Huawei ​បញ្ចេញ​ស្មាតហ្វូន​ថ្មី​តម្លៃ​ងាយ​ទទួល​យក​បាន Y7 Prime 2018 ​មាន​អេក្រង់ FullView ​និង​កាមេរ៉ា​ភ្លោះ​



​ក្រោយ​ព្រឹត្តិការណ៍​សម្ពោធ​ស្មាតហ្វូន​កំពូល​ប្រើ​កញ្ចក់​កាមេរ៉ា​សេរ៉ាមិក P20 និង P30 Pro ​រួច​មក ក្រុមហ៊ុន Huawei ​ថែមទាំង​បាន​ប្រកាស​ស្មាតហ្វូន​តម្លៃ​ធូរថ្លៃ​មួយ​ទៀត​ហើយ ដែល​មាន​សមាមាត្រ​អេក្រង់ 18:9 ​អម​ដោយ​កាមេរ៉ា​ភ្លោះ។ ស្មាតហ្វូន​ថ្មី​នេះ​មាន​ឈ្មោះ​ថា Huawei Y7 Prime 2018 ភ្ជាប់​មក​ជាមួយ​អេក្រង់ ៦អ៊ីញ ​ប្រភេទ FullVision ​កម្រិត resolution ​នៅ 720x1440px ។ Y7 មាន​កាមេរ៉ា​ក្រោយ​ភ្លោះ ដែល​កាមេរ៉ា​ទី២ មាន​ទំហំ 2MP ​សម្រាប់​ជំនួយ​ការ​ថត​ទម្រង់ Portrait Mode ។

​កាមេរ៉ា​ចម្បង​របស់ Y7 Prime 2018 ​មាន​ទំហំ 12MP ​ដែល​មាន​សមត្ថភាព​ប្រហាក់ប្រហែល​នឹង​កាមេរ៉ា​មាន​នៅ​លើ​ស្មាតហ្វូន​ធុន​មធ្យម​តម្លៃ​ធូរ​ត្រកូល Honor ​បច្ចុប្បន្ន។ កាមេរ៉ា 8MP ​មួយ​គ្រាប់​ភ្ជាប់​នៅ​ខាង​មុខ ល្មម​អាច​ប្រើ​សម្រាប់​ថត​រូប selfie ជាមួយ​គុណភាព​ទទួល​យក​បាន។

​ស្មាតហ្វូន​ស៊េរី​ថ្មី Y7 Prime 2018 ប្រើ​បន្ទះ​ឈីប Snapdragon 430 ​អម​ដោយ RAM 3GB ​និង​អង្គ​ចងចាំ 32GB និង​មាន​កម្លាំង​ថ្ម 3000mAh ​ទាប​ជាង Y7 ​ស៊េរី​ចាស់​ឆ្នាំ​មុន​ដែល​មាន​ដល់ 4000mAh ។ ដំណឹង​ល្អ​គឺ​នៅ​ត្រង់ Y1 Prime ​ឆ្នាំ​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​សូហ្វ៊ែរ​ចុងក្រោយ Android 8.0 Oreo ​ជាមួយ​ផ្ទៃ EMUI 8.0 ​ចេញ​ពី​ប្រអប់។ Huawei ​មិន​ទាន់​ប្រកាស​អំពី​តម្លៃ​ផ្លូវការ​សម្រាប់ Y7 Prime 2018 នេះ​នៅ​ឡើយ ប៉ុន្តែ​ត្រូវ​សាធារណជន​រំពឹង​ថា អាច​ស្ថិត​ក្រោម ២៥០ដុល្លារ​ចុះក្រោម៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ phonearena
X
5s