វាក្យសព្ទ​អង់គ្លេសដ៏​គួរឲ្យ​ចាប់​អារម្មណ៍ចំនួន​៥ ដែល​មានន័យថា​នរណា​ម្នាក់​គួរ​ឲ្យ​អស់​សំណើច​​



ថ្ងៃនេះ​យើង​នាំ​គ្នា​មក​សិក្សា​អំពី​វាក្យសព្ទ​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​និង​ស្រប​ពេល​ជាមួយ​គ្នា​មាន​ប្រយោជន៍​ចំនួន​៥ ដែល​អ្នក​អាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​រៀបរាប់​ពី​អ្វីមួយ​ឬ​នរណា​ម្នាក់​ដែល​កំប្លែង មាន​លក្ខណៈ​គួរ​ឲ្យ​អស់​សំណើច​ដូច​នៅ​ខាងក្រោម​នេះ។

) This might be the most humorous drama that I have ever seen so far. That character is really good at making the audiences laugh.

Humorous គឺជា​គុណនាម​ដែល​ប្រើប្រាស់​សម្រាប់​រៀបរាប់​ពី​រឿង កំណាព្យ ការ​សរសេរ ឬ​ការ​ផ្ដល់​មតិ​ជាដើម​ដែល​មាន​បំណង​ចង់​ឲ្យ​អ្នក​សើច។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «វា​ប្រហែល​ជា​រឿង​ដ៏​កំប្លែង​ជាងគេ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បាន​មើល​កន្លង​មក​នេះ​ហើយ។ តួសម្ដែង​មួយ​នោះ​ពិត​ជា​ប៉ិនប្រសប់​នឹង​ធ្វើឲ្យ​អ្នក​ទស្សនា​សើច​មែន។»

) I found it was tongue in a cheek when he strangely told me that he likes that kind of stuff.

Tongue in a cheek សំដៅ​លើ​នរណា​ម្នាក់​ដែល​មើល​ទៅ​ហាក់​ដូចជា​​និយាយ​អ្វីមួយ​មែនទែន តែ​តាម​ពិត​គ្រាន់តែ​ជា​ការ​កំប្លែង​ប៉ុណ្ណោះ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ខ្ញុំ​យល់​ថា​វា​គ្រាន់តែ​ជា​រឿង​កំប្លែង​ប៉ុណ្ណោះ​នៅ​ពេល​គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​យ៉ាង​ចម្លែក​ថា​គាត់​ចូលចិត្ត​របស់​បែប​នោះ។»

) If she does not like anything about me, why did she have to beat around the bush about my imperfection ? Sacarsm is the lowest form of wit.

Sacarsm is the lowest form of wit គឺជា​សម្ដី​មួយ​ដែល​អាច​បកប្រែ​មក​ន័យ​ត្រង់​ថា «ការ​ចំអក​ឡកឡឺយ​គឺជា​ទម្រង់​ដ៏​ទាប​បំផុត​នៃ​ភាព​វៃ​ឆ្លាត។» ពោល​គឺ​វា​ចង់​មានន័យ​ថា​ការ​និយាយ​ចំអក​ឡកឡឺយ​មិនមែន​ជា​អំពើ​ល្អ​និង​មិន​មាន​អ្វី​គួរឲ្យ​កំប្លែង​នោះ​ឡើយ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «បើ​នាង​មិន​ពេញចិត្ត​អ្វី​អំពី​ខ្ញុំ ហេតុអ្វី​បាន​ជា​នាង​ចាំបាច់​និយាយ​បត់​ទៅ​បត់​មក​ច្រើន​អំពី​ភាព​មិន​ល្អឥតខ្ចោះ​របស់​ខ្ញុំ​បែប​នេះ ? ការ​ចំអក​ឡកឡឺយ​គឺជា​ទម្រង់​ដ៏​ទាប​បំផុត​នៃ​ភាព​វៃ​ឆ្លាត។»

) She herself cannot even do her own job perfectly, the fact that she criticised others is a barrel of laughs.

A barrel of laughs មានន័យ​ថា​មនុស្ស​ណា​ម្នាក់​ឬ​រឿង​អ្វីមួយ​កំប្លែង​គួរឲ្យ​អស់​សំណើច ដែល​ច្រើន​ប្រើ​នៅ​ក្នុង​ន័យ​អវិជ្ជមាន​ឬ​បែប​ចំអក​ឲ្យ​នរណា​ម្នាក់​ឬ​រឿង​អ្វីមួយ​ដែល​មិន​សូវ​ជា​គួរឲ្យ​កំប្លែង​អ្វី​នោះ​ឡើយ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «នាង​ខ្លួនឯង​មិន​ទាំង​បាន​ធ្វើ​ការងារ​របស់​ខ្លួនឯង​ឲ្យ​ល្អឥតខ្ចោះ​ផង ការ​ពិត​ដែល​នាង​រិះគន់​អ្នកដទៃ​ពិត​ជា​រឿង​ដ៏​គួរឲ្យ​អស់​សំណើច​មួយ​មែន។»

) This one-liner remark is indeed clever and funny.

One-liner សំដៅ​លើ​សម្ដី​អ្វីមួយ​ដែល​មាន​លក្ខណៈ​កំប្លែង និង​វៃ​ឆ្លាត​ដែល​ច្រើន​តែ​មាន​ប្រវែង​តែ​មួយ​ឃ្លា​ខ្លី។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ការ​លើកឡើង​មួយ​ឃ្លា​ខ្លី​នេះ​ពិត​ជា​វៃ​ឆ្លាត​និង​កំប្លែង​មែន។»

ដោយ៖ ស្រីពៅ