តោះរៀនបកប្រែអត្ថបទកាសែត ដកស្រង់ចេញពីកាសែត KhmerTimes​



ថ្ងៃនេះ BizKhmer បានលើកយកអត្ថបទកាសែតមួយចេញពីកាសែត KhmerTimes ដើម្បីជួយសម្រួលដល់អ្នកសិក្សាភាសាអង់គ្លេស ដើម្បីបង្កើនសមត្ថភាពពាក្យអង់គ្លេសនិងចេះពីរបៀបបកប្រែទៀតផង។ ខាងក្រោមនេះគឺជាអត្ថបទកាសែត ដែលអមជាមួយការបកប្រែជាភាសាខ្មែរ៖

People affected by expressway project demand fair compensation
ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយគម្រោងផ្លូវល្បឿនលឿនទាមទារសំណងសមរម្យ

Families displaced by the construction of the Phnom Penh-Sihanoukville expressway have again asked the government for fair compensation so that they can find new homes.

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលត្រូវចាកចេញដោយបង្ខំដោយសារតែគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានធ្វើការស្នើសុំរដ្ឋាភិបាលម្ដងទៀតឲ្យមានការផ្ដល់សំណងសមរម្យ ដូចនេះពួកគេអាចមានលទ្ធភាពស្វែងរកលំនៅឋានថ្មីបាន។

  • Construction (N)= ការសាងសង់
  • Displace (V)= បង្ខំឲ្យចាកចេញ
  • Expressway (N)= ផ្លូវល្បឿនលឿន
  • Government (N)= រដ្ឋាភិបាល
  • Compensation (N)= សំណង, ការផ្ដល់សំណង
  • compensate (V)= សងសំណង, ផ្ដល់សំណង
  • project (N)= គម្រោង
  • current market price = តម្លៃទីផ្សារបច្ចុប្បន្ន

More than 130 families from Kamboul commune – in Phnom Penh’s Kamboul district – affected by Cambodia’s first expressway project are seeking compensation based on current market prices, said Kong Savuth, who owns land affected by the thoroughfare.

លោក Kong Sovuth ដែលជាពលរដ្ឋមួយរូបដែលដីទទួលរងផលប៉ះពាល់ដោយគ្រោងផ្លូវល្បឿនលឿននេះដែរ បានមានប្រសាសន៍ថា ប្រជាជនជាង១៣០គ្រួសារមកពីឃុំកំបូល ខ័ណ្ឌកំបូលរាជធានីភ្នំពេញ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោងផ្លូវល្បឿនលឿនខ្សែទី១ក្នុងប្រទេសកម្ពុជា កំពុងស្នើសុំសំណងសមរម្យស្របតាមតម្លៃទីផ្សារបច្ចុប្បន្ន។

Mr Savuth said yesterday that more than 100 families bought land in the area in 2017 only to be told a year later that the land was to be developed into an expressway.

លោក Savuth បានបន្តទៀតថាពលរដ្ឋជាង១០០គ្រួសារបានទិញដីនៅក្នុងតំបន់នេះក្នងឆ្នាំ២០១៧ ដោយមានគេប្រាប់ថានៅឆ្នាំក្រោយដីនេះនឹងមានការអភិវឌ្ឍទៅជាផ្លូវល្បឿនលឿន។

 The government recently said those affected by the construction of the expressway will be compensated at $95 per square metre. រដ្ឋាភិបាលថ្មីៗនេះបានប្រកាសថាពលរដ្ឋទាំងឡាយណាដែលទទួលរងផលប៉ះពាល់ដោយសារគម្រោងនេះនឹងត្រូវទទួលបានសំណង ៩៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

“We cannot accept this compensation, because we bought the land at $110 to $120 per square metres,” Mr Savuth said. លោក Savuth បាននិយាយថា៖ «យើងមិនអាចទទួលយកសំណងនេះបានទេ ពីព្រោះពួកយើងបានទិញដីនេះចន្លោះពី១១០ទៅ១២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ»។

“We are poor. Many of us had to borrow from the bank to buy the land. We cannot accept this compensation and want to ask the government for compensation in line with the current market price,” he said.

