វិធីទាំង​៤​យ៉ាង​សម្រាប់​​បង្កើត​គំនិត​ល្អ​ៗ​ថែម​ទៀត​ដល់​សហគ្រិន​នានា​



ជំនួញអាជីវកម្មអាចដើរទៅមុខបានគឺអាស្រ័យនឹងគំនិតដែលអ្នកមាន។ ដូច្នេះនៅពេលអ្នកមានការស្ទាក់ស្ទើរ គិតអ្វីមិនចេញពីការធ្វើជំនួញរបស់អ្នកនោះ អ្នកត្រូវស្វែងរកផ្លូវដើម្បីជាទិសដៅសម្រាប់មួយជាក់លាក់សម្រាប់អ្នក។ យុត្តិសាស្ត្រខាងក្រោមនេះគឺអាចជួយអ្នកបានរួមមាន៖

១) ទំនាក់ទំនងជាមួយមនុស្សថ្មី៖ តើអ្នកមានមនុស្សដែលចាំណែនាំ និងផ្ដល់យោបល់ដល់អ្នកឬនៅ? តើអ្នកមានស្គាល់នរណាដែលកំពុងតែជួបបញ្ហាដូចដែលអ្នកកំពុងតែមានដែរឬទេ? អ្នកគួរតែជួបនិយាយពិភាក្សាជាមួយពួកគេ ដើម្បីដឹងពីបញ្ហាដែលគេកំពុងជួបប្រទះ និងគំនិតថ្មីៗដែលពួកគេកំពុងមានផងដែរ។

២) ឧស្សាហ៍ផ្លាស់ប្ដូរបរិយាកាសធ្វើការ៖ ពេលខ្លះការិយាល័យ និងផ្ទះគឺជាកន្លែងតែមួយប៉ុណ្ណោះដែលសាកសម និងស្ងប់ស្ងាត់គ្រប់គ្រាន់សម្រាប់អ្នកធ្វើការងារ។ ប៉ុន្តែបើអ្នកអាចផ្លាស់ប្ដូរបរិយាកាស កន្លែងធ្វើការ ក៏វាជារឿងមួយល្អក្នុងការផ្ដល់ជាគំនិតល្អៗ ថ្មី ៗពីអ្វីដែលនៅជុំវិញអ្នកផងដែរ។ បើអ្នកអានកាន់តែច្រើន អ្នកនឹងយល់ដឹងកាន់តែច្រើន ។ ហើយបើអ្នករៀនកាន់តែច្រើន អ្នកនឹងអាចទៅកាន់កន្លែងផ្សេងៗទៀតជាច្រើនដូចគ្នា។

៣) កុំភ័យខ្លាចនឹងគំនិតមិនល្អរបស់អ្នក៖ មនុស្សមួយចំនួនហាក់ដូចជាមានគំនិតពិសេសៗនិងល្អៗតាំងពីកំណើតមកម្ល៉េះ។ ប៉ុន្តែពួកគេក៏មានគំនិតដែលមិនល្អ ហើយប្រើការមិនកើតផងដែរ។ ដូចនេះអ្នកត្រូវគិតថាទោះបីគំនិតមិនល្អឬក៏ល្អយ៉ាងណាក្ដី អ្វីដែលសំខាន់អ្នកត្រូវផ្ដល់ឱកាសឲ្យខ្លួនឯងបានបញ្ចេញគំនិត បន្ទាប់មកវិភាគគំនិតទាំងនោះ ថាតើមួយណាដែលសាកសមយកមកអនុវត្តន៍ជាងគេ។

៤) ត្រូវចេះពិភាក្សាជាមួយអតិថិជន៖ មុនពេលសម្រេចចិត្តបង្កើតផលិតផលអ្វីមួយ គប្បីត្រូវដឹងថាតើ សារប្រយោជន៍នៃផលិតផលនោះអាចផ្ដល់លក្ខណៈពិសេសអ្វីខ្លះដល់អតិថិជនអ្នក។ បើអ្នកបានពិភាក្សាជាមួយអតិថិជនហើយនោះ អ្នកនឹងកាន់តែដឹងពីសេចក្ដីត្រូវការដែលពួកគេចង់បានដោយផ្ទាល់តែម្ដង៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ addicted2success.com

X
5s