ធ្លាយ spec មួយ​ខ្សែ របស់ Huawei Mate 9 ​Pro មុន​ប្រកាស​ផ្លូវការ​នៅ​ថ្ងៃ​ស្អែក!​



មួយរយៈពេលចុងក្រោយនេះ Mate 9 Pro ដែលនឹងជាឈ្មោះនៅលើស្មាតហ្វូនកូនកាត់ថេប្លេតស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei បានធ្វើឱ្យសាធារណជនជាច្រើនមានការចាប់អារម្មណ៍ទៅនឹងពាក្យចចាមអារ៉ាមទៅលើលក្ខណៈ សម្បត្តិខ្ពស់ៗរបស់ផេប្លេតថ្មីនេះ។ យ៉ាងណាមិញ ក្រុមហ៊ុនទូរស័ព្ទខ្នាតយក្សលំដាប់លេខ៣ លើលោកនេះ នឹងធ្វើការសម្ពោធទូរស័ព្ទត្រកូល Mate ជំនាន់ថ្មីរបស់ខ្លួនក្នុងព្រឹត្តិការណ៍ថ្ងៃទី៣ ស្អែកនេះ។ ប៉ុន្តែ ខណៈពេលនេះ ស្រាប់តែមានការទម្លាយចេញលក្ខណៈសម្បត្តិលំអិតរបស់កំពូលផេប្លេតនេះមុនទៅហើយ។

បណ្ដាញព័ត៌មាន Android Community បានអះអាងលក្ខណៈសម្បត្តិមួយចំនួនរបស់ Mate 9 Pro ថា នឹងមានអេក្រង់ទំហំ ៥,៩អ៊ីញកម្រិត Quad HD អមដោយ resolution ទំហំ 2560x1440px ហើយបំពាក់ដោយអង្គប្រតិបត្តិ Octa-Core Kirin 960។ លក្ខណៈសម្បត្តិផ្សេងទៀតនៅលើ Mate 9 Pro ត្រូវគេរំពឹងថា នឹងមាន RAM 6GB ហើយមានមេម៉ូរីម៉ាស៊ីនទំហំ 256GB ដូចនៅលើ iPhone 7 របស់ Apple ដែរ។ ចំណុចពិសេស ខុសពី Mate ជំនាន់ថ្មី គឺថា Mate 7 Pro នឹងមានកាមេរ៉ាក្រោយចំនួន២ (dual-camera) ទំហំ 12MP និងទំហំ 20MP ហើយថែមទាំងមានបំពាក់បច្ចេកវិទ្យាស្កេនក្រយៅដៃ fingerprint scanner ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat៕
X
5s