លោកបានបន្ត៖ «ពួកយើងក្រណាស់។ ពលរដ្ឋភាគច្រើនត្រូវខ្ចីលុយពីធនាគារដើម្បីទិញដីនេះទេ។ យើងមិនអាចទទួលយកសំណងនេះបានទេ ហើយពួកយើងសូមស្នើទៅរដ្ឋាភិបាលសុំផ្ដល់សំណងឲ្យសមស្រមទៅតាមតម្លៃទីផ្សារនាពេលបច្ចុប្បន្ន»។

  • victim (N)= ជនរងគ្រោះ
  • value (N)= តម្លៃ, គុណតម្លៃ
  • claim (v)= អះអាង
  • spokeman/spokeperson (n)= អ្នកនាំពាក្យ
  • Ministry of Public Works and Transport = ក្រសួងសាធារណការ និង ដឹកជញ្ជូន
  • inter-ministerial impact committee = គណៈកម្មាធិការអន្តរក្រសួងដោះស្រាយផលប៉ះពាល់
  • expedite (v)= ធ្វើឲ្យបានលឿន, បង្កើនល្បឿន
  • resolution (N)= ដំណោះស្រាយ, ការដោះស្រាយ

The victims claim that the value of their land ranges from $170 to $190 per sqm. Vasim Sorya, a spokesman for the Ministry of Public Works and Transport, said the inter-ministerial impact committee has been working hard to expedite the resolution.

ជនរងគ្រោះទាំងអស់អះអាងថាតម្លៃដីរបស់ពួកគេមានតម្លៃចាប់ពី ១៧០ដុល្លារ ដល់ ១៩០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោក Vasim Sorya អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ចូន បានមានប្រសាសន៍ថា គណៈកម្មាធិការអន្តរក្រសួងដោះស្រាយផលប៉ះពាល់បានកំពុងនឹងធ្វើការយ៉ាងសកម្មដើម្បីស្វែងរកដំណោះស្រាយឲ្យបានលឿន។ 

“Step by step, we are working to compensate for those affected. We have a clear plan,” he said.

លោក Vasim Sorya បានបន្តថា៖ ជាជំហានៗ ពួកយើងកំពុងធ្វើការសងសំណងទៅប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់។ យើងមានគម្រោងផែនការច្បាស់លាស់។

Mr Sorya did not provide an answer when asked about the market price of the land. លោក Sorya មិនបានផ្ដល់ចម្លើយនោះទេនៅពេលសួរអំពីតម្លៃដីក្នុងទីផ្សារ។ 

Construction of the first-ever expressway, linking Phnom Penh to Preah Sihanouk province, started in March. It will stretch 190 kilometres with a width of 24.5 metres. It will have a green median and barriers on both sides to prevent people and animals from passing through.

ការសាងសង់ផ្លូវល្បឿនលឿនដំបូងបង្អស់នេះ ដែលភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ​ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីខែមីនាកន្លងទៅ។ ផ្លូវនេះមានប្រវែង១៩០គីឡូម៉ែត្រ និងមានទទឹង ២៤​,៥ ម៉ែត្រ។ ផ្លូវនេះមានសួរច្បារនៅកណ្ដាល និងមានរនាំងនៅសងខាងផ្លូវដើម្បីការពារមនុស្សនិងសត្វឆ្លងកាត់។ 

The project will cost $2 billion, provided by the China Road and Bridge Corporation through Cambodian PPSHV Expressway Co Ltd.

គម្រោងនេះនឹងចំណាយពេល ២ពាន់លានដុល្លារ ផ្ដល់ការសាងសង់ដោយ China Road and Bridge Corporation តាមរយៈ ក្រុមហ៊ុន Cambodian PPSHV Expressway Co Ltd។

According to the Ministry of Public Works, it will be finished before 2022. បើយោងតាមក្រសួងសាធារណៈការ គម្រោងនេះនឹងបញ្ចប់ការសាងសង់មុនឆ្នាំ២០២២៕

ដោយ៖ លង់ វណ្ណៈ

 

========================================================

វគ្គសិក្សាពិសេស «វេយ្យាករណ៍និងបកប្រែកាសែត» គឺជាវគ្គសិក្សាដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយអ្នកជំនាញផ្នែកសារព័ត៌មានដែលមានបទពិសោធន៍យូរឆ្នាំក្នុងការបកប្រែអត្ថបទព័ត៌មានអន្តរជាតិនិងជាគ្រូបង្រៀនភាសាអង់គ្លេស  សម្រាប់អ្នកសិក្សាដែលមានបំណងចង់ពង្រឹងនិងពង្រីកចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់ខ្លួន ជាពិសេសវេយ្យាករណ៍និងការបកប្រែ។ បន្ថែមពីនេះក្នុងការសិក្សាវគ្គនេះ អ្នកនឹងទទួលបានរៀនពីការបញ្ចេញសម្លេងឲ្យត្រឹមត្រូវ និងបង្កើនសមត្ថភាពការអានរបស់អ្នក។ លើសពីនេះថែមទៀតនោះ អ្នកនឹងចេះនូវពាក្យ ឃ្លងឃ្លា ដែលប្រើប្រាស់ក្នុងបរិបទកាសែតតែម្ដង។ ក្រោយពីបញ្ចប់ការសិក្សា សិស្សនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ហើយជំនាញមួយនេះទៀតសោតក៏ជាជំនាញដែលកម្រនិងមានទីផ្សារកាងារទូលំទូលាយផងដែរ។ 

