តើApple មានផលិតផលអ្វីខ្លះនឹងបង្ហាញក្នុងព្រឹត្តិការណ៍របស់ខ្លួន?​



ក្រុមហ៊ុន Apple នឹងប្រារព្វព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃអង្គារនេះ នៅសាលមហោស្រព Steve Jobs Theater នៅទីតាំង Apple Park campus ដែលក្នុងព្រឹត្តិការណ៍នេះនឹងមានផលិតផលជាច្រើនមុខ ជាពិសេស iPhone ជំនាន់ថ្មីចំនួន៣គ្រឿង។ 

Three new iPhones

Apple នឹងបើកសម្ភោធផលិតផល iPhone ថ្មីរបស់ខ្លួន នៅខណៈពេលដែលទីផ្សារស្មាតហ្វូនមានការធ្លាក់ចុះក្នុងរយៈពេល ៧ត្រីមាសរបស់ខ្លួន។ តើតើមានផលិតផលអ្វីខ្លះដែលនឹងត្រូវដាក់បង្ហាញក្នុងព្រឹត្តិការណ៍នេះ?

១) ផលិតផល iPhone 

តួឯកក្នុងព្រឹត្តិការណ៍នេះគឺជាទូរស័ព្ទ iPhone ទាំង៣គ្រឿង ប៉ុន្តែវាមិនទាន់ច្បាស់ការនៅឡើយទេថាទូរស័ព្ទទាំង ៣ជាម៉ាកអ្វីនោះទេ។ ប៉ុន្តែពាក្យចចាមអារ៉ាមថាមាន iPhone 11 និង iPhone 11 Pro ដែលអាចនឹងភ្ជាប់មកជាមួយនឹងកាមេរ៉ាចំនួន៣គ្រាប់ និងលក្ខណៈពិសេសដែលអាចសាក ( wireless charging) ដែលអនុញ្ញាតិឲ្យប្រើប្រាស់ឧបករណ៍ផ្សេងៗដូចជា AirPods សាកថ្មដោយគ្រានតែដាក់នៅពីក្រោយទូរស័ព្ទ។ និងមួយវិញទៀត Apple នឹងការបង្កើន Face ID ជាដើម។

២) Apple Watch

A new Apple Watch

ជាទូទៅ Apple បញ្ចេញនូវ Apple Watch ជាមួយនឹងទូរស័ព្ទរបស់ខ្លួន។ គេរំពឹងថា Apple នឹងបញ្ចេញ Apple Watch Series 5 របស់ខ្លួន ដែលភ្ជាប់ជាមួយនឹងមុខងារតាមដានការគេង ( sleep tracking) ជាដើម។

៣) កម្មវិធីទូរស័ព្ទ

Apple នឹងប្រកាសអំពីការធ្វើបច្ចុប្បន្នកាលកម្មវិធីមួយចំនួនក្នុងទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។ Apple បានបង្កើបអំពីកម្មវិធីសូហ្វែ iPhone, iPad, Mac, Apple Watch និង Apple TV កាលពីខែមិថុនា ក្នុង Worldwide Developers Conference កន្លងទៅ។ 

Other miscellaneous product announcements

Apple ក៏រំពឹងថានឹងបញ្ចេញ MacBook Pro ដែលមានអេក្រង់ ១៦អ៊ីង និង iPad Pro និង Apple TV Plus និង Apple Arcade ជាដើម។ ប៉ុន្តែចាំអ៊ុតមើលថា Apple មានអ្វីខ្លះមកបង្ហាញដល់អ្នកគាំទ្ររបស់ខ្លួន៕

ដោយ៖ លង់ វណ្ណៈ

X
5s