Microsoft ​បង្អួត ៨ចំណុច​នៅ​លើ Surface Book ល្មម​ដុត​ MacBook Pro របស់ Apple បាន​​នៅ​លើ​វែបសាយ​ផ្លូវការ​ខ្លួន​



Microsoft និង Apple នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមានការខិតខំរៀងខ្លួនក្នុងការអភិវឌ្ឍចេញកុំព្យូទ័រយួរដៃសមត្ថភាពខ្ពស់ បំពេញតម្រូវការទីផ្សារ។ ជាក់ស្ដែងថ្មីៗ នេះទាំង Microsoft និង Apple សុទ្ធតែបានសម្ពោធ Laptop ស៊េរីថ្មី រៀងៗខ្លួន ដែល Microsoft មាន Suface Book i7 រីឯ Apple មាន MacBook Pro ស៊េរីថ្មី។ វាជារឿងគួរចាប់អារម្មណ៍មួយដែរ ដែល Microsoft បានចំអកដល់ MacBook Pro របស់ដៃគូ ដោយការប្រៀបធៀបលក្ខណៈសម្បត្តិ ៨ចំណុចមាននៅលើ Suface Book ប៉ុន្តែកុំព្យូទ័រ Apple ស៊េរីថ្មីពុំមាន។

microsoft_surface_book_i7_3

Surface Book i7

en-intl-pdp-surface-book-2016-refresh-cr9-00001-f3-desktop

ក្រុមហ៊ុន Microsoft ថ្មីៗនេះ បានលើកឡើងពីចំណុចពិសេសលេចធ្លោនៅលើកុំព្យូទ័រ Surface Book របស់ខ្លួន ដែលអាចយកឈ្មោះដៃគូប្រកួតប្រជែង Apple MacBook បាន។ នេះក៏អាចជាវិធីសាស្ត្រមួយ ក្នុងការអន្ទងចិត្តសាធារណជនឱ្យងាកមកចាប់អារម្មណ៍ជាមួយកុំព្យូទ័រស៊េរីថ្មីរបស់ Microsoft ដែរ។

microsoft-surface-exec-thinks-apple-will-build-a-touchscreen-macbook-509777-2

ការប្រើរបារមុខងារ Touch Bar ជំនួស Function Key

សង្កេតឃើញក្នុងចំណោមលក្ខណៈសម្បត្តិ ៨ចំណុចនោះ មាន ២ចំណុចខាងលើ ត្រូវបានក្រុមហ៊ុនលើកឡើងពី លក្ខណៈពិសេស ដោះដាច់ចេញរវាងក្ដារចុច (keyboard) ពីអេក្រង់ touchscreen ខណៈដែល Apple មិនអាចធ្វើបាន ហើយគ្មានអេក្រង់ touchscreen ដូច និងមានបំពាក់ក្រាហ្វិក NVIDIA ខណៈ ដែលម៉ូដែល MacBook Pro របស់ Apple គ្មាន។

microsoft-trashes-the-new-apple-macbook-pro-on-its-official-website-509776-2

Microsoft ថែមទាំងបានសង្កត់ធ្ងន់លើលក្ខណៈពិសេសរបស់ Surface Book ដោយភ្ជាប់មកជាមួយអេក្រង់កម្រិត resolution ខ្ពស់ជាង (267ppi និង 6M pixels នៅលើឡេបថប Windows 10 ប្រៀបធៀបនឹងនឹង 227ppi និង 4.1M pixel នៅលើ MacBook) ហើយក៏មានកាមេរ៉ាមុខគុណភាពខ្ពស់ជាងផងដែរ លើសពីនេះ Surface Book ថែមទាំងមានកាមេរ៉ាក្រោយ។ សូមធ្វើការប្រៀបធៀបលក្ខណៈសម្បត្តិ ៨ចំណុចរវាង Surface Book និង MacBook Pro ដូចខាងលើ៕
X
5s