ក្រៅពីព្រះច័ន្ទសិប្បនិមិ្មត ចិនក៏បាន​បង្កើតព្រះអាទិត្យសិប្បនិមិ្មតមួយទៀតដែរ​



HL-2M Tokamak ត្រូវបានរចនាបង្កើតឡើង ដើម្បីទាញយកថាមពលពីព្រះអាទិត្យ និងតារាបំលែងទៅជាថាមពលដំណើរការនុយក្លេអ៊ែរកកើតឡើងដោយធម្មជាតិ។ Tokamak គឺជាឧបករណ៍មួយក្នុងចំណោមប្រភេទជាច្រើននៃឧបករណ៍បង្ខាំងម៉ាញេទិចដែលត្រូវបានបង្កើតឡើងដើម្បីផលិតថាមពលអគ្គិសនី ដោយការទាញយកថាមពលព្រះអាទិត្យ និងតារាទាំងឡាយ ដើម្បីបង្កើតបានជាព្រះអាទិត្យសិប្បនិម្មិត (Artificial Sun)។

 

ប្រភព​រូប​ពី៖ Zee News.india.com

ចិនគ្រោងបញ្ចប់ការសាងសង់ព្រះអាទិត្យសិប្បនិម្មិតក្នុងឆ្នាំនេះ ដោយសម្រេចបាននូវសីតុណ្ហភាពអ៊ីយ៉ុង ១៥០ លានអង្សារសេ នេះតាមការបញ្ជាក់ពីមន្ត្រីមួយរូបមកកាន់សារព័ត៌មាន South China Morning Post។

 

ព្រះអាទិត្យ​សិប្បនិម្មិត​ពេល​សម្រេច ប្រភពរូបពី៖ Daily Pioneer.com 

មុននឹងអាចឈានដល់ការសម្រេចលើការបង្កើតព្រះអាទិត្យសិប្បនិម្មិតដែលមានសីតុណ្ហភាពអ៊ីយ៉ុងលើសពី ១០០ លានអង្សាសេនេះមិនមែនជារឿងមួយងាយស្រួល និងចំណាយពេលតិចទេ ព្រោះវាជាបញ្ហាមួយក្នុងបញ្ហាប្រឈមធំៗចំនួនបីដើម្បីអាចឈានទៅសម្រេចគោលដៅនៃការប្រើប្រាស់អាតូមនុយក្លេអ៊ែរ ហើយម្យ៉ាងទៀតកំដៅដែលមានក្នុងស្នូលផែនដីមានត្រឹមតែ ១៥ លានអស្សាសេប៉ុណ្ណោះ វាខុសគ្នាឆ្ងាយណាស់នៃកំដៅនេះ។ អ្នកវិទ្យាសាស្រ្តនៃសាជីវកម្មនុយក្លេអ៊ែរជាតិចិន China National Nuclear Corporation (CNNC) លោក Duan Xuru ក៏បានប្រាប់ឲ្យដឹងដែរថា អ៊ីយ៉ុងនៅក្នុងស្នូលឧបករណ៍នេះ ខ្ពស់ជាងនៅក្នុងព្រះអាទិត្យ ៧ដង នេះបើតាមការស្រង់សម្តីរបស់លោកពីសារព័ត៌មាន Global Times។

Science and Technology Daily បានលើកឡើងថា បញ្ហាប្រឈមពីរផ្សេងទៀតមានដូចជាការលាយបញ្ចូលគ្នានៅក្នុងទីអវកាសក្នុងរយៈពេលវែង និងការផ្តល់ទម្រង់ដង់ស៊ីតេខ្ពស់។ ប្លាស្មារបស់ព្រះអាទិត្យសិប្បនិម្មិតផ្សំឡើងយ៉ាងសំខាន់ពីអេឡិចត្រុង និងអ៊ីយ៉ុង ហើយឧបករណ៍ Tokamak នេះមានអេឡិចត្រុងដែលអាចសម្រេចផលិតបានសីតុណ្ហភាពជាង ១០០ លានអង្សាសេ ចំណែកអ៊ីយ៉ុងមានសីតុណ្ហភាព ៥០ លានអង្សាសេ ហើយវាគឺជាអ៊ីយ៉ុងដែលបង្កើតថាមពលនៅក្នុងឧបករណ៍ នេះជាការលើកឡើងរបស់លោក Duan Xuru។ លោកក៏បានបន្ថែមទៀតដែរថា ដើម្បីបង្កើនបានសីតុណ្ហភាពអ៊ីយ៉ុងដល់ទៅជាង ១០០ លានអង្សាសេ យើងត្រូវការប៉ារ៉ាម៉ែត្រខ្ពស់ ក្នុងការចាក់និងស្រូបយកថាមពលកាន់តែច្រើនក្នុងដំណើរប្រតិបត្តិការការងាររបស់វាឲ្យបានខ្ពស់ជាងមុន។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែមិថុនា ២០១៩ នេះ ចិនក៏ធ្លាប់ប្រកាសថាខ្លួននឹងដាក់ឲ្យដំណើរព្រះច័ន្ទសិប្បនិម្មិតក្នុងឆ្នាំ ២០២០ ដែរ ហើយការដែលប្រើប្រាស់ព្រះច័ន្ទសិប្បនិម្មិតនេះក្នុងគោលកាត់បន្ថយការប្រើប្រាស់ថាមពលដែលដើរដោយផលិតដោយនុយក្លេអ៊ែរប៉ុណ្ណោះ។ លទ្ធផលជាក់ស្តែងនៃព្រះអាទិត្យសិប្បនិម្មិត និងព្រះច័ន្ទសិប្បនិម្មិតនឹងទៅជាយ៉ាងណាក៏មិនទាន់មានអ្នកដឹងពិតប្រាកដដែរ មានតែចាំតាមដានដំណើរការនេះទាំងអស់គ្នា៕

ដោយ៖ យ៉ាយ៉ា

 

X
5s