Apple Watch Series 2 ចេញ​ផ្លូវការ​អម​​​​ចំណុច​​ពិសេស​ជាច្រើន៖ Waterproof ​ជម្រៅ ៥០ម៉ែត្រ, GPS, CPU លឿន​ជាង​មុន អេក្រង់​ភ្លឺ​ជាង​មុន ២ដង និង​ជាច្រើន​ទៀត​



នាឡិកាឆ្លាតវៃជំនាន់ថ្មីនេះ ត្រូវក្រុមហ៊ុនប្រើប្រាស់ឈ្មោះ Apple Watch Series 2 ដែលបង្កប់ដោយលក្ខណៈ សម្បត្តិរឹតតែពិសេសជាងជំនាន់ដំបូង។ Apple Watch Series 2 នឹងមានតម្លៃចាប់ពី ៣៦៩ដុល្លារ ហើយចាប់មានលក់នៅថ្ងៃទី១៦ កញ្ញាតទៅ។ ចំណុចពិសេសមាននៅលើ Apple Watch Series 2 ថ្មីនេះ គឺបានបំពាក់បច្ចេកវិទ្យាមិនជ្រាបទឹក (waterproof) CPU/GPU ដំណើរការលឿនជាងមុន, បង្កប់ដោយប្រព័ន្ធ GPS, អេក្រង់ភ្លឺថ្លាជាងមុន និងមុខងារផ្សេងៗទៀត។

apple-watch-18-970-80

apple-watch-setup-650-80

ចំណុចសំខាន់មាននៅលើ Apple Watch Series 2 គឺបំពាក់ដោយឈីប Dual Core, អេក្រង់ភ្លឺជាងមុន២ដង, មុខងារការពារពីការជ្រាបទឹក ជម្រៅ ៥០ម៉ែត្រ មានប្រព័ន្ធ GPS ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការ watchOS 3។ ថ្មនៅលើ Smartwatch ទី២ របស់ Apple មានថាមពលខ្ពស់ជាងមុន។

watchprice-650-80

watch-display-650-80

watch-ceramic-650-80

pokemon-applewatch-3-650-80

apple-watch-8-650-80

ក្រុមហ៊ុនថែមទាំងបានប្រកាសចេញម៉ូដែល Apple Watch ជំនាន់ទី២ យកម៉ូតតាមផលិតផល Nike+ ទម្រង់លក្ខណៈ sport design និងមានសូហ្វ៊ែរពិសេស។ តម្លៃរបស់ Apple Watch Series 2 គឺចាប់ពី ៣៦៩ដុល្លារអាមេរិក ដែលនឹងចាប់បើកឱ្យបញ្ជាទិញពីថ្ងៃទី៩ កញ្ញានេះ ហើយនឹងមានលក់ចាប់ពីថ្ងៃទី១៦ កញ្ញាដដែល។ យើងនឹងធ្វើការចុះផ្សាយលក្ខណៈសម្បត្តិលំអិតនៅលើ Apple Watch Series 2 នៅពេលក្រោយ …
X
5s