Galaxy Note 7 ត្រូវ​ក្រុមហ៊ុន​អាកាសចរណ៍​អូស្ត្រាលី ​ហាម​មិន​ឱ្យ​អ្នក​ដំណើរ​ទាំង​អស់ ប្រើប្រាស់​ពេល​កំពុង​ជិះ​យន្តហោះ ព្រោះ​ខ្លាច​ផ្ទុះ​បង្ក​គ្រោះថ្នាក់​



ខណៈក្រុមហ៊ុន Samsung កំពុងធ្វើការប្រមូល Galaxy Note 7 មកវិញដោយសារបញ្ហាថ្មនោះ គេសង្កេតឃើញ មានសេចក្ដីរាយការណ៍ខ្លះ បានបង្ហាញនូវករណីផ្ទុះឆេះ ដែលគេអះអាងថា ជាស្មាតហ្វូនកូនកាត់នេះ Note 7 នេះតែម្ដង។ កាន់តែធ្ងន់ធ្ងរនោះ ប៉ុន្មានថ្ងៃមុន សេចក្ដីរាយការណ៍ពីគេហទំព័រ foxnews បានឱ្យដឹងថា រថយន្តមួយគ្រឿងរបស់បុរសម្នាក់ បានឆាបឆេះ ដោយសារផ្ទុះ Galaxy Note 7 ពេលកំពុងសាកថ្មក្នុងរថយន្ត។ ដូច្នេះ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីបានហាមប្រាម មិនឱ្យអ្នកដំណើរប្រើប្រាស់ Galaxy Note 7 ខណៈពេលកំពុងជិះយន្តហោះទេ។

galaxy-note-7-fail-explosion-car-bomb-usa-aus-ban-airline-fire-battery-recall

គណៈកម្មការសហព័ន្ធទូរគមនាគមន៍អាមេរិក កំពុងស្វែងរកដំណោះស្រាយទៅនឹងបញ្ហានៅលើ Galaxy Note 7 នេះ ហើយពេលនេះ ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីចំនួន៣ ហើយ ដែលបានដាក់បម្រាមមិនឱ្យអ្នកដំណើរទាំងអស់ប្រើប្រាស់ Galaxy Note 7 ពេលកំពុងជិះយន្តហោះ។ ការនាំយក Note 7 មិនត្រូវបានហាមឃាត់ក៏ពិតមែន ប៉ុន្តែតម្រូវឱ្យម្ចាស់ Galaxy Note 7 ទាំងអស់ ធ្វើការបិទ (turn off) ទូរស័ព្ទរបស់ខ្លួនដើម្បីសុវត្ថិភាពទាំងអស់គ្នា។

samsung-galaxy-note7-2

ក្រុមហ៊ុនអាកាសចរណ៍ Qantas នៅអូស្ត្រាលីបានលើកឡើងថា ៖ «ខណៈពេលកំពុងប្រមូល Galaxy Note ដែលមានបញ្ហាថ្ម អាចផ្ទុះឆេះ ដោយក្រុមហ៊ុន Samsung នៅអូស្ត្រាលីនោះ យើងក៏ស្នើសុំឱ្យអ្នកដំណើរដែលប្រើ Galaxy Note 7 នេះ ធ្វើការបិទ (turn off) ទូរស័ព្ទពេលកំពុងហោះហើរ»។ នេះពុំជាដំណឹងល្អសម្រាប់ក្រុមហ៊ុន Samsung នោះទេ ហើយគេមិនទាន់ដឹងថា តើនឹងមានបណ្ដាក្រុមហ៊ុនអាកាសចរណ៍ណាទៀត អាចដាក់បម្រាមដូចគ្នាឡើយ៕
X
5s