  • រយៈពេល៖ ៦ សប្ហាហ៍
  • ថ្ងៃចូលរៀន៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩
  • ម៉ោងសិក្សា៖ ថ្ងៃចន្ទ-ព្រហស្បត្តិ៍ ម៉ោង ៧៖៣០នាទី ដល់ ៨៖៣០នាទី (យប់)
  • តម្លៃសិក្សា៖ ៧០ដុល្លារ
  • តម្លៃសិក្សា៖ ៥០ដុល្លារ សម្រាប់ការចុះឈ្មោះមុនថ្ងៃទី ២៨ (ទទួលបានវចនានុក្រម Oxford Advanced Learner’s Dictionary, 9th edition សម្រាប់ទូរសព្ទដៃមួយ)

កម្មវិធីទូរស័ព្ទដៃទាំងនេះនឹងផ្ដល់ជូនសម្រាប់អ្នកចុះឈ្មោះសិក្សាថ្ងៃនេះ៖

???បញ្ជាក់៖ ការសិក្សាតាមរយៈអនឡាញតាមកម្មវិធីទូរសព្ទដៃឬកុំព្យូទ័រ មានភាពងាយស្រួល និងចំនួនសិស្សកំណត់ត្រឹម ១០នាក់ប៉ុណ្ណោះ

តម្រូវការ៖
១) មានកម្រិតភាសាអង់គ្លេសចាប់ពីកម្រិត Intermediate ឡើងទៅ
២) មានចំណង់ចំណូលចិត្តក្នុងការបកប្រែអត្ថបទព័ត៌មានភាសាអង់គ្លេស
៣) ចង់បង្កើនសមត្ថភាពភាសាអង់គ្លេសរបស់ខ្លួន

ខ្លឹមសារមេរៀននិងអត្ថប្រយោជន៍ក្នុងវគ្គសិក្សាមួយនេះ៖

១) រៀនបកប្រែអត្ថបទកាសែតភាសាអង់គ្លេសទៅជាខ្មែរ
២) រៀនពីក្បួនវេយ្យាករណ៍ក្នុងការសរសេរភាសាអង់គ្លេស (Grammar for Writing)
៣) រៀនវិភាគវេយ្យាករណ៍ក្នុងអត្ថបទកាសែត
៤) របៀបបញ្ចេញសម្លេងភាសាអង់គ្លេសឲ្យបានត្រឹមត្រូវ
៥) យល់ដឹងអំពីការប្រើប្រាស់វចនានុក្រមភាសាអង់គ្លេសត្រឹមត្រូវ
៦) បង្កើនជំនាញអាន និងការបញ្ចេញសម្លេងឲ្យបានត្រឹមត្រូវ
៧) ទទួលបាននូវពាក្យ ឃ្លងឃ្លា ប្រយោគ ក្បួនវេយ្យាករណ៍ផ្សេងៗក្នុងភាសាអង់គ្លេស
៨) រៀនបកប្រែវីដេអូអំពីគំនិតបុគ្គលល្បីៗ ដើម្បីជាទុនដើម្បីអភិវឌ្ឍខ្លួន
៩) រៀនបកប្រែពីវីដេអូពីភាសាខ្មែរទៅជាភាសាអង់គ្លេស
១០) តាមដានព័ត៌ទាន់ហេតុការណ៍ក្នុងបរិបទប្រទេសកម្ពុជា និងពិភពលោក
១១) ការរៀនអមដោយមានការអនុវត្តន៍ផ្ទាល់
១២) មានឱកាសធ្វើការជាអ្នកបកប្រែឲ្យគេហទំព័រ BizKhmer.com
១៣) ផ្ដល់ជូននូវឯកសារ E-books កម្មវិធីកុំព្យូរទ័រ និងកម្មវិធីប្រើប្រាស់លើទូរស័ព្ទដៃល្អៗ (Oxford, Cambridge) ដែលជួយដលការសិក្សាភាសាអង់គ្លេស
១៤) ទទួលបានវិញ្ញបនប័ត្របញ្ជាក់ការសិក្សា
១៥) ទទួលបានការចែករំលែកចំណេះដឹងនិងធនធានសិក្សាផ្សេងៗក្នុងក្រុម Telegram និង Messenger
១៦) បង្កើនជំនាញប្រាស្រ័យទាក់ទង
១៧) ទទួលបានការជួយព្រឹក្សាយោបល់ជារៀងរហូត

Course Outline: https://drive.google.com/file/d/1M48E5TQCqb6O5vU9wqkgavorhxHCgnsp/view?usp=sharing

X
5s