ខ្សែ​ដៃ​ទំនើប​មិន​ធ្លាប់​ឮ អាច​ជួយ​​​គ្រប់គ្រង​ហរិញ្ញវត្ថុ​លោក​អ្នក​​យ៉ាង​ល្អ បើ​ហ៊ាន​ចំណាយ​​មិន​ចេះ​គិត​ នឹង​ឆក់​​



មនុស្សជាច្រើនអាចកំពុងរិះរកមធ្យោបាយផ្សេងៗ ដើម្បីគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ខ្លួនមានភាពល្អប្រសើរ សំខាន់គឺដើម្បីជៀសវាងការចាយវាយច្រើនលើសលុបពីចំណូលដែលទទួលបាន។ កន្លងទៅគេមានកម្មវិធីស្មាតហ្វូនសម្រាប់គ្រប់គ្រងរបាយការណ៍ចំណូលចំណាយ ចំណែកខ្សែដៃទំនើបនេះ វានឹងរឹតតែពិសេស មានភាពតឹងរឹងដល់ការចាយវាយរបស់លោកអ្នក ប្រសិនចាយលើសលុប វានឹងឆក់អ្នកប្រើ។ https://vimeo.com/167232550 ក្រុមហ៊ុនអង់គ្លេស Intelligent Environments បង្ហាញជំនឿថា មនុស្សជាច្រើននាពេលបច្ចុប្បន្នអាចកំពុងបារម្ភអំពីគ្រោះថ្នាក់នៃការចាយវាយ ដែលវាមិនងាយស្រួលក្នុងការគ្រប់គ្រងឡើយ។ ដូច្នេះហើយទើបក្រុមហ៊ុនផលិតខ្សែដៃឆក់នេះឡើង ដើម្បីទប់ស្កាត់ការចំណាយជ្រុលខ្លួន។ ខ្សែដៃនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធ Interact loT របស់ក្រុមហ៊ុនផ្ទាល់ ដែលប្រើប្រាស់បច្ចេកវិទ្យា Internet of Things banking platform និងប្រើវិធីសាស្ត្រល្អឥតខ្ចោះ ២យ៉ាងដើម្បីឌីហ្សាញវាឡើង ទប់ស្កាត់ទម្លាប់អាក្រក់ចាយប្រាក់ឥតសំចៃរបស់លោកអ្នក។ ដំណើរការខ្សែដៃ Pavlov គឺវានឹងឆក់ នៅពេលណាដែលអ្នកពាក់ ចាយប្រាក់លើសកំណត់ពីគណនីធនាគារ និងកាតឥណទានរបស់ខ្លួន។ នៅពេលអ្នកប្រើ ចាយប្រាក់ជិតដល់កំណត់ វានឹងជូនដំណឹងមុនតាមស្មាតហ្វូន និងបង្កើតលំញ័រនៅលើខ្សែដៃ ដើម្បីឱ្យអ្នកមានការប្រុងប្រយ័ត្ន ប្រសិនបើហ៊ានល្មើស នៅបន្តចាយលើសកំណត់ វានឹងឆក់អ្នកភ្លាម (មិនបង្កគ្រោះថ្នាក់)៕
X
5s