Knight Frank ក្រុមហ៊ុនអចលនទ្រព្យមានអាយុកាលជាង ១២០ឆ្នាំ​



Knight Frank LLP (Knight Frank Limited liability partnership) ជាភ្នាក់ងារអចលនទ្រព្យ និងជាអ្នកប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យដ៏មានវិជ្ជាជីវៈ និងមានវ័យចាស់វស្សាក្នុងឧស្សាហកម្មអចលនទ្រព្យនេះ។

យោងតាមគេហទំព័រ IQI global ក្រុមហ៊ុន Knight Frank បង្កើតឡើងក្នុងឆ្នាំ ១៨៩៦ ក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ដោយ John Knight Howard Frank និង William Rutley។ ហើយត្រូវបានគេចាត់ទុកថាជាភ្នាក់ងារអចលនទ្រព្យចំណាស់ជាងគេមួយនៅលើឆាកអន្តរជាតិ។

Knight Frank ធ្វើការជាចម្បងជាមួយគម្រោងអចលនទ្រព្យពាណិជ្ជកម្មនិងលំនៅដ្ឋាន (commercial and residential properties) សំខាន់ៗទូទាំងពិភពលោក។ ជាមួយគ្នានេះ Knight Frank មានកេរ្តិ៍ឈ្មោះឈានមុខជាក្រុមហ៊ុនដែល Professional ស្ទើរគ្រប់យ៉ាងលើការងារផ្តល់ជូនអតិថិជន។

Knight Frank មានអ្នកជំនាញប្រមាណជាង ១៥ ០០០ នាក់ដែលមានចំណេះដឹងផ្នែកអចលនទ្រព្យយ៉ាងច្រើន ហើយមានការិយាល័យចំនួន ៤១៨ ទូទាំង ៦០ ប្រទេស/ដែនដី។ ការិយាល័យកណ្តាលនៃភ្នាក់ងារអចលនទ្រព្យនេះគឺស្ថិតក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រីឯការិយាល័យ ៣ ផ្សេងទៀត Kota Kinabalu Johor និង Penang។ 

ជាងនេះទៅទៀត Knight Frank ក៏មានបំណងពង្រីកទីផ្សាររបស់ពួកគេឲ្យកាន់តែមានសក្តានុពលខ្លាំងឡើងនៅក្នុងប្រទេសចិន ដូច្នេះហើយទើបពួកគេបានបើកការិយាល័យនៅទីក្រុងសិនជិន (Shenzhen) ប្រទេសចិនខាងត្បូងនៅឆ្នាំ ២០១៩។ សម្រាប់ទីផ្សារប្រទេសចិនសព្វថ្ងៃនេះ Knight Frank មានប្រតិបត្តិការនៅហុងកុង ប៉េកាំងសៀងហៃ ក្វាងចូវ តៃប៉ិ និងម៉ាកាវ៕

ដៃគូសហការណ៍៖ We Strong Realty 

We Guide You To The Best Choice.

សូមទំនាក់ទំនង៖

☎️(+855)15 224 299

☎️(+855)96 62 62 642

☎️(+855)12 66 61 04

📩 Email: [email protected] 

អាសយដ្ឋាន៖ ផ្ទះលេខ 5A ផ្លូវ 11OBT, សង្កាត់ ចោមចៅ ខណ្ឌ ពោធិសែនជ័យ  រាជធានីភ្នំពេញ។

#Real_Estate

#Real_Estate_Cambodia

______________________________

Powered by: BizKhmer Media

Supported by: BizKhmer

 

X
5s