិល្លីម៉ែត្រ -ទម្ងន់ ៩,៥៦គីឡូក្រាម

dsc-9515-1

dsc-9512-1

តម្លៃ Surface Studio៖ -Surface Keyboard តម្លៃ ១២៩,៩៩ដុល្លារ -ក្ដារចុច Surface Ergonomic តម្លៃ ១២៩,៩៩ដុល្លារ -Surface Mouse តម្លៃ ៤៩,៩៩ដុល្លារ -Surface Dial តម្លៃ ៩៩,៩៩ដុល្លារ -តម្លៃកុំព្យូទ័រ Surface Studio ចាប់ពី ២៩៩៩ដុល្លារអាមេរិក៕
X
5s