​ទីបំផុត Huawei ​បញ្ចេញ​កំពូល​ផេប្លេត Mate 9 ​ផ្លូវការ​​អេក្រង់​រាប​ស្មើ និង​អេក្រង់​កោង​ម៉ូដែល Mate 9 Porsche តម្លៃ​​ដល់​ទៅ ១៥៥០ដុល្លារ​



ចចាមអារ៉ាមដែលអូសបន្លាយរយៈពេលជាយូរទៅលើស្មាតហ្វូនកូនកាត់ថេប្លេតស៊េរីថ្មីរបស់ Huawei ពេលនេះ ត្រូវបានលាតត្រដាង។ ក្រុមហ៊ុន Huawei ទើបតែសម្ពោធចេញ Mate 9 នេះជាផ្លូវការ អមដោយលក្ខណៈសម្បត្តិខ្ពស់ ក្នុងនោះ Mate 9 មានកម្រិតថ្មរហូតដល់ 4000mAh ដែលត្រូវគេរំពឹងថា នឹងជាផេប្លេតដែលកាន់ថ្មខ្លាំងសម្រាប់ទីផ្សារបច្ចុប្បន្ន។

untitled-3

Huawei Mate 9 ត្រូវបានបំពាក់ដោយលក្ខណៈសម្បត្តិល្អជាងជំនាន់មុនដែលជា Mate 8 ហើយក្នុងនោះក៏បានភ្ជាប់មកជាមួយកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ (dual-camera) និងដំណើរការដោយប្រព័ន្ធសូហ្វ៊ែរ Android 7.0 Nougat EMUI 5.0 និងមុខងារជាច្រើនទៀត។ តោះទៅស្គាល់លក្ខណៈពិសេសទាំងនោះដូចតទៅ។

untitled-5

Huwei Mate 9

ផេប្លេតត្រកូល Mate ឈ្មោះ Mate 9 នេះ មានអេក្រង់ទំហំ ៥,៩អ៊ីញ គាំទ្រ resolution ទំហំ 1920x1080px។ យ៉ាងណាក៏ដោយ វានៅពុំទាន់ជាកំពូលផេប្លេតសម្រាប់ក្រុមហ៊ុនទុកប្រកួតប្រជែងទីផ្សារស្មាតហ្វូនកូនកាត់ថេប្លេតស៊េរីខ្ពស់កប់ៗនៅឡើយ ប៉ុន្តែស្របគ្នានេះ ក្រុមហ៊ុនថែមទាំងបាន ប្រកាសចេញម៉ូដែល Premium មួយទៀតដែលមានឈ្មោះថា Mate 9 Porsche ឌីហ្សាញយកស្ទីលតាមរថយន្ត Porsche។

untitled-4

ទូរស័ព្ទថ្មីនេះ ត្រូវបានបំពាក់ដោយអង្គប្រតិបត្តិ Kirin 960 ភ្ជាប់ដោយ RAM ទំហំ 4GB និងមានមេម៉ូរីម៉ាស៊ីនទំហំ 64GB ហើយអាចបន្ថែម microSD បាន។ Mate 9 មានវិមាត្រ ១៥៦,៩ម.ម x ៧៨,៩ម.ម ហើយមានកម្រាស់ ៧,៩ម.ម ហើយបំពាក់ដោយកាមេរ៉ាភ្លោះនៅខាងក្រោយ ជាមួយទំហំ 20MP កម្រិត f/2.2 monochrome និង 12MP f/2.2 color sensors។ https://youtu.be/dX0BR_r8Es0 លក្ខណៈសម្បត្តិដទៃទៀតនៅលើ Mate 9  គឺមានបំពាក់ដោយមុខងារស្កេនក្រយៅដៃ fingerprint ដើម្បីមានសុវត្ថិភាពនៅក្នុងការប្រើប្រាស់។ រីឯកាមេរ៉ាមុខរបស់វា មានទំហំ 8MP អមដោយកម្រិតថាមពលថ្ម 4000mAh (ថ្មជាប់នឹងម៉ាស៊ីន) ហើយដំណើរការដោយ Android 7.0 Nougat។ Mate 9 នឹងចេញលក់ជាមួយពណ៌ពេញនិយមចំនួន៦ គឺ ពណ៌ប្រផេះ ទឹកប្រាក់ ពណ៌ស្រាសាំប៉ាញ ពណ៌ត្នោត ពណ៌ស និងខ្មៅ។

untitled-6

Mate 9 Porsche Design

ចំណែកផេប្លេតដែលជាសមិទ្ធផលរួមសហការគ្នារវាងក្រុមហ៊ុន Huawei និង Porsche Design ម៉ូដែល Huawei Mate 9 Porsche Design បានបំពាក់ដោយអេក្រង់ ៥,៥អ៊ីញកម្រិត Quad HD ទំហំ resolution 2560x1440px។ វាក៏បានបំពាក់ដោយឈីប Kirin 960 ហើយមាន RAM 6GB និងមេម៉ូរីទំហំ 256GB ប៉ុន្តែពុំមានរន្ធបន្ថែម microSD ដូចជា Mate 9 ធម្មតាទេ។ https://youtu.be/6p_NdpXNgSQ Mate 9 ដំបូងនឹងមានលក់នៅលើទីផ្សារចិន បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន គុយវ៉ែត ម៉ាឡេស៊ី ប៉ូឡូញ អារ៉ាប៊ីសាអ៊ូឌីត អេស្ប៉ាញ ថៃ និងសាធារណរដ្ឋអារ៉ាប់រួម ដែលជាទីផ្សារមានការនិយមស្មាតហ្វូនទំនើបៗ។ តម្លៃ Mate 9 នៅទីផ្សារអឺរ៉ុបគឺប្រហែល ៧៧៥ដុល្លារអាមេរិក ចំណែក Mate 9 Porsche Design តម្លៃប្រហែល ១៥៥០ដុល្លារអាមេរិក៕
X
5s