កម្មវិធីទូរស័ព្ទដៃចំនួន ១០ ដែលអ្នកប្រើប្រាស់ហ៊ានបង់ប្រាក់ប្រើប្រាស់ប្រចាំខែ​McGuffin ភ្ងាក់ងារធ្វើទីផ្សារ ស្ថិតក្នុងទីក្រុង Chicago បានធ្វើការវាស់ស្ទង់មតិទៅលើមនុស្សប្រមាណ ២ ០០០នាក់នៅលើអនឡាញ ដើម្បីចង់ដឹងអំពីតម្លៃដែលមនុស្សទាំងនោះហ៊ានបង់ប្រាក់ទៅលើកម្មវិធីទូរស័ព្ទដៃកំពូលមួយចំនួន។ ការសិក្សាមួយនេះគឺជាផ្នែកមួយបានធ្វើការវាស់ស្ទង់ឃើញថា Youtube អាចមានអ្នកហ៊ានធ្វើការការបង់ប្រាក់ ៤.២០ ដុល្លារក្នុងមួយខែ។ ខាងក្រោមនេះគឺជាកម្មវិធីទូរស័ព្ទដៃដែលមនុស្សហ៊ានបង់ថ្លៃក្នុងមួយខែ៖

១) កម្មវិធី Youtube តម្លៃបង់ ៤.២០ដុល្លារក្នុងមួយខែ

២) Google Maps តម្លៃបង់ ៣.៤៨ដុល្លារក្នុងមួយខែ

៣) Google Drive តម្លៃបង់ ៣.៣១ដុល្លារក្នុងមួយខែ

៤) Facebook តម្លៃបង់ ២.៩២ដុល្លារក្នុងមួយខែ

៥) LinkedIn តម្លៃបង់ ២.៨៤ដុល្លារក្នុងមួយខែ

៦) FaceTime តម្លៃបង់ ២.៧៨ដុល្លារក្នុងមួយខែ

៧) Reddit តម្លៃបង់ ២.៧៤ដុល្លារក្នុងមួយខែ

៨) Venmo តម្លៃបង់ ២.៧៣ដុល្លារក្នុងមួយខែ

៩) Instagram តម្លៃបង់ ២.៥៦ដុល្លារក្នុងមួយខែ

១០) Facebook Messenger តម្លៃបង់ ២.៥២ដុល្លារក្នុងមួយខែ៕

ដោយ៖ លង់ វណ្ណៈ