Source Code ក្នុង iOS 11.3 បង្ហាញ​​ឈ្មោះ iPad Modern រំពឹង​នឹង​មាន​ Face ID ហើយ​រាង​ក៏​មិន​ចាញ់​ iPhone X ទេ​



iPhone ​ថ្មី ៣ម៉ូដែល​របស់ Apple ដែល​នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​ចុង​ឆ្នាំ២០១៨ នេះ នឹង​បាន​បំពាក់​បច្ចេកវិទ្យា Face ID ​ដូច​ៗ​គ្នា បើ​ដូច្នេះ វា​ក៏​មិន​មាន​អ្វី​គួរ​ភ្ញាក់ផ្អើល​ដែរ ប្រសិន​ក្រុមហ៊ុន​អាមេរិក​នេះ ថែម Face ID ​នៅ​លើ iPad ​ថ្មី​ទៀត​នោះ។ ក្រុមហ៊ុន​ទើប​បាន​បញ្ចេញ​ជំនាន់ beta ​ដំបូង​នៃ​សូហ្វ៊ែរ iOS 11.3 របស់​ខ្លួន ហើយ​គេ​រំពឹង​ថា ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​នឹង​ត្រូវ​បំពាក់​នៅ​លើ iPad ​ថ្មី​ផង​ដែរ។

ថេប្លេត​ថ្មី​នេះ នឹង​ជា iPad ​ទំនើប​ជាង​ម៉ូដែល​មុនៗ 'modern iPad' ហើយ​ប្រើប្រាស់ iOS 11.3 ព្រោះ​នៅ​ពេល iPhone X បាន​រក​ឃើញ​ដំបូង​ក្នុង​សូហ្វ៊ែរ iOS ក៏​ត្រូវ​បាន​តាង​ជា 'modern iPhone' ដែរ។ ការ​ណែនាំ​នេះ​ថា​ Apple ​នឹង​បញ្ចេញ iPad ​ស៊េរី​ថ្មី​ទំនើប​ជាង​មុន ហើយ​ប្រហែល​ជា​គ្មាន​ប៊ូតុង Home ​ទៀត​ទេ និង​មាន​ការ​ឌីហ្សាញ​គែម​អេក្រង់​ស្ដើង រចនាបថ​យក​តាម iPhone ដោយ​មាន​ផ្នែក​កំពូល​ខាង​លើ​បែប​ឆក​ដែរ។

iPad ​ថ្មី​ថែមទាំង​ត្រូវ​គេ​រាយការណ៍​ថា អាច​នឹង​បំពាក់​មុខងារ​ទំនើប ស្កេន​ផ្ទៃ​មុខ​សម្រាប់​ដោះ​សោ​ទូរស័ព្ទ​ Face ID ដូច​មាន​នៅ​លើ iPhone X បច្ចុប្បន្ន​អីចឹង​ដែរ។ វា​នឹង​ជា iPad ​ស៊េរី​ខ្ពស់​មួយ ដែល​បំពាក់​បច្ចេកវិទ្យា​ចុងក្រោយ​សព្វគ្រប់​តែម្ដង។ ឆាប់ៗ​ខាង​មុខ​យើង​នឹង​បាន​ដឹង​កាន់តែ​ច្បាស់​អំពី iPad ជំនាន់​ថ្មី​នេះ រួម​នឹង​រូបភាព​ពិតប្រាកដ​របស់​វា​មួយ​ចំនួន ក៏​ដូច​ជា​លក្ខណៈ​សម្បត្តិ​ផង​ដែរ៕

  ដោយ៖ រឹទ្ធិរាជ ប្រភព៖ iHelpBRMacRumors
X
5s