អត្ថន័យ៦ឃ្លាដ៏អស្ចារ្យពីលោក​ Soichiro Honda​​ ស្ថាបនិក​ Honda​​



​មនុស្ស​ភាគច្រើន​​ប្រាកដ​ជា​ស្គាល់​យ៉ាង​ច្បាស់​អំពី​ ​ក្រុមហ៊ុន Honda របស់​ជប៉ុន ​ដែល​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​ផ្នែក​យានយន្ត​ ​ហើយ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ​លោក​ Soichiro Honda ។ ​លោក​ Soichiro Honda ​ជា​ស្ថាបនិក​ឆ្នើម​មួយ​រូប​ ​ដែល​ជោគជ័យ​យ៉ាង​ខ្លាំង​ ​​ក្នុង​ការ​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​​ក្រុមហ៊ុន Honda​។ ​លោក​បាន​ស្លាប់​តាំង​ពី​​ឆ្នាំ​១៩៩១​ មក​ម៉្លេះ​ ​ប៉ុន្តែ​​​ពិភពលោក​នៅ​តែ​ចងចាំ​ពី​ស្នាដៃ​របស់​លោក ​ជា​ពិសេស​ប្រជាជន​ជប៉ុន​។ ​ខាងក្រោម​នេះ ជា​​​សម្រង់​សម្ដី​សំខាន់ៗ​របស់​​ស្ថាបនិក Honda​របស់​នេះ​៖​​​​​​

១) «​ប្រសិន​បើ​អ្នក​ ​ផលិត​​​របស់​ដែល​មាន​គុណភាព​ខ្ពស់​ ​​មនុស្ស​នឹង​ទិញ​វា​»។
២) ​«​អ្នក​មិន​អាច​វាយតម្លៃ​​ពី​ភាព​អស្ចារ្យ​របស់​មនុស្ស​ ​តាមរយៈ​សំបក​រាងកាយ​នោះ​ទេ ​ប៉ុន្តែ​គឺ​ត្រូវ​វាយ​តម្លៃ​តាមរយៈ​​សកម្មភាព ​និង ​​ឥទ្ធិពល​របស់​ពួក​គេ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​»។
៣) ​«​នៅ​ពេល​អ្នក​បរាជ័យ ​​អ្នក​ក៏​អាច​រៀន​ពី​វិធី​ដើម្បី​កុំ​ឲ្យ​បរាជ័យ​ដែរ​»។
៤) ​«​នៅ​ថ្ងៃ​មួយ​ដែល​ខ្ញុំ​ឈប់​សុបិន​ ​នៅ​ថ្ងៃ​នោះ​ហើយ​ដែល​ខ្ញុំ​ស្លាប់​»។
៥) ​«​មនុស្ស​ជាច្រើន​​តែង​សុបិន​អំពី​ភាព​ជោគជ័យ​។ ​ចំពោះ​ខ្ញុំ​ ​ភាព​ជោគជ័យ​អាច​សម្រេច​បាន​​ដោយសារតែ​ ​​ការ​បរាជ័យ​ច្រើន​លើក​ ​​និង ការ​ត្រិះរិះ​ពិចារណា​ប៉ុណ្ណោះ​»។
៦) ​«​​សុភមង្គល​ពិត​ប្រាកដ​ ​គឺ​វា​​ស្ថិត​ក្នុង​ការ​បំពេញ​ការងារ​​ដោយ​ប្រើ​ខួរក្បាល ​និង ជំនាញ​របស់​អ្នក​»៕

X
5s