លោកង៉ែត ជូ៖ តើគួរវិនិយោគលើអចលនទ្រព្យប្រភេទណា?​យោងតាមក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE អត្រាកំណើនតម្លៃជាមធ្យមប្រចាំឆ្នាំ៖

១) ក្នុងការវិនិយោគលើដីធ្លីគឺ ១២%

២) ក្នុងការវិនិយោគលើការិយាល័យសំរាប់ជួលគឺ៥%

៣) ក្នុងការវិនិយោគលើខុនដូគឺចន្លោះពី៥-៦%។

តាមអត្រាចំណញជាមធ្យមប្រចាំឆ្នាំខាងលើបង្ហាញថាការវិនិយោគលើដីធ្លីអាចទទួលបានផលចំណេញខ្ពស់ជាងគេបង្អស់។ ប៉ុន្តែសួរថាតើត្រូវវិនិយោគលើដីធ្លីតំបន់ណា? យោងតាមទិន្នន័យតម្លៃដីធ្លីដែលខ្ញុំបានអង្កេតចាប់ពីឆ្នាំ ២០០៧ មកដល់បច្ចុប្បន្នគឺរយៈពេល១៣ឆ្នាំកន្លងមក តម្លៃដីនៅកណ្តាលក្រុងភ្នំពេញ (តំបន់បឹងកេងកង) កាលពីឆ្នាំ២០០៧ មានតម្លៃប្រហែល៣៥០០ដុល្លាក្នុង១ម៉ែត្រការ៉េ បច្ចុប្បន្នមានតម្លៃប្រហែល៧០០០ដុល្លាក្នុង១ម៉ែត្រការ៉េ។ ដោយឡែកតម្លៃដីនៅជាយក្រុង (ដូចជាតំបន់កប់ស្រូវ) មានតម្លៃប្រហែល១០ដុល្លាក្នុងមួយម៉ែត្រការ៉េ បច្ចុប្បន្នមានតម្លៃប្រហែល១៥០ដុល្លាក្នុង១ម៉ែត្រការ៉េ។

សរុបមកក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ដីនៅកណ្តាលក្រុងភ្នំពេញមានកំណើនផ្គួបប្រចាំឆ្នាំតែ៥,៤៨% រីឯដីនៅជាយក្រុងមានកំណើនផ្គួបប្រចាំឆ្នាំរហូតដល់២៣,១៦%។ នៅពីក្រោយភាពខុសគ្នានេះមានកត្តាជាច្រើនដូចជាកត្តាសេដ្ឋកិច្ច កត្តាប្រជាសាស្ត្រ កត្តាកំរិតចំណូលផ្សេងៗគ្នាក្នុងចំណោមពលរដ្ឋ។ល។

សរុបមកនៅក្នុងកិច្ចការវិនិយោគប្រសិនបើយើងមិនបានប្រឡូកអោយស៊ីជំរៅ អោយបានយូរ (ពី១០-២០ឆ្នាំ) និងពិនិត្យក្នុងរូបភាពទូលំទូលាយនោះទេ យើងពិបាកនឹងយល់ការរាក់ជ្រៅ និងមិនអាចមានមូលដ្នានក្នុងការសំរេចចិត្តបានល្អឡើយ។

អត្ថបទពី៖ លោក ង៉ែត ជូ

 

X
5s