ចក្ខុវិស័យរបស់លោក លន់ បូរី ក្នុងវិស័យអចលនវត្ថុនៅកម្ពុជា​



ក្នុងនាមជាទីព្រឹក្សាផ្ទាល់របស់លោក ច្រឹក សុខនឹម ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក លន់ បូរី មានសុទិដ្ធិនិយមចំពោះទីផ្សារអចលនវត្ថុកម្ពុជា ថានៅតែមានស្ថេរភាព និងបន្តការរីកចំរើនទៅមុខ ដោយសារកត្តាសំខាន់ៗដូចខាងក្រោម៖

១.  នយោបាយ

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយប្រទេសជាតិមានស្ថេរភាពនយោយបាយល្អ ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេសក្នុងការវិនិយោគទុនកាន់តែច្រើន ដើម្បីជួយជំរុញទីផ្សារអចលនវត្ថុ ក៏ដូចជាគ្រប់វិស័យឲ្យទទួលបានការរីកចំរើន។

២.  សេដ្ឋកិច្ច

ដោយផ្អែកលើតួលេខរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ប្រទេសកម្ពុជាយើងទទួលបានកំនើនជាមធ្យម ៧%ប្រចាំឆ្នាំ ហើយបើទោះបើជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការប៉ះពាល់ដោយសារជំងឺ Covid-19 យ៉ាងណាក៏ដោយ ប្រទេសកម្ពុជាយើងនៅតែមានសញ្ញាណល្អ សម្រប់ទាក់ទាញការវិនិយោគមិនថាអ្នកវិនិយោគក្នុងស្រុក ឬក្រៅប្រទេសក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិ។

៣.  ធនធានមនុស្ស

ជាមួយនឹងការរីកចំរើនក្នុងវិស័យអចលនវត្ថុនេះផងដែរ យើងក៏មិនភ្លេចពីតំរូវការធនធានមនុស្សដែលមានទាំងចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែង ក្នុងការជួយជំរុញប្រតិបត្តិការក្រុមហ៊ុននីមួយៗ ក៏ដូចជាវិស័យទាំងមូល។ ដូចលោកអ្នកបានដឹងហើយថា ដើម្បីបំពេញតំរូវការធនធានមនុស្សដែលមានសមត្ថភាព សមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ដល់ភ្នាក់ងារអចលនវត្ថុ ដើម្បីធើ្វឲ្យប្រាកដពីភាពច្បាស់លាស់ក្នុងការប្រកបអាជីព និងការងារឲ្យមានតុល្យភាពសម្រាប់ទាំងអស់គ្នា។ 

៤.  បច្ចេកវិទ្យា

ក្នុងទីផ្សារប្រកួតប្រជែងបច្ចុប្បន្ននេះ ពិភពលោកយើងទាំងមូលបានយកចិត្តទុកខ្ពស់ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប ហើយទាន់សម័យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ភាពងាយស្រួល ក៏ដូចជាអាចបំពេញតំរូវការអតិថិជនបានឆាប់រហ័ស ក្នុងន័យនេះផងដែរលោក លន់ បូរី លើកទឹកចិត្តឲ្យបងប្អូនដែលជាម្ចាស់ក្រុមហ៊ុន និងនាយកប្រតិបត្តិចាប់ផ្តើមយកចិត្តទុកដាក់ ហើយអភិវឌ្ឍបច្ចេកវិទ្យា ដោយផ្អែកលើវិសាលភាភអាជីវកម្ម ទំហំទីផ្សារ ប្រភេទផលិតផល ឬសេវាកម្ម ចំនួនអតិថិជនគោលដៅ ។ល។ 

 

គួរបញ្ជាក់ផងដែរថា លោក លន់ បូរី គឺជាអ្នកឯកទេសអចលនវត្ថុកំរិតអន្តរជាតិ (CIPS និង Realtor) ហើយពេលកន្លងមកនេះលោកទទួលបានការទទួលស្គាល់ជាអ្នកបង្វឹកភាពជាអ្នកដឹកនាំកំរិតពិភពលោកពី សហរដ្ឋអាមេរិច និងជាអ្នកជំនាញធើ្វទីផ្សារ កំរិតអាស៊ានពីប្រទេសឥណ្ឌូនេស៊ី។

គោលដៅចំបងរបស់លោកគឺ ជួយគាំទ្រវិស័យអចលនវត្ថុ បេសកកម្មសមាគម និងសមាជិកទាំងអស់ ដោយផ្តាតសំខាន់លើចំណុចធំៗ៣ ដូចខាងក្រោម៖

១. យុទ្ធសាស្រ្តធើ្វទីផ្សារ 

២. យុទ្ធសាស្រ្តលក់ និងទិញអចលនវត្ថុ

៣. យន្តការគ្រប់គ្រង និងដឹកនាំក្រុមហ៊ុន

យោងតាមចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែងក្នុងរយៈពេលជាងមួយទសវត្សរិ៍កន្លងមកនេះ លោកប្តេជ្ញាថានឹងចូលរួមចំណែកឲ្យកាន់តែខ្លាំង និងសកម្មក្នុងការធើ្វឲ្យវិស័យអចលនវត្ថុកម្ពុជា កាន់តែរីកចំរើនមួយកំរិតទៀត។ 

បើបងប្អូនមានចំណាប់អារម្មណ៍ក្នុងការលក់ ទិញអចលនវត្ថុគ្រប់ទំហំ គ្រប់ប្រភេទ សូមធើ្វការទំនាក់ទំនងដោយផ្ទាល់តាមរយៈលេខ ០៩២ ១១ ២៩ ២៩ លោក លន់ បូរី នឹងផ្តល់ការប្រឹក្សាយោបល់ល្អៗមុខនឹងសំរេចចិត្ត លក់ ឬទិញអចលនវត្ថុ ដើម្បី​ឱ្យទទួល​បានលទ្ធផលល្អ៕

 

X
5s