សុភាសិត​ចំនួន​១០​ឃ្លា ដែល​ត្រូវ​បាន​បន្សល់​ទុក​ដោយ​បុគ្គល​​ប្រកប​ដោយ​បញ្ញា​នា​សម័យ​អេហ្ស៊ីប​បុរាណ​ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​ចំនួន​១០​ឃ្លា ដែល​ត្រូវ​បាន​បន្សល់​ទុក​ដោយ​បុគ្គល​ដែល​ប្រកប​ដោយ​បញ្ញា​នៅ​ក្នុង​សម័យ​អេហ្ស៊ីប​បុរាណ ដែល​អ្នក​គួរ​ចងចាំ​ទុក​ក្នុង​វិថី​ជីវិត​របស់​អ្នក៖

) «ពេល​ដែល​ងងឹត​បំផុត​គឺ​មុន​ពេល​ព្រលឹម​រៀប​នឹង​មក​ដល់។»

) «អ្វី​ដែល​ស្រស់​ស្អាត​មិន​ល្អឥតខ្ចោះ​នោះ​ឡើយ។»

) «បុគ្គល​ដែល​បណ្ដោយ​ឲ្យ​ខ្លួនឯង​ត្រូវ​បាន​ដឹកនាំ​ដោយ​បេះដូង នឹង​មិន​មាន​ថ្ងៃ​ដែល​អាច​វង្វេង​ផ្លូវ​របស់​ខ្លួនឯង​នោះ​ឡើយ។»

) «ស្គាល់​ពី​ពិភពលោក​នៅ​ក្នុង​ខ្លួនអ្នក។ មិន​ត្រូវ​ស្វែងរក​ខ្លួនឯង​នៅ​ក្នុង​ពិភពលោក​នោះ​ទេ​ព្រោះ​ការព្យាយាមធ្វើបែបនេះគឺជា​ការ​បញ្ចាំង​នូវ​ការ​វង្វេង​ច្រឡំ​របស់​អ្នក​តែ​ប៉ុណ្ណោះ។»

) «ដឹង​គឺជា​ការ​ថត​ទុក​ជាប់​នៅ​ក្នុង​ការ​ចងចាំ ប៉ុន្តែ​ដើម្បី​យល់​គឺ​ត្រូវ​ច្របល់​ខ្លួនឯង​ជាមួយ​អ្វី​មួយ​នោះ​និង​យល់​វា​ដោយ​ខ្លួនឯង។»

) «រងទុក្ខ​ក្នុង​ការ​ស្វែងរក​ការ​ពិត​ផ្ដល់​នូវ​អត្ថន័យ​ពិត​ទៅ​ដល់​ការ​ពិត។»

) «គ្រប់​ភាពរីករាយ​ទាំងអស់ វា​តែងតែ​មាន​នូវ​ការ​ចំណាយ​ដែល​ត្រូវ​បង់ថ្លៃ។»

) «ទម្លាប់​និង​ការ​វាយតម្លៃ​ទុក​មុន​បង្ខូច​នូវ​ចក្ខុវិញ្ញាណ។ គ្រប់​មនុស្ស​ទាំងអស់​តែង​គិត​ថា​ជើង​មេឃ​របស់​គាត់​គឺជា​ដែន​កំណត់​នៃ​ពិភពលោក។»

) «ចំណេះដឹង​មិន​ប្រាកដ​ថា​ជា​បញ្ញាញាណ​នោះ​ឡើយ។»

១០) «អ្វី​ដែល​អ្នក​ធ្វើ​មិន​សំខាន់​ខ្លាំង​ដូច​ទៅ​នឹង​អ្វី​ទៅ​ដែល​អ្នក​បាន​រៀន​សូត្រ​ពី​ការ​ធ្វើ​បែប​នោះ​នោះ​ឡើយ។»

ដោយ៖ ស្រីពៅ