Facebook ​អាប់ដេត​ Messenger ​ថ្មី​​អាច​ឱ្យ​អ្នកផ្ញើ​ 360-degree photos និង HD video ឱ្យ​គ្នា​បាន​



នៅ​ថ្ងៃ​អង្គារ​នេះ Facebook ​បាន​ដាក់​ចេញ​កំណែ​អាប់ដេត​ថ្មី​បន្ថែម​លក្ខណៈ​ពិសេស​នៅ​លើ​កម្មវិធី Messenger ​ដែល​អាច​ផ្ញើ​រូបថត 360-degree photos ​និង​វីដេអូ​កម្រិត​ដល់ HD ​បាន។ ឥឡូវ​វា​ដំណើរការ​នៅ​លើ​កម្មវិធី Messenger ទាំង​នៅ​លើ iOS និង Android ហើយ។

ដើម្បី​ថត​រូប ៣៦០ដឹក្រេ​ក្នុង Messenger ​គឺ​ត្រូវ​ប្រើ​មុខងារ panorama ជាមួយ​កម្មវិធី​កាមេរ៉ា​នៅ​លើ​ទូរស័ព្ទ ឬ​ក៏​អាច​ថត​ជាមួយ​កម្មវិធី​ប្រភេទ third-party camera ឬ​កម្មវិធី​ផ្សេង​មួយ​ចំនួន​បាន ។ ពេល​នេះ​អ្នក​អាច share ប្រភេទ​មាតិកា​ថ្មី​ទាំង​នេះ​ទៅ​ក្នុង Messenger ​បាន​ហើយ ហើយ app នឹង​ធ្វើការ​បម្លែង panorama ទៅ​ជា​ប្រភេទ​រូបថត ៣៦០ដឺក្រេ​ដោយ​ស្វ័យប្រវត្តិ។

​កម្មវិធី​ Messenger ​ដែល​ទទួល​បាន​បច្ចុប្បន្នភាព​ថ្មី​នេះ ថែមទាំង​អាច​ឱ្យ​អ្នក​ផ្ញើ​វីដេអូ​កម្រិត HD ​ផង​ដែរ។ ដើម្បី share ​វា​បាន អ្នក​គ្រាន់តែ​ចូល​ទៅ​ជ្រើស​យក​ពី​កម្មវិធី camera roll ​នៅ​លើ​ស្មាតហ្វូន​។ អ្នក​ក៏​អាច​ share ​វីដេអូ HD ​ដែល​បង្ហាញ​នៅ​លើ news feed របស់​អ្នក​ផង​​ដែរ ឬ​អាច forward ​បន្ត​ក៏​បាន។ ដូច្នេះ បច្ចុប្បន្ន Facebook ហាក់​បោះ​ជំហាន​មុន​បណ្ដាញ​សង្គម​ផ្សេងៗ​ ប្រៀបធៀប​នឹង Twitter និង Instagram ​ដែល​មិន​ទាន់​គាំទ្រ​ការ​ផ្ញើ​មាតិកា​ទាំង​ពីរ​ប្រភេទ​នេះ​នៅ​ឡើយ តែ​គេ​អាច​ប្រើ​កម្មវិធី third-party បាន៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖  mashable
X
5s