ធ្លាប់​ស្រមៃ​ចង់​បាន​មនុស្ស​យន្ត​ផ្ទាល់​ខ្លួន​ទេ? Misty II ​ត្រៀម​ខ្លួនរួចរាល់​នឹង​​បម្រើ​អ្នក នឹង​មាន​តម្លៃ​ចាប់ពី $១៤៩៩​



ក្រោម​ឈ្មោះ Misty II ​មាន​ន័យ​ថា វា​ជា​ជំនាន់​ក្រោយ​នៃ​រ៉ូបូត Misty ​សមិទ្ធផល​របស់​ក្រុមហ៊ុន​ឯកទេស​រ៉ូបូត​ឆ្លាតវៃ​ Home Robot ​នៅ​អាមេរិក Sphero ​ដែល​បាន​សម្ពោធ​ជិត​មួយ​ឆ្នាំ​ហើយ។ ដូច្នេះ Misty II ​នឹង​រឹតតែ​ត្រូវ​ផលិត​អម​មក​ជាមួយ​មុខងារ​ពិសេសៗ​ផ្ដល់​អត្ថប្រយោជន៍​តាម​តម្រូវការ​ចាំបាច់​សម្រាប់​មនុស្ស​នា​សម័យ​នេះ​មិន​ខាន។ https://vimeo.com/267366586 Misty II ​ត្រូវ​បាន​ក្រុមហ៊ុន​រ៉ូបូត Sphero ​ប្រកាស​ចេញ​អំលុង​ព្រឹត្តិការណ៍ CES 2018 ​កាលពី​ខែ​មករា ដើម​ឆ្នាំ​នេះ​ម្ល៉េះ ហើយ​ទើបតែ​ត្រូវ​ដាក់​ឱ្យ​បញ្ជា​ទិញ​នៅ​ពេល​នេះ ក្នុង​តម្លៃ​ចាប់ពី ១៤៩៩ដុល្លារ​អាមេរិក។ Misty II ​ជា​រ៉ូបូត​ឃ្យូត​គួរ​ស្រឡាញ់ មាន​តួ​ខ្លួន និង​ដៃ​ពីរ និង​មាន​ភ្នែក​មួយ​គូ អម​ដោយ​អេក្រង់​សម្រាប់​ប្រើ​ជា​មុខ។

​រ៉ូបូត​ប្រភេទ programmable robot ​នេះ បំពាក់​ដោយ​ឈីប Qualcomm Snapdragon ​ចំនួន ២បន្ទះ ហើយ​រត់​ដោយ​ប្រព័ន្ធ​សូហ្វ៊េរ Windows IoT core និង Android 7 OS។ វា​ថែមទាំង​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​ស្រូប​សំឡេង​បច្ចេកវិទ្យា​ខ្ពស់​ស្រូប​បាន​ឆ្ងាយ far-field array mic, បំពាក់​កាមេរ៉ា 4K, មាន WiFi, មុខងារ​សម្គាល់​ផ្ទៃ​មុខ Facial Recognition, បាស​សំឡេង​ចំនួន២ និង​សេនសឺរ​សម្រាប់​កំណត់​ទីតាំង ក៏​ដូច​ជា​ចាប់​ស្គាល់​កម្មបទ។ សូម​អាន៖ ​ចិន​ផលិត​បាន​រ៉ូបូត​ទាហាន​ ទុក​សម្រាប់​បង្ក្រាប​សកម្មភាព​កុប្បកម្ម​ផ្សេងៗ​ដោយ​ប្រើ​​អគ្គិសនីឆក់

​ជាមួយ​លក្ខណៈ​សម្បត្តិ​ទាំង​នេះ អ្នក​អាច​ទាញ​យក (download) ​ឬ​បង្កើត​ជា​ទម្រង់​បញ្ជា own skill របស់​អ្នក​បាន​តាម​ភាសា​កម្មវិធី visual block-based programming ឬ JavaScript APIs។ ចំណុច​ពិសេសៗ​ដែល Misty II អាច​ធ្វើ​បាន​មាន​ដូច​ជា សម្គាល់​មនុស្ស, ប្រព័ន្ធ​ស្វែងរក​ស្វ័យប្រវត្តិ, សាកថ្ម​ដោយ​ខ្លួន​ឯង​នៅ​លើ​ជើង dock និង​ជាច្រើន​ទៀត។ នៅ​លើ​វែបសាយ Misty Robotics បាន​ណែនាំ​អ្នក ឱ្យ​បញ្ចូល​ប្រូក្រាម​ដើម្បី​ឱ្យ​រ៉ូបូត​បំពេញ​មុខងារ​សុវត្ថិភាព ជួយ​យាមល្បាត​ផ្ទះ​លោក​អ្នក​បាន ដោយ​ចាត់ទុក​វា​ជា​សត្វ​ចិញ្ចឹម ពេល​អ្នក​មិន​នៅ​ផ្ទះ។

Misty Robotics នឹង​មាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រហែល ៣២០០ដុល្លារ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ឆាប់​ទិញ​ក្នុង​កម្មវិធី​បញ្ចុះ​តម្លៃ ៥០% ​ដែល​មាន​រយៈពេល ៣០ថ្ងៃ​នេះ នោះ​អ្នក​នឹង​សន្សំ​បាន​ដល់​ទៅ​ពាក់​កណ្ដាល ដែល​តម្លៃ​នឹង​ចុះ​មក​សល់​ប្រហែល​ ១៥០០ដុល្លារ ឬ​លើស​នេះ​តិចតួច​ប៉ុណ្ណោះ។ រ៉ូបូត​ទំនើប​ដ៏​ឃ្យូត Misty II ​នឹង​ត្រូវ​ចែកចាយ​លើ​ទីផ្សារ​ចាប់ពី​ខែ​ថ្ងៃ​ទី៤ ខែ​ធ្នូ៕   សូម​អាន៖ Asus ​ផលិត​បាន​រ៉ូបូត​ចេះ​និយាយ ​ចេះ​ដើរ និង​​អាច​​យាម​ផ្ទះ​ឱ្យ​អ្នក​បាន​ទៀត​!   ដោយ៖ រឹទ្ធិរាជ
X
5s