កម្មវិធី​សិក្សា​ទាំង​ ៤​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​ជុំវិញ​ពិភព​លោក​



ការអប់រំដើរតួដ៏សំខាន់នៅក្នុងការអភិវឌ្ឍធនធានមនុស្សក៏ដូចជាការរីកចម្រើននៃប្រទេសនិមួយៗហើយសាលារៀនដែលល្បីឈ្មោះ ជាមួយនឹងគុណភាពដែលទុកចិត្តបាន ក៏មិនមានតម្លៃថោកនោះដែរ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាកម្មវិធីសិក្សាដែលមានតម្លៃថ្លៃជាងគេ ដោយនេះមិនបានរាប់ចូលទៅជាមួយថ្លៃផ្សេងៗនោះទេ គឺគិតត្រឹមតែតម្លៃបង់ថ្លៃសិក្សាមួយមុខតែប៉ុណ្ណោះ៖ ១) អនុបណ្ឌិតប្រត្តិបត្តិ នៅ Wharton School៖ Wharton-horizontal សាលាមួយនេះតម្រូវឲ្យសិស្សានុសិស្សបង់រហូតទៅដល់ ១៩២ ៩០០ ដុល្លារឯណ្ណោះ ហើយក៏ត្រូវបានគេទទួលស្គាល់នៅក្នុងកម្មវិធីសិក្សាផ្នែកពានិជ្ជកម្មផងដែរ។ ២) បរិញ្ញាប័ត្រនៅ Sarah Lawrence College៖ xwestlands_cropped.jpg.pagespeed.ic.49D4hWRU2W កម្មវិធីសិក្សានេះមានរយៈពេល ៤ឆ្នាំ ហើយក្នុង ១ឆ្នាំសិស្សានុសិស្សត្រូវបង់អស់ ២០៤ ៧៨៤ ដុល្លារឯណ្ណោះ តែបរិយាកាសសិក្សាគឺគួរឲ្យចាប់អារម្មណ៍ដោយសារតែពួកគេមិនសូវដាក់គំនាបសិស្សនោះទេ ជាពិសេសការប្រឡង។ ៣) បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តនៅ Harvey Mudd College៖ 130909134304-highest-paid-alumni-harvey-mudd-college-620xb-1 សាលានេះមានទីទាំងនៅ សហរដ្ឋអាមេរិក ដោយមានរយៈពេល ៤ឆ្នាំសម្រាប់កម្មវិធីសិក្សាមួយនេះ ហើយតម្លៃបង់ថ្លៃសិក្សានោះគឺ ២០៩ ៥៣២ ដុល្លារក្នុងមួយឆ្នាំ ហើយកម្មវិធីមួយនេះគឺផ្ដោតទៅលើវិទ្យាសាស្រ្ត គណិតវិទ្យា និងវិស្វករជាដើម។ ៤) កម្មវិធីវេជ្ជសាស្រ្តនៅ Columbia University College៖ Columbia-University-Admissions កម្មវិធីសិក្សាមួយនេះ មានរយៈពេលតែ៤ឆ្នាំប៉ុណ្ណោះ ហើយតម្លៃសិក្សានោះគឺ ២៣០,៥៣៦ ដុល្លារហើយសាលានេះបានជាប់លំដាប់ថ្នាក់ទី៧ ក្នុងចំណោមសាលាវេជ្ជសាស្រ្តដែលល្អជាងគេបំផុត៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.businessinsider.com
X
5s