ក្រុមហ៊ុន BMW ​បញ្ចេញ​រថយន្ត​ម៉ូដែល​ថ្មី 7 Series ​Centenary កាន់តែ​ទំនើប​ជាង​មុន​ម៉ាស៊ីន ៦១០សេះ​



ក្រុមហ៊ុនរថយន្តទំនើប BMW ថ្មីៗនេះ បានប្រកាសចេញរថយន្តជំនាន់ថ្មីដែលត្រូវកែលំអជាពិសេសបន្តពីជំនាន់ 7 Series នោះគឺ 7 Series Centenary។ រថយន្តដែលជាទាយាទថ្មីនៃស៊េរី 7 នេះត្រូវបានគេហៅឈ្មោះថាជា “ម៉ូដែល M760i xDrive សម្រាប់ជិះផ្ទាល់ខ្លួន អមដោយម៉ាស៊ីនល្អឥតខ្ចោះ V12 សម្រាប់អនាគតតទៅរយៈពេល ១០០ឆ្នាំខាងមុខ”។ ម៉ូដែលពិសេសនេះ បំពាក់ម៉ាស៊ីន ១២ស៊ីឡាំង ដែលមានកម្លាំងរហូតដល់ ៦១០សេះ។ រថយន្តពិសេសដែល BMW មានទំនុកចិត្តខ្លាំងនេះ នឹងមានលក់លើទីផ្សារចុងឆ្នាំ២០១៦ នេះ។ កង់រថយន្តថ្មីនេះ នឹងបំពាក់ដោយយ៉ាន់ស្ព័រមានលក្ខណៈ ភ្លឺទំនើបទំហំ ២០អ៊ីញ ហើយរថយន្តនឹងត្រូវក្រុមហ៊ុនផលិតលក់លើទីផ្សារក្នុងចំនួនកំណត់ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ។ ក្នុងចំណោមនោះ នឹងមានតែ ៥គ្រឿងប៉ុណ្ណោះដែលនឹងមានលក់លើទីផ្សារអាមេរិក។ ក្រុមហ៊ុន BMW រំពឹងថា រថយន្តម៉ាស៊ីន ១២ស៊ីឡាំងនេះ នឹងមានល្បឿនសន្ទុះដល់ ៩៦,៥គីឡូម៉ែត្រ/ម៉ោង ដោយប្រើពេលត្រឹមតែ ៣,៦វិនាទីប៉ុណ្ណោះ។ ម៉ាស៊ីនរថយន្តជាប្រភេទ M Performance TwinPower Turbo 6.6L។ 7 Series centenary ថែមទាំងមានមុខងារទំនើបៗជាច្រើនទៀត ក្នុងនោះក៏មានមុខងារខ្យល់ Air Supersion ផងដែរ។ យ៉ាងណា ចំពោះតម្លៃរថយន្តស៊េរីថ្មីនេះ ពុំទាន់ត្រូវប្រកាសជាសាធារណៈនៅឡើយ គ្រាន់តែគេដឹងច្បាស់ថា នឹងមានតម្លៃថ្លៃ គឺថ្លៃជាងម៉ូដែលមុន 7 Series នៅ ៦៥៣០០ដុល្លារទៅទៀត៕
X
5s