ក្នុងព្រឹត្តិការណ៍កក្រើកយប់មិញ Apple បញ្ចេញផលិតផលជាច្រើនមុខ​



កាលពីយប់មិញ Apple បានប្រារព្ធព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួន ដោយបានប្រកាសផលិតផលថ្មីដូចជា iPhones, ipad និង Apple Watch ជាដើម។ ខាងក្រោមនេះគឺជាផលិតផលមួយចំនួនដែល Apple បានប្រកាសកាលពីយប់មិញ៖

១) iPhone 11

The iPhone 11!

  • មានអេក្រង់ Liquid Retina ទំហំ ៦.១ អ៊ិង
  • ការរចនាពីកញ្ចក់និងអាលុយមីញ៉ូម
  • ឈីប A13 Bionic
  • មានការមេរ៉ាក្រោយចំនួន២ មួយជាកាមេរ៉ា wide-angle ទំហំ ១២មេកាភិចសែល និងលែន ១២០ដឺក្រេ មានទំហំ១២មេកាភិចសែល 
  • ការមេរ៉ាអាចថត 4K 60 fps
  • ដោះសោរដោយផ្ទៃមុខលឿនជាងមុន (Face ID)
  • ថ្មធំជាង iPhone XR (១៥ ទៅ ១៦ម៉ោង)
  • ប្រព័ន្ធប្រតិបត្តិការ IOS 13
  • តម្លៃទីផ្សារក្រៅប្រទេស ៦៩៩ដុល្លារ

២) iPhone 11 Pro

The iPhone 11 Pro!

  • អេក្រង់  Super Retina XDR ទំហំ ៥,៨ អ៊ីង
  • ឈីប A13
  • ថ្មកាន់យូរជាង iPhone XS ៤ម៉ោង
  • ឆ្នាំសាកសាកលឿន (fast charge)
  • ប្រព័ន្ធប្រតិបត្តិការ iOS 13
  • កាមេរ៉ាឡែនទូលាយ  ១២មេហ្កាភិចសែល 
  • ឡែនtelephoto ១២មេហ្គាភិចសែល
  • ឡែន១២០ដឺក្រេ ១២មេហ្កាភិចសែល 
  • អាចថតបាន 4K 60fps
  • ដោះសោរតាមមុខ (Face ID)ប្រសើរជាងមុន

៣) iPhone 11 Pro Max

iphone 11 pro cameras

  • អេក្រង់ Super Retina XDR ទំហំ ៦,៥អ៊ីង 
  • ឈីប A13 Bionic
  • ថ្មយូរជាង iPhone XS Max ៤ម៉ោង
  • ឆ្នាំងសាកសាកលឿន (fast charge adapter)
  • សូហ្វែ iOS 13
  • កាមេរ៉ា ៣គ្រាប់៖
  • ឡែនទូលាយទំហំ ១២ មេហ្កាភិចសែល
  • ឡែន telephoto ទំហំ ១២ មេហ្កាភិចសែល
  • ឡែន ១២០ ដឺក្រេ ទំហំ ១២មេហ្កាភិចសែល
  • ថតបាន 4K 60 fps
  • តម្លៃក្រៅប្រទេស ១ ០៩៩ដុល្លារ

៤) Apple Watch Series 5

The Apple Watch Series 5!

  • អេក្រង់ Retina
  • ថ្មកាន់បាន ១៨ម៉ោង
  • ប្រព័ន្ធប្រតិបត្តិការណ៍ watchOS 6

៥) iPad ទី៧

New iPad!

  • អេក្រង់  Retina ទំហំ ១០,២ អ៊ីង
  • Touch ID
  • ឈីប A10 Fusion
  • មានការភ្ជាប់ឆ្លាតវៃដែលអាចភ្ជាប់  Smart Keyboard របស់ Apple
  • មានប៉ិច Apple Pencil 
  • ប្រព័ន្ធប្រតិបត្តិការថ្មី iPadOS
  • កាមេរ៉ាក្រោយទំហំ ៨ មេហ្កាភិចសែល

ក្រៅពីផលិតផលទាំងនេះ Apple គ្រោងនឹងចេញ Apple Arcade ដែលជាសេវាកម្មហ្គេមបង់ប្រាក់ និង Apple TV Plus និងប្រព័ន្ធប្រតិបត្តិការណ៍ iOS 13 and iPad OS៕

ដោយ៖ លង់ វណ្ណៈ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

X
5s