កុំប្រហែសឱ្យសោះ! វិធីសាស្ត្រមួយនេះអាចការពារគណនីហ្វេសបុករបស់អ្នកមិនឲ្យគេអាចលួចយកបាន​



ថ្មីៗនេះការលួច (hack)យកគណនី Facebookឃើញថាមានការកើនឡើងក្នុងប្រទេសកម្ពុជា ដោយជនអនាមិកយកទៅប្រើប្រាស់ដើម្បីជំរិតទារប្រាក់ ឬយកគណនីនោះទៅខ្ចីលុយអ្នកដទៃ ឬប្រើប្រាស់ធ្វើអ្វីផ្សេងមិនល្អជាដើម។ ថ្ងៃនេះផងដែរ គេហទំព័រ Bizkhmer យើងខ្ញុំសូមធ្វើការចែករំលែកនូវចំណេះដឹងមួយចំនួនពាក់ព័ន្ធទៅនឹងសុវត្ថិភាពនៃការ ការពារគណនីហ្វេសប៊ុករបស់អ្នកដែលមុខងារមួយនោះគេហៅថា Two-factor​ Authentication។ Two-factor Authentication គឺជាមុខងារសុវត្ថិភាពដែលជួយការពារមិនឲ្យមានការលួចលេងគណនីហ្វេសបុករបស់អ្នកបាន ពីព្រោះនៅពេលមាននរណាម្នាក់ព្យាយាមវាយចូលគណនីរបស់អ្នក នោះហ្វេសបុកផ្ដល់សុវត្តិភាពមួយតង់ទៀតដែលធ្វើឲ្យពិបាកក្នុងការចូលក្នុងគណនីរបស់អ្នក។ ប្រសិនបើម្នាក់នោះមិនមានលេខកូដនោះទេឬគ្មានការអនុញ្ញាតិពីម្ចាស់គណនីទេ គេមិនអាចចូលក្នុងគណនីរបស់អ្នកបានឡើយ។ ម្យ៉ាងវិញទៀតអ្នកក៏អាចកំណត់ការប្រកាសឲ្យដឹងមុននៅពេលជនណាម្នាក់ព្យាយាម login ចូលគណនីរបស់អ្នកពីកុំព្យូទ័រដែលអ្នកមិនស្គាល់ផងដែរ។

ខាងក្រោមនេះគឺជារបៀបកំណត់មុខងារ Two-factor Authentication ក្នុងគណនីហ្វេសបុករបស់អ្នក៖ 

១) ចូលទៅកាន់របារខាងស្ដាំខាងលើហ្វេសប៊ុករួចហើយយកពាក្យ Settings &privacy  

២) ចុចយក Setting 

៣) ហើយ security and Login

៤) អូសចុះក្រោម អ្នកឃើញពាក្យ  Use two Factor authentication  

៥) ជ្រើសរើសយកពាក្យ Get Started 

៦) ជ្រើសរើសយក Text Messange បន្ទាប់មកយកវាយលេខទូរស័ព្ទរបស់អ្នក ហើយយកពាក្យ Continue

៧) បន្ទាប់មកហ្វេសបុកនឹងផ្ញើសារលេខកូដ៦ខ្ទង់ចូលទៅកាន់លេខទូរស័ព្ទដែលអ្នកទើបបានបញ្ចូល ហើយវាយលេខកូដនោះចូល

៨) បន្ទាប់មកលោកអ្នកបានបំពេញជោគជ័យហើយ

លើកក្រោយនៅពេលមាននរណាម្នាក់វាយចូលហ្វេសបុករបស់អ្នក នោះហ្វេសបុកនឹងផ្ញើសារលេខកូដទៅកាន់លេខទូរស័ព្ទរបស់អ្នក ប្រសិនបើគេគ្មានលេខកូដនោះទេ គេមិនអាចចូលក្នុងគណនីហ្វេសបុករបស់អ្នកបានឡើយ។

គួរបញ្ជាក់ផងដែរថា មួយរយៈពេលនេះក្រុមហ៊ុនហ្វេសប៊ុកត្រូវបាន Hacker ជាច្រើនបានវាយលុកលួចយកគណនីរបស់អ្នកប្រើប្រាស់ជាច្រើន ជាមួយគ្នានេះផងដែរក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃក៏បានចេញសេចកី្ដប្រកាសផងដែរថាកម្ពុជាជាប្រទេសដែលត្រូវបានHacker វាយលុកច្រើនជាងគេ ហើយក៏បានក្រើនរំលឹកដល់ដល់បងប្អូន ពិសេសអ្នកធ្វើអាជីវកម្ម ឬផ្សាយពាណិជ្ជកម្មអនឡាញ ដែលបានភ្ជាប់គណនី Facebook និងគណនីធនាគារក្នុងគោលបំណង Boost ទំព័រផេក Facebookឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតសំរាប់គណនីផ្ទាល់ខ្លួន៕


ព័ត៌មានបន្ថែម៖ https://www.bizkhmer.com/articles/73900
ទំនាក់ទំនង​មក​ពួកយើង​ដើម្បី​​ទទួល​បាន​ការ​ប្រឹក្សាយោបល់៖

  • ០១២ ៦៦៦ ១០៤
  • ០១៥ ២២៤ ២៩៩
  • ០១០ ២៤៣ ៣៤៤
  • ០១៧ ៤៩៥ ៩៦០
  • [email protected]
  • www.bizkhmermedia.com
  • ពួកយើងនៅទីនេះចាំជួយលោកអ្នក!

ដោយ៖ ច័ន្ទលាភ

 

 

X
5s