​LG ឈានដល់​ដំណាក់​កាល​ប្រើ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ​បញ្ជាដោយសំឡេង​



ក្រុមហ៊ុន LG Electronics បានប្រារព្ធពិធី LG InnoFest Asia ប្រចាំឆ្នាំ 2018 ដែលប្រព្រឹត្តិនៅ LG Electronics Arena នៅថ្ងៃទី 25 ខែមេសា ​កន្លង​ទៅ និងមានការអញ្ជើញចូលរួមដោយដៃគូអាជីវកម្មនៅអាស៊ី។ ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន LG Electronics អាស៊ីប៉ាស៊ីភិច បានមានប្រសាសន៍ថា "LG អេឡិចត្រូនិច គឺជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ វាក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងការច្នៃប្រឌិតនូវផលិតផលទំនើបៗចុងក្រោយគេបង្អស់នៅក្នុងទីផ្សារអាស៊ី ដែលមានការប្រកួតប្រជែងខ្ពស់ ដូចជាក្រុមហ៊ុនល្បីផ្សេងៗនៃប្រទេសចិន និងប្រទេសជប៉ុន។ ដូច្នេះហើយក្រុមហ៊ុន LG នឹងផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ផលិតផលដែលមានគុណភាពខ្ពស់ ដើម្បីអាចប្រកួតប្រជែងនិងក្លាយជាអ្នកនាំទីផ្សារអាស៊ីធំជាងគេ។ ដោយឡែក ទូរទស្សន៍ LG OLED TV និងផលិតផលទូរទស្សន៍ផ្សេង នឹងត្រូវបានផ្អែកលើបច្ចេកវិទ្យា AI(artificial intelligence) ដែលបង្កើតឡើងដោយ LG ដែលឈ្មោះថា ThinQ នៅក្នុងផលិតផលទាំងនេះ។ អ្នកនឹងឃើញវានៅលើទីផ្សារចាប់ពីពេលនេះតទៅ។ ក្រុមហ៊ុន LG នឹងផ្តោតលើទីផ្សារឌីជីថលបន្ថែមទៀត។ តាមរយៈក្រុមទីផ្សារឌីជីថល និង ការសហការជាមួយក្រុមហ៊ុនទិន្នន័យអន្តរជាតិសំខាន់ៗ គឺដើម្បីផ្តល់ព័ត៌មានអំពីលក្ខណៈរបស់អតិថិជន និងការធ្វើផែនការទីផ្សារតាមរយៈ សិល្បករ និងតារាចម្រៀងកូរ៉េ ដើម្បីផ្តល់ព័ត៌មានផលិតផលថ្មីដល់អតិថិជននិងបង្កើនការយល់ដឹងដល់ពួកគេ។ លោក សេងចេលី នាយកគ្រប់គ្រងក្រុមហ៊ុន LG Electronics (Thailand) បាននិយាយថានៅក្នុងប្រទេសថៃនាឆ្នាំនេះ ក្រុមហ៊ុន LG នឹងវិនិយោគលើការផ្សព្វផ្សាយយីហោ ដើម្បីឈានទៅដល់អតិថិជនកាន់តែច្រើន និងបង្ហាញអំពីបច្ចេកវិទ្យា AI ថ្មីនេះទៅកាន់អតិថិជនបន្តិចម្តងៗ។ លោក នីផុន វ៉ុងសេងអារុនស៊ី នាយកទីផ្សារក្រុមហ៊ុនអេឡិចត្រូនិច LG Electronics (Thailand) បាននិយាយថានៅឆ្នាំនេះនឹងឃើញផលិតផលរបស់ក្រុមហ៊ុន LG ថ្មីនេះ ដែលនឹងចាប់ផ្តើមនៅក្នុងប្រទេសថៃក្នុងអំឡុងខែ 6 រួមមានដូចជាទូរទស្សន៍ LG OLED ជាមួយនឹងបច្ចេកវិទ្យា (ThinQ) ដើម្បីពង្រីកបន្ទាត់ទៅផលិតផលផ្សេងទៀតនៅឆ្នាំក្រោយ ហើយក៏មានការផ្សព្វផ្សាយ និងប្រ៉ូម៉ូសិនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ដែលជាពេលវេលាដ៏ល្អសម្រាប់ការលក់ទូរទស្សន៍។ នៅឯព្រឹត្តិការណ៍ LG InnoFest Asia 2018 ក្រុមហ៊ុន LG បានណែនាំផលិតផលដែលមានបច្ចេកវិទ្យា AI ដែលផ្តល់នៅភាពឆ្លាតវៃក្នុងផ្ទះ និងការត្រួតពិនិត្យសម្លេងតាមរយៈឧបករណ៍បញ្ជាពីចម្ងាយ នៅក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់បោកគក់ និងបន្ទប់ទឹក ដែលរួមមានឧបករណ៍ប្រើប្រាស់ដូចជា ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ដែលអាចប្រើបានជាមួយកម្មវិធីថ្នាក់ពិភពលោកបានដូចជា Amazon Alexa និង GoogleAssistant។ ឧទាហណ៍ LG OLED TV ដែលបញ្ជាដោយសម្លេងសម្រាប់ការគ្រប់គ្រង ស្វែងរកប៉ុស្តិ៍ដែលពេញនិយមតាមរយៈទូរស័ព្ទ LG V30SThinQ និង LG ThinQ ជាដើម៕ អត្ថបទ៖ សហការី​
X
5s