Idioms ចំនួន​៦​​សម្រាប់​រៀបរាប់​ពី​ពេលវេលា​របស់​អ្នក​ក្នុង​របៀប​ដ៏​គួរឲ្យ​ទាក់ទាញ​



តើ​ភាសា​អង់គ្លេស​មាន Idioms​ អ្វីខ្លះ​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​រៀបរាប់​ពី​ពេលវេលា ? មេរៀន​ថ្ងៃនេះ​យើង​នាំ​គ្នា​មក​សិក្សា​អំពី Idioms ចំនួន​៦​ដែល​អ្នក​អាច​ត្រូវការ​ដើម្បី​រៀបរាប់​ពី​ពេលវេលា​របស់​អ្នក​ក្នុង​របៀប​ដ៏​គួរឲ្យ​ទាក់ទាញ:

) Do you think that you can fool me with this trick ? I wasn't born yesterday.

To not be born yesterday មានន័យ​ថា​មិនមែន​ល្ងីល្ងើ មិនមែន​ងាយស្រួល​នឹង​បោកប្រាស់ មិនមែន​ទើប​នឹង​កើត​ម្សិលមិញ​នោះ​ទេ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «តើ​អ្នក​គិត​ថា​អ្នក​អាច​បោក​ខ្ញុំ​ជាមួយ​នឹង​ល្បិច​នេះ​បាន ? ខ្ញុំ​មិនមែន​ល្ងីល្ងើ​ងាយស្រួល​បោកប្រាស់​នោះ​ទេ។»

) What makes her character interesting is that she always comes up with surprising and clever moves at the eleventh hour.

The eleventh hour សំដៅ​លើ​ខណៈ​ពេល​ចុងក្រោយ​បំផុត​ឬ​ផុត​បន្តិច​នឹង​ហួសពេល។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «អ្វី​ដែល​ធ្វើឲ្យ​អត្តចរិត​របស់​នាង​គួរឲ្យ​ចាប់​អារម្មណ៍​គឺ​នៅ​ត្រង់​ថា នាង​តែងតែ​បញ្ចេញ​សកម្មភាព​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​និង​ឆ្លាត​វៃ​នៅ​ខណៈ​ពេល​ចុងក្រោយ​បំផុត។»

) I remembered that that time when I was still a student, I was trying to beat the clock before the time for exam was up.

To beat the clock មានន័យ​ថា​បញ្ចប់​អ្វីមួយ​មុន​ពេល​ពេលវេលា​កំណត់​មក​ដល់។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ខ្ញុំ​ចាំ​ថា​ពេល​មួយ​នោះ​នៅ​ពេល​ខ្ញុំ​ជា​សិស្ស​នៅ​ឡើយ ខ្ញុំ​បាន​ព្យាយាម​បញ្ចប់​ការ​ប្រឡង​របស់​ខ្ញុំ​មុន​ពេល​ពេល​កំណត់​មក​ដល់។»

) It is high time to walk on this path alone.

High time សំដៅ​លើ​ព្រឹត្តិការណ៍​ណា​មួយ​ដែល​បន្ទាប់​ពី​ត្រូវ​បាន​រង់ចាំ​អស់​រយៈពេល​យូរ​មក ក៏​ដល់​ពេល​សមរម្យ​មួយ​ដែល​ត្រូវ​ធ្វើ​វា ឬ​ក៏​ហួស​ពេល​សមរម្យ​មួយ​ដែល​ត្រូវ​ធ្វើ​វា។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «វា​ដល់​ពេល​សមរម្យ​មួយ​ដែល​ត្រូវ​ដើរ​ផ្លូវ​នេះ​តែ​ម្នាក់ឯង​ហើយ។»

) Luckily we arrived at the train station in the nick of time, otherwise I cannot imagine the consequence of that.

In the nick of time មានន័យ​ថា​នៅ​ខណៈ​ពេល​ដែល​អាច​ទៅ​រួច​ចុងក្រោយ​បំផុត ឬ​ចំ​ពេល​ល្មម។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «សំណាង​ល្អ​ពួក​យើង​ទៅ​ដល់​ស្ថានីយ​រថភ្លើង​ចំ​ពេល​ល្មម បើ​មិន​ដូច្នោះ​ទេ​ខ្ញុំ​មិន​ហ៊ាន​ស្រមៃ​ពី​លទ្ធផល​របស់​វា​នោះ​ទេ។»

) Based on her intelligence, she will be able to succeed in playing Chinese traditional musical instruments in next to no time.

In next to no time In no time មានន័យ​ថា​ឆាប់​រហ័ស​នេះ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ពឹង​ទៅលើ​ភាព​ឆ្លាតវៃ​របស់​នាង នាង​នឹង​អាច​ជោគជ័យ​នៅ​ក្នុង​ការ​លេង​ឧបករណ៍​តន្ត្រី​បុរាណ​របស់​ចិន​ក្នុង​ពេល​ឆាប់​រហ័ស​នេះ។»

ដោយ៖ ស្រីពៅ