ច្បាស់​ទាំង​កាលបរិច្ឆេទ ច្បាស់​ទាំង​ឈ្មោះ Apple នឹង​ប្រកាស​​ផ្លូវការ​​ឈ្មោះ iPhone 7 / 7 Plus នៅ​ថ្ងៃ​ទី៧ កញ្ញា​



ទើបតែថ្មីៗនេះ ក្រុមហ៊ុន Apple បានផ្ញើលិខិតអញ្ជើញភ្ញៀវកិត្តិយសចូលរួមព្រឹត្តិការណ៍របស់ខ្លួននៅថ្ងៃទី៧ កញ្ញាខាងមុខ ដែលជាពេលវេលាមួយរបស់ iPhone ជំនាន់ថ្មីត្រូវប្រកាសវែកមុខផ្លូវការ។ ខណៈដែល ឈ្មោះ iPhone ជំនាន់ទី១០ នៅមានភាពស្រពិចស្រពិលដោយអ្នកខ្លះថា នឹងមានឈ្មោះ iPhone 7 តែខ្លះថា នឹងត្រូវហៅឈ្មោះ iPhone 6SE ប៉ុន្តែពេលនេះ ត្រូវក្រុមហ៊ុន Vadafone អះអាងឈ្មោះមុន Apple ប្រកាសទៅហើយគឺពិតជា iPhone 7 និង iPhone 7 Plus។

p7yes

ថ្ងៃនេះ រូបមួយសន្លឹកត្រូវគេបង្ហោះនៅលើវែបសាយក្រុមហ៊ុន Vadafone ដែលមានបញ្ជាក់ច្បាស់នូវឈ្មោះ iPhone ជំនាន់ថ្មីគឺជា iPhone 7។ (សូមមើលរូបខាងលើ)

Untitled-79

iPhone 7 ទាំងពីរក្រៅពីមានទំហំអេក្រង់ខុសគ្នាហើយនោះ ចំណែកកាមេរ៉ាក៏ដូច្នោះដែរ ពោល iPhone 7 Plus ដែលមានទំហំ ៥,៥អ៊ីញនឹងមានកាមេរ៉ាក្រោយចំនួនពីរ ចំណែក iPhone 7 អេក្រង់ ៤,៧អ៊ីញនឹងនៅរក្សាកាមេរ៉ាចំនួនមួយដដែល គ្រាន់តែមានលែនកាមេរ៉ាធំជាងមុន គុណភាពខ្ពស់ជាងមុន។ ចំពោះរចនាបថ iPhone 7 ទាំងពីរស៊េរី មិនខុសគ្នាពី iPhone 6s / 6s Plus ទេ គ្រាន់តែកែប្រែបន្តិច ដោយប្ដូរទីតាំងខ្សែអង់តែន និងដកចេញរន្ធកាស 3.5mm។ ក្រុមហ៊ុនបានបញ្ជាក់ឃ្លាអក្សរ (tagline) នៅលើផ្ទាំងរូប ដោយសរសេរថា “See you on the 7th” ហើយគេសង្កេតឃើញ ការរចនាផ្ទាំងរូបអាច ចង់និយាយពីការផ្លាស់ប្ដូរធំនៅលើកាមេរ៉ា iPhone ជំនាន់ថ្មីនេះ។ iPhone 7 ទាំងពីរនឹងទំនើបជាងមុន ដំណើរការលឿនជាងមុន ដោយប្រើបន្ទះឈីប Apple A10 ហើយមាន RAM 3GB ព្រមទាំងដំណើរការដោយ iOS 10។ គេរំពឹងថា ក្រុមហ៊ុន Apple នឹងចេញលក់ iPhone 7/ 7 Plus ចាប់ពីថ្ងៃទី១៦ បន្ទាប់ពីប្រកាសផ្លូវការបានរយៈពេល ៩ថ្ងៃ៕
X
5s