​តើ​អ្វី​ទៅ​ជា​ «ចំណុច​ស្នូល» ​នៃ​បុគ្គល​ដែល​មាន​អត្តចរិត​ល្អ​​?​



អត្តចរិតល្អមិនមែនមានពីធម្មជាតិនោះទេ។ វាជាអ្វីដែលមនុស្សកសាងឡើងតាំងពីតូចមកម្ល៉េះ។ ខាងក្រោមនេះជាអ្វីដែលបុគ្គលល្អគួរតែមាន។ ប្រសិនជាអ្នកគ្មានអ្វីមួយ អ្នកគួរតែកែប្រែ៖

១) សច្ចៈភាព៖ តើសច្ចៈភាពជាអ្វីទៅ? មនុស្សដែលមានសច្ចៈភាព គឺជាមនុស្សដែលមានអត្តចរិតដូចគ្នាមិនថាស្ថិតនៅទីណាឬកន្លែងណាក៏ដោយ។ ពួកគេមិនមែនល្អនៅថ្ងៃនេះ និងអាក្រក់នៅថ្ងៃស្អែកឡើយ ហើយក៏មិនល្អនៅចំពោះមុខអ្នកនេះ ហើយនិយាយអាក្រក់ចំពោះអ្នកនោះឡើយ។

២) ភាពស្មោះត្រង់៖ អ្នកធ្លាប់បានឮហើយថា ភាពស្មោះត្រង់គឺសំខាន់ខ្លាំងណាស់។ ទោះបីជាពេលខ្លះ អ្នកមិនចង់និយាយការពិតដោយសារហេតុផលផ្ទាល់ខ្លួនក៏ដោយ។ ប៉ុន្តែប្រសិនជាមនុស្សដឹងថា អ្នកជាមនុស្សដែលធ្លាប់កុហក អ្នកបានបាត់បង់ទំនុកចិត្តពីពួកគេបានទៅហើយ។ ៣) ភក្តីភាព៖ មនុស្សដែលមានអត្តចរិតល្អគឺជាមនុស្សដែលមិនបោះបង់មិត្តនៅពេលពួកគេជួបការលំបាក។ ប្រសិនជាអ្នកក្លាយជាអ្នកដឹកនាំនៅថ្ងៃអនាគតហើយអ្នកមានភក្តីភាពចំពោះបុគ្គលិក ពួកគេនឹងមិនបោះបង់អ្នកពេលក្រុមហ៊ុនជួបការលំបាក។

៤) ការគ្រប់គ្រងខ្លួនឯង៖ មនុស្សរាល់គ្នាសុទ្ធតែមានកំហឹង។ ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាចេះគ្រប់គ្រងកំហឹងនោះទេ។ មនុស្សដែលមានអត្តចរិតល្អដឹងថា អ្វីដែលពួកគេធ្វើនិងមិនគួរធ្វើ៕

ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.success.com

X
5s