សុភាសិត​ចំនួន​ ៩ ឃ្លា ដែល​ជនជាតិ​ជប៉ុន​អាច​ចែករំលែក​អ្នក​នូវ​គតិបណ្ឌិត​របស់​ពួកគេ​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​ចំនួន​១០ឃ្លា ដែល​ជនជាតិ​ជប៉ុន​អាច​ចែករំលែក​អ្នក​នូវ​គតិបណ្ឌិត​របស់​ពួកគេ:

 

១) «ចិត្ត​ដែល​ពោរពេញ​ដោយ​ការ​សង្ស័យ​បង្កើត​នូវ​ព្រាយ​បិសាច​នៅ​ក្នុង​ទី​ងងឹត។»

២) «គ្មាន​អ្វី​ដែល​ច្បាស់​ជាង​អ្វី​ដែល​អ្នក​ចង់​លាក់បាំង​នោះ​ឡើយ។»

៣) «ភ្លក់​រសជាតិ​នៃ​ភាព​ស្រស់ស្អាត​របស់​ធម្មជាតិ ហើយ​នៅ​ក្នុង​ការ​ធ្វើ​បែបនេះ​ចូរ​រៀនសូត្រ​អំពី​ខ្លួនឯង។»

៤) «យើងម្នាក់​ៗ​​គ្មាន​អ្វី​លើស​ពី​ទៀន​ដែល​កំពុង​បំភ្លឺ​នៅ​ក្នុង​ខ្យល់​នោះ​ឡើយ។»

៥) «បើទោះជា​អ្នក​ដឹង​ថាខែ​និង​ថ្ងៃ​មាន​រយៈពេល​វែង តែ​ធាតុ​ជី​វិតអ្នក​​មាន​រយៈពេល​ខ្លី។»

៦) «ពេលអ្នក​និយាយ​អំពី​រឿង​នៅ​ថ្ងៃស្អែក​ហើយ ​កណ្ដុរ​នៅលើ​ពិតាន​នឹង​សើចឲ្យអ្នក។»

៧) «មិន​ថារឿង​ល្អ ឬ​រឿង​មិន​ល្អ វា​តែង​មាន​បង្កប់​នូវ​ព្រាយ​បិសាច​ជាច្រើនក្នុ​ងនោះ​។»

៨) «បណ្ដោយឲ្យ​អ្វី​ដែល​បាន​កន្លង​ផុត​ទៅ​ហូរ​ទៅ​តាម​ទឹក​ឲ្យ​អស់។»

៩) «ផ្ដល់​កំណើត​ដល់​កូន​ងាយស្រួល​ជាង​ព្រួយបារម្ភ​ពី​វា។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​១១ឃ្លា ដែល​អ្នក​គួរ​សាប​គ្រាប់ពូជ​នៅ​ក្នុង​សួនច្បារ​នៃ​ការគិត​របស់​អ្នក​

X
5s