អត្ថន័យ ការប្រើប្រាស់ និងទម្រង់ Past Perfect ក្នុងភាសាអង់គ្លេស​



គេប្រើប្រាស់ Past Perfect នៅពេលដែលរឿងរ៉ាវ ឬសកម្មភាព២កើតឡើងក្នុងប្រយោគតែមួយក្នុងអតីកាល ដោយ Past Perfect បញ្ជាក់ថារឿងរ៉ាវឬសកម្មភាពមួយណាកើតឡើងមុន​។ ដូចនេះនិយាយឲ្យងាយស្ដាប់ទៅកាល Past perfect គឺមានសកម្មភាពកើតមុនឬបញ្ចប់មុនកាល past simple។ ជាទូទៅគេប្រើប្រាស់កាល​ Past perfect ជាមួយនឹងកាល past simeple ក្នុងប្រយោគតែមួយ។ 

ឧទាហរណ៍៖ 
១) When I arrived home, my sister had already made lunch.  នៅពេលខ្ញុំទៅដល់ផ្ទះ បងស្រីរបស់ខ្ញុំបានចម្អិនអាហារថ្ងៃត្រង់រួចរាល់ទៅហើយ។ នៅក្នុងប្រយោគនេះមានរឿងរ៉ាវពីរកើតឡើង៖ គឺ  I arrived home និង my sister made lunch. ក្នុងប្រយោគនេះគេចង់បញ្ជាក់ថា បងស្រីបានចម្អិនអាហារថ្ងៃត្រង់មុនពេល ដែលខ្ញុំបានទៅដល់ផ្ទះ។ មានន័យថា Past Perfect កន្លែងនេះគឺបានបញ្ចប់រួចរាល់មុនពេល Past Simple។

២) When I arrived home, my son had already made an enormous carrot cake.
នៅពេលដែលខ្ញុំទៅដល់ផ្ទះ កូនប្រុសរបស់ខ្ញុំបានចម្អិននំការ៉ុតដ៏ធំមួយ។ ក្នុងប្រយោគនេះគឺមានសកម្មភាពពីរគឺ I arrived home និង my son had already made an enormous carrot cake។ Past Perfect ក្នុងប្រយោគនេះចង់បញ្ជាក់សកម្មភាពកូនប្រុសចម្អិននំបានបញ្ចាប់មុន ពេលសកម្មភាព past simple ។

ក្នុងប្រយោគ Past Perfect ក៏អាចផ្លាសប្ដូរលំដាប់លំដោយនៃព្រឹត្តិការណ៍ក្នុងប្រយោគបានផងដែរ ហើយសកម្មភាពនោះនៅតែបង្ហាញថាមួយណាកើតឡើងមុនដដែល។ 

ឧទាហរណ៍៖
១) I woke up late because I’d forgotten to set my alarm clock. ខ្ញុំងើបពីគេងយឺត ដោយសារតែខ្ញុំភ្លេចដាក់ម៉ោងរោទ៍។ Past perfect ក្នុងប្រយោគនេះចង់បញ្ជាក់ថាសកម្មភាពភ្លេចដាក់ម៉ោងរោទ៍កើតឡើងមុនពេលងើបពីគេង។ 

២) We hadn’t finished cleaning by the time the guests arrived. ពួកយើងមិនទាន់បានសំអាតរួចរាល់នៅឡើយទេនៅពេលដែលភ្ញៀវមកដល់។ 

  • ទម្រង់ Past Perfect 

Past Perfect មានទម្រង់ subject + had/hadn’t + past participle. 

១) ទម្រង់ប្រយោគស្រប (Positive)

ឧទាហរណ៍៖
១) When my parents got to the station, they realised they had left the tickets at home. នៅពេលដែលឪពុកម្ដាយខ្ញុំទៅដល់ស្ថានីយដឹកអ្នកដំណើរ ពួកគាត់ដឹងថាពួកគាត់ភ្លេចសំបុត្រឡាននៅផ្ទះ។ 
២) By the time Mark arrived at work, the staff meeting had already started. នៅពេល Mark ទៅដល់កន្លែងធ្វើការ ការប្រជុំបុគ្គលិកបានចាប់ផ្ដើមរួចទៅហើយ។

៣) I woke up late because I’d forgotten to set my alarm clock. ខ្ញុំងើបពីគេងយឺតពីព្រោះតែខ្ញុំភ្លេចដាក់ម៉ោងរោទ៍។

២) ប្រយោគបដិសេធន៍ (Negative)

ឧទារហណ៍៖
១) Kerry couldn’t leave work on time because she hadn’t written the report. Kerry មិនអាចចេញពីធ្វើការទាន់ម៉ោងបានទេពីព្រោះតែនាងមិនទាន់សរសេររបាយការណ៍ហើយ។

២) They didn’t tell the police about the accident they had seen. ពួកគេមិនបានរាយការណ៍ទៅប៉ូលិសអំពីគ្រោះថ្នាក់ដែលពួកគេបានឃើញនោះទេ។

៣) ប្រយោគសំនួរ (Question)

ឧទាហរណ៍៖
១) Had you finished your homework before the movie started?តើអ្នកបានបញ្ចប់កិច្ចការផ្ទះមុនពេលរឿងកុនចាប់ផ្តើមហើយឬនៅ?

២) Hadn’t John told them what he wanted? តើ John មិនបានប្រាប់ពួកគេអំពីអ្វីដែលគាត់ចង់ប្រាប់ទេឬ?

ចំណាំ៖ អ្នកអាចប្រើប្រាស់គុណកិរិយា (Adverbs) ដូចជា already ឬ just ក្នុង Past Perfect បាន ដោយដាក់គុណកិរិយាទាំងនោះនៅចន្លោះ had/hadn’t និង past participle (កិរិយាស័ព្ទខ្ទង់ទី៣ ឬ V3)។
ឧទាហរណ៍៖

១) When I arrived home, my sister had already made lunch.  
២) I had just taken off my coat when the telephone rang.

ចំណាំ៖ ជាទូទៅ Past perfect ប្រើប្រាស់ជាមួយនឹងឃ្លាបញ្ជាក់ពេលវេលាដូចជា when និង by the time។ 
ឧទាហរណ៍៖

១) When I arrived home, my sister had made lunch.  
២) By the time I arrived at work, the staff meeting had already started.

ប៉ុន្តែអ្នកក៏អាចប្រើប្រាស់ឃ្លាផ្សេងៗបានផងដែរ ដូចជា before, after ឬ because ជាដើម។

ដោយ៖ លង់ វណ្ណៈ

=========================================

វគ្គសិក្សា «វេយ្យាករណ៍និងបកប្រែកាសែតពិសេស» (Special Grammar and Translation Course) តាមអនឡាញ សម្រាប់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ

តម្លៃ៖ 80$/ម្នាក់ (ចុះឈ្មោះបង់ថ្លៃសិក្សាមុនថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ ទទួលបានការបញ្ចុះតម្លៃ ១០$)
រយៈពេល៖ ៦ សប្ហាហ៍
ថ្ងៃចូលរៀន៖ ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩
ម៉ោងសិក្សា៖  ថ្ងៃចន្ទ-សុក្រ ម៉ោង ៧៖៣០ ដល់ ៨៖៣០ យប់
បញ្ជាក់៖ ចំនួនសិស្សមានកំណត់តែ ១០នាក់ប៉ុណ្ណោះ/ សិក្សាតាមរយៈអនឡាញតាមកម្មវិធីទូរស័ព្ទដៃឬកុំព្យូទ័រមានភាពងាយស្រួល

X
